Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ភូមិសាស្ត្រ ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ជា តំបន់ក្រោម ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃសេចក្តីសម្រេចលេខ ១១៦/២១សសរ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

    April 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យរាលដាលទៅតំបន់ផ្សេងទៀត៕

    April 23, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ដោយរដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដូចមានឈ្មោះខាងក្រោម៖ ទី១.ឈ្មោះ អូត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរជាអ្នកដឹកបន្លែផ្សារនាគមាស មានទីលំនៅ នៅភូមិច្រកត្រាច ឃុំហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ គីម សុផាត ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ

    April 22, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៨១នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ៨១នាក់រួមមាន៖ អាជីវករ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងអស់នោះ ដែលមានដូចរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    April 22, 2021
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយពីករណីជនជាតិខ្មែរចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់៖ បុរសឣាយុ ៥៥ឆ្នាំ ស្រ្តីឣាយុ ៨៣ឆ្នាំនិងស្រ្តីឣាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ សូមប្រិយមិត្តអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖

    April 22, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៤៦នាក់នោះ គឺមានជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៣៣១នាក់ មានជនជាតិខ្មែរ ៣២៩នាក់ ( ស្ត្រី ១៨៥នាក់ និងបុរស ១៤៤នាក់) ជនជាតិចិន ចំនួន០១នាក់ បុរស និងជនជាតិឥណ្ឌូនេស៊ី ចំនួន០១នាក់ បុរស ៕

    April 22, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៤៦នាក់នោះ គឺមានជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមបញ្ជាក់ពី លោក ម៉េត មាសភក្តី ដែលជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ខ្ញុំសូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សាររួមមាន៖ ១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា) ២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង) ៣. ផ្សារចាស់ (ខណ្ឌដូនពេញ) ៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ) ៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន) ៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)

    April 22, 2021
  • កូវីដ-១៩

    យោងតាមលិខិតបញ្ជាក់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានធ្វើការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ (មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព) ប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) ក្នុងក្របខណ្ឌទូទាំងប្រទេស។ សូមអានលិខិតលំអិតខាងក្រោម៖

    April 22, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋសភា បានឲ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោហ ពាំង សាម៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សីឆ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ មន្ត្រីរូបនេះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ រដ្ឋសភា អំពាវនាវ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោក

    April 22, 2021