- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកោះកុង៖ ម៉ាស្សាដែលសំបូរដោយស្រ្តីជនជាតិវៀតណាមមួយកន្លែងរបស់ប្រពន្ធ លោក ប្រាក់ ប៊ុនថន អតីតអធិការរងក្រុងខេមរភូមិន្ទ (ចូលនិវត្តន៍) ត្រូវបានបិទអាជីវកម្មទាំងស្រុងហើយ បន្ទាប់ពីរកឃើញថាល្មើសនឹងបម្រាមការណែនាំរាជរដ្ឋាភិបាលកម្ពុជា។ ទីតាំងម៉ាស្សាដ៏ស្កឹមស្កៃគ្មានស្លាកយីហោ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយអាជ្ញាធរចុះល្បាតពិនិត្យរក្សាសណ្តាប់ធ្នាប់ក្នុងបរិបទរីករាលដាលជំងឺកូវីឌ១៩ រកឃើញថា បានលួចបើកបម្រើសេវាកម្ម ព្រមទាំងមានស្រ្តី៣នាក់ជាបុគ្គលិកជនជាតិវៀតណាមគ្មានលិខិតឆ្លងដែនទៀតផង។ លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងនគរបាលខេត្តកោះកុងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ ថ្លែងថា ស្រ្តីជនជាតិវៀតណាមទាំង៣ខាងលើ ក្រុមការងារនឹងរៀបចំឯកសារសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ចូនពួកគេចេញពីប្រទេសកម្ពុជា តែក្នុងបរិបទជំងឺកូវីដ សមត្ថកិច្ច និងមន្រ្តីសុខាភិបាលសុំពេលវេលាយកសំណាករបស់ពួកគេទៅធ្វើតេស្តពិនិត្យរកវីរុសកូវីដ១៩ជាមុនសិន នៅពេលដឹងលទ្ធផលយ៉ាងណានឹងបន្តនីតិវិធីតាមច្បាប់។ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ សាលាខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការផ្អាកជាបណ្តោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយរដ្ឋបាលខណ្ឌទួលគោក សូមធ្វើការផ្អាករយៈពេលពេល ១៤ថ្ងៃ ចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចេញ-ចូល ក្នុងទីតាំងផ្សារខាងលើ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារខាងលើ
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនបុគ្គល ០២រូប ដែលបានប្រព្រឹត្តផ្ទុយពីវិធានការសុខាភិបាល លួចគេចវេះពីការធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយរដ្ឋបាលខណ្ឌ ជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា៖ កាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលឈរជើងនៅគោលដៅចំណុចរង្វង់មូលព្រហ្មបាយ័ន ក្នុងការអនុវត្តសេចក្ដីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋាភិបាល ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានធ្វើការសាកសួរ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តផ្ទុយពីវិធានការសុខាភិបាល លួចចាកចេញពីទីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន០២រូប រួមមាន៖
April 20, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៣១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៣១នាក់នោះ គឺ មាន ៤២៩នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៧១នាក់ មានជនជាតិខ្មែរ ទាំងអស់ ( ស្ត្រី១៤៦នាក់ និងបុរស ១២៥នាក់) ៕
April 20, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌមានជ័យ សូមជូនដំណឹងបន្ទាន់ ដល់បងប្អូនអាជីវករ នឹងបងប្អូនប្រជាពលរដ្ផរស់នៅជុំវិញផ្សារ នឹងខាងក្រោយផ្សារទាំងអស់មេត្តាជ្រាបថា ក្រុមគ្រូពេទ្យអញ្ចើញមកយកសំណាក នៅទីតាំងផ្សារស្ទឹងមានជ័យ វេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១ ចំពោះបងប្អូនអាជីវករដែលមិនបានអញ្ចើញមកយកសំណាក ឬគ្មានលិខិតបញ្ចាក់ ការយកសំណាកទេ គណៈកម្មការផ្សារមិនអនុញ្ញាតឱ្យបើកតូបលក់ដូរទេ ។ គួរបញ្ចាក់ផងដែរថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៣១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន៣១ នាក់ផងដែរ។
April 20, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ វេលាម៉ោង៩៖០០ព្រឹក ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន ១១នាក់ (ប្រុស) ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។ បច្ចុប្បន្ន កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងបន្តអនុវត្តនិតិវិធី ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
April 20, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៣១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន៣១ នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ៤៣១នាក់នោះ គឺមាន២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៤២៩នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 20, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលបានឲ្យដឹងថា មានស្ត្រីជនជាតិខ្មែរ អាយុ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឪវ៉ាល់ ខេត្តកំពង់ស្ពឹ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី តម្រូវឲ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ បន្ទាប់ពីរកឃើញវិជ្ជមានវីរុសកូវីដ១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២ និង៥៧នាទី។
April 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា បងប្អូនប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ប៉ុណ្ណោះ។ ចំណែកផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩នេះ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈប្រពន្ធវីដេអូជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីរាត្រីថ្ងៃទី១៩ ខែមេសា នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកសុី
April 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ក្រសួងការពារជាតិ បានប្រកាសពីការរកឃើញនាយទាហាន ២នាក់ថ្នាក់ឧត្តមសេនីយ៍ទោ និងថ្នាក់ វរសេនីយទោ មានវិជ្ជមានវីរុសកូវីដ-១៩។ ក្រសួងការពារជាតិ បានឲ្យដឹងថា លោក ភៀក ប៊ុនឈឿន ឋានន្តរសក្ដិ ឧត្តមសេនីយ៍ទោ មុខងារ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មានទិលំនៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងកញ្ញា អ៊ួង សុវ៉ាន់ដារ៉ា ឋានន្តរសក្ដិ វរសេនីយ៍ទោ
April 20, 2021









