- Khmernote Media
- កូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយស្តីពីការដាក់ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និង សង្កាត់ស្ទឹងមានជ័យទី៣ ជា “តំបន់ក្រហម” ដែលមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរចំពោះអ្នកដែលកំពុងរស់នៅក្នុង “តំបន់ក្រហម” នេះដែរ ត្រូវអនុវត្តវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញដូចខាងក្រោមនេះ៖
April 19, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦២៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន៤៨ នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ៦២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៤៦៥នាក់ មានជនជាតិខ្មែរ ចំនួន ៤៥៨នាក់ ( ស្ត្រី២៣២នាក់ និងបុរស ២២៦នាក់) និងជនជាតិចិន ចំនួន០៧នាក់ (ស្ត្រី០២នាក់ បុរស០៥នាក់)៕
April 19, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦២៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន៤៨ នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ៦២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបិទផ្សារ ៤កន្លែងជាបណ្តោះអាសន្នក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាទី ថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកុវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញ-ចូលក្នុងទីតាំងផ្សារ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់ពីទីតាំងរួមមានដូចខាងក្រោម៖ ទី១.ផ្សារទួលពង្រ ទី២.ផ្សារត្រពាំងថ្លឹង ទី៣.ផ្សារជូរីផ្លាហ្សា ទី៤.ផ្សារឯករាជ្យ១ សូមអានសារលិខិតដូចខាងក្រោម៖
April 19, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ។ ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោកអោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និង លោកឆែ លឹមគ្រី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចំនួន ៦រូបទៀត នៅតាមស្តង់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown)មួយ ដើម្បីបញ្ឈប់ការរាតត្បាតដោយជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកអោម ប៊ុនធឿន
April 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ សាលាបឋមសិក្សា សន្ធរម៉ុក ដែលមានទីតាំងស្ថិតផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖
April 19, 2021 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរស្រុកបាភ្នំ បានឲ្យដឹងថា អាជ្ញាធរស្រុកបាភ្នំ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ណាំ វណ្ណៈ អាយុ ៣៦ឆ្នាំ (អ្នកដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ) រត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ បឹងព្រះ ស្រុកបាភ្នំ។ អាជ្ញាធរស្រុក សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឬសាធារណជន ឬសមត្ថកិច្ចតាមគោលដៅនានាបានឃើញ សូមមេត្តាផ្តល់ព័ត៌មានមករដ្ឋបាលស្រុក តាមរយៈលេខទូរស័ព្ទ 📞០៩៦ ៧៥០ ៦០១១ និង 📞០១៦ ៧១២ ៣៧៦។ ប្រភព៖ រដ្ឋបាលស្រុកបាភ្នំ
April 19, 2021 - កូវីដ-១៩
មុននេះ រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន១នាក់ ដូចមានរាយនាមខាងក្រោម៖
April 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់
April 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,២៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការដូចគ្នា ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៧០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,២៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប
April 19, 2021









