Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងនំប័ុង អាស៊ី-អឺរ៉ុប​ (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ ដោយមូលហេតុមាន អ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    April 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីម៉ោង១៥:០០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីលួច មានស្ថានទម្ងន់ទោស ដោយបានឆក់កាបូបស្ពាយចំហៀង មានទូរសព្ទ័ដៃ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០៦នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ គេចខ្លួន ០២នាក់ (ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។ ជនសង្ស័យ០៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ៖ ១-ឈ្មោះ អាន គឹមស្រៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ

    April 16, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានកូវីដ១៩ លើបុរសម្នាក់ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។ បុរសដែលវីជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម (ភ្នំពេញ) រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គាត់បានជិះម៉ូតូផ្ទាល់ខ្លួនតែម្នាក់ឯងត្រលប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅផ្សារអូឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកចា (តាមច្រករណ្តៅថ្ម)។ ពេលមកដល់ផ្ទះនៅម៉ោង១០ព្រឹក គាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយសារម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ។

    April 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន០៧នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺភវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស

    April 16, 2021
  • កូវីដ-១៩

    ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកដឹកនាំ​រឿង “ហ្លូងព្រះស្ដេច​កន” បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នេះបើតាមព័ត៌មានដែលក្រុមការងារយើងទទួលបាននៅមុននេះ។ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មាន​វ័យ ៧៧ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានទទួលមរណភាពកាលពីវេលាម៉ោង ១៨:៥០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសួតទាំងសងខាងបានរលាកធ្ងន់ធ្ងរ៕

    April 15, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីម៉ោងសូន្យ នៃថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រយៈពេល២សប្តាហ៍ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើការហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើដំណើរចេញពីលំនៅដ្ឋាន និងការជួបជុំនានា ដោយមានការលើកលែងលើប៉ុន្មានចំនុចតែប៉ុណ្ណោះ។ នៅយប់ថ្ងៃទីមួយនៃការអនុវត្តសេចក្តីសម្រេចថ្មីនេះដែរ យើងសង្កេតឃើញថារាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ ដោយប្រជាពលរដ្ឋបានគោរពនូវសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរថានៅព្រឹកមិញនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញវិជ្ជមានថ្មីនៅរាជធានីភ្នំពេញចំនួន ២៤៣នាក់ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕

    April 15, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៤៤នាក់នោះ គឺមាន ៤នាក់ជាករណីនាំចូល ១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង៣៣៩នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៣៤៤នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៤៣នាក់ មានជនជាតិខ្មែរ ចំនួន ១៤៨នាក់ ( ស្ត្រី១៣៧នាក់ និងបុរស ១០៤នាក់) និងជនជាតិចិន ចំនួន០២នាក់ បុរស០១នាក់ ស្ត្រី០១នាក់៕

    April 15, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៣៤៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

    April 15, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះដែរ ក្រសួងសុខាភិបាលបានបង្ហាញពីវិធីតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងកូវីដ-១៩ នៅតាមផ្ទះ ដោយក្នុងនោះអ្នកជំងឺកូវីដ-១៩ ត្រូវបានបែងចែកជាពីកម្រិត គឺករណីគ្មានរោគសញ្ញា និងករណីមានរោគសញ្ញា។ ក្នុងនោះក្រសួងសុខាភិបាលក៏បានបង្ហាញពីការអនុវត្តវិធនាការសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះដូចគ្នា។ សូមអានការណែនាំខាងក្រោម៖

    April 15, 2021
  • ព័ត៌មានជាតិ

    យោងតាមបទសេចក្តីសម្រេចថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយធ្វើការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល២សប្តាហ៍ចាប់ពីម៉ោង ០ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះតទៅ ដើម្បីគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងនោះដែរគេសង្កេតឃើញថាសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានចុះបិទចរាចរណ៍នៅតាមមហាវិថីធំៗ ដើម្បីធានាបានការអនុវត្តសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្តី ចំពោះការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ផ្សារបោះដុំ ផ្សារលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់មិនត្រូវបានហាមឃាត់នោះទេ។ ហើយទិដ្ឋភាពនៅតាមផ្សារលក់បន្លែ និងម្ហូបនានា នៅព្រឹកនេះនៅបន្តលក់ដូរធម្មតា ខណៈដែលមានមនុស្សតិចបំផុតដែលបានចូលទៅទិញម្ហូប បន្លែផ្សេងៗ៕

    April 15, 2021