Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។ ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។ យេីងខ្ញុំ ជាអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូន​ទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ​ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩​ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច៕

    April 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ ១០០នាក់ បានឆ្លងវីរុសកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគរ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ៕

    April 18, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារចាស់អ្នកពាក់ព័ន្ធ សរុបចំនួន ២៣ នាក់ ត្រូវបានរកឃើញ​ វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ១៥ ខែមេសា ឆ្នាំ២០២១ ។ ហើយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ទៀតថា ចំពោះករណីកម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៧៨៨នាក់​ នៅក្នុង​រោងចក្រ សរុបចំនួន​ ៣៦ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា

    April 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតបានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ដែលមានដូចខាងក្រោមនេះ៖ ១- មន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២ និង២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលដល់មន្ទីរពេទ្យ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩មុនពេលចូលមកដល់មន្ទីរពេទ្យ។ ២- ការិយាល័យស្រុកប្រតិបត្តិមេគង្គ

    April 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី អ្នកពាក់ព័ន្ធ សរុបចំនួន ៤០៣ នាក់ ត្រូវបានរកឃើញ​វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ គិតចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ មេសា ឆ្នាំ២០២១។ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ដែលមិនទាន់បានទៅធ្វើតេស្ដ សូមទៅធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ នៅ៖

    April 17, 2021
  • ព័ត៌មានជាតិ

    បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេីសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣:០០រសៀលនេះ សូមបញ្ជាក់ថាបុរសម្នាក់ត្រូវបានចាប់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩

    April 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ បាន ចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ដល់ទីតាំងបិទខ្ទប់ នៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ-១៩ ។ ឯកឧត្តម បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរឹតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ៕

    April 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ បុគ្គលិក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ (SEATV) ចាប់ពីថ្ងៃទី ១​ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកបម្រើការនៅទីតាំងនេះ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    April 17, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តា៖ នារសៀលថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យស្ថានភាព អាជីវករលក់ដូរ បន្លែ ត្រី សាច់ នៅទីតាំង ស្តង់លក់ដូរបណ្តោះអាសន្ន ស្ថិតនៅក្នុងកីឡដ្ឋានក្រុងតាខ្មៅ ។ ផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ត្រូវបានបិទរយៈពេល១៤ ថ្ងៃ ដោយសារភាពចង្អៀតណែន និងដើម្បីរក្សាគម្លាតជូន បងប្អូន រវាងអ្នកលក់ និងអ្នកទិញ កន្លែងលក់ដូរនៅទីនេះ

    April 17, 2021
  • ព័ត៌មានជាតិ

    បឋម៖ កាលពីពេលថ្មីៗនេះមានបុរសម្នាក់ដែលអួតខ្លួនជាឧត្តមសេនីយ៍ ជិះឡានទំនើប ស្លាកលេខ នប ចេញពេលវិធានការបិទខ្ទប់ ហើយបាន Live វិដេអូបង្ហោះទៀតនោះ ពេលនេះសមត្ថកិច្ចឃាត់បានហើយ នេះបើតាមការបង្ហោះរបស់ឯកឧត្តម ហ៊ុន ជា កាលពីមុននេះបន្តិច។ ខាងក្រោមនេះជាវិដេអូរបស់បុរសដែលជិះឡានអួតខាងលើ សូមប្រិយមិត្តតាមដានព័ត៌មានលំអិតបន្ថែមទៀត៖

    April 17, 2021