Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ដោយសារស្ថានការណ៍នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់មានការថមថយនៅឡើយ ដែលស្ថានភាពនេះគួរឲ្យមានការព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជាបន្ទាន់។ រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្រេចធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារព្រែកលៀប ផ្សារព្រែកខ្វិត ផ្សារតាលីបាក់ខែង ផ្សារកសិផល ផ្សារដើមស្រល់ ផ្សារសាមគ្គីក្បាលកោះ ផ្សារម៉នសំណាង និងផ្សារក្រមួនទាំងអស់ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧​ ខែឧសភា ឆ្នាំ២០២១៕

    April 24, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ-សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឲ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវក៏ដូចជា ដើម្បីឈាមទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ (ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ។ល។) ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕

    April 24, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម! ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ! បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!

    April 23, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងសេចក្តីណែនាំនេះដែរបានកំណត់អោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ “តំបន់ក្រហម” ទាំងអស់សូមទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ទៅតាមទីតាំងដែលបានកំណត់ ហើយបើក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

    April 23, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបកស្រាយជូនសាធារណជន មេត្តាជ្រាប នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ បច្ចុប្បន្នយុវជនម្នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។ អាស្រ័យដូចនេះ សូមសាធារណជន ពិសេស តាមបណ្តាសារព័ត៌មាន សូមជ្រាប និង សូមកុំផ្សព្វផ្សាយអ្វីលើសពីនេះ។ សូមអរគុណ!

    April 23, 2021
  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន ៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន (គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល )។ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមអង្វរបងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ។ ពីព្រោះវាអាចនាំមេរោគកូវីដ-១៩មកចម្លងដល់អ្នកដ៏ទៃជាយថាហេតុ។សូមអរគុណ!

    April 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នគរបាលខណ្ឌទួលគោកមានការភ័យ ខ្លាចនាំគ្នាប្រុងប្រយ័ត្នបាញ់អាល់កុលគ្រប់ៗគ្នា ខណៈពេលដែលចាប់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទម្នាក់បញ្ចូនទៅកាន់អធិការដ្ឋាន ហើយជននោះប្រាប់ថាមិនស្រួលខ្លួនរយៈពេល ៤ថ្ងៃមកហើយ និងធ្វើការវាស់កម្តៅឡើងដល់៣៧,៥០អង្សានិង ម៉ាស៊ីនរោរ្តិ៍ អោយសញ្ញាទៀត។ ហេតុការណ៍បង្ក្រាបបានជនសង្ស័យឆក់នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្លូវលេខ១៩២Z សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ រូបនោះត្រូវបាននគរបាលអោយដឹងថា ឈ្មោះទូច ធី អាយុ ៣២ឆ្នាំ មានលំនៅម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងភូមិ ទី៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកនារីជាម្ចាស់ទូរស័ព្ទឈ្មោះ វ៉ន សុខណា ភេទស្រី អាយុ ៣៦ឆ្នាំ

    April 23, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកបណ្ដោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងផ្នែកមួយនៃតូបលក់បន្លែក្នុង ផ្សារត្រពាំងក្រឡឹង ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបង្ហាញពីអត្តសញ្ញាណរបស់មានជំងឺកូវីដ-១៩ ដែលមានឈ្មោះ អូត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ និងឈ្មោះ គីម សុផាត ភេទប្រុស អាយុ ៥៧ឆ្នាំ មានវិជ្ជមានកូវីដ-១៩ និងជាអ្នកដឹកបន្លែពីផ្សារនាគមាសមកលក់ចែកចាយបន្ត នៅផ្សារត្រែងត្រយឹង និងផ្សារត្រពាំងត្រឡឹង៕

    April 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ជូនដំណឹងដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខា វត្តភ្នំ (ក្បែរ ពេទ្យជប៉ុន) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ សូមអរគុណ

    April 23, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨៥នាក់ រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងអស់នោះ ដែលមានក្នុងសារលិខិតរបស់រដ្ឋបាលដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    April 23, 2021