- Liny Chan
- PR
ភាពយន្តភាគបែបវាយប្រហារប្រភេទ Action ដំបូងរបស់ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រឿង ឈាមបាប កំពុងត្រៀមចាក់ផ្សាយជូនទស្សនាក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ នេះជាលើកដំបូងហើយដែលហង្សមាសផលិតរឿងបែបសងសឹកវាយតប់បាញ់ប្រហារ ដែលគ្រាន់តែទស្សនា Trailer ក៏មានភាពជក់ចិត្តខ្លាំងដែរ។ រឿងភាគមួយនេះក៏មានការតួសម្តែងល្បីៗដូចជាលោក លឹម ជាឡាយ, លោក ឆឹម សក្កដា, កញ្ញា ស៊ឹម ស្រីនិច, កញ្ញា ប៉ុន សារ៉ាវត្តី និងតារាល្បីៗជាច្រើនរូបទៀត។ តាមការប្រកាសជាផ្លូវការរបស់ផេក Hang Meas Khmer Drama បានបញ្ជាក់ថា
May 29, 2023 - SEA GAMES
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានប្រដូចភាពអស្ចារ្យរបស់កីឡាការនី ប៊ូ សំណាង ល្បីដូចកីឡាករបាល់ទាត់ពិភពលោក Messi។ សម្ដេចតេជោបានមានប្រសាសន៍ថា៖
May 26, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសចាប់ផ្ដើមពង្រីកវិសាលភាពលើការអនុវត្តកិច្ចគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ចំពោះកម្មការិនីនៅតាមរោងចក្រ សហគ្រាសទាំងអស់ទូទាំងប្រទេសចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment)ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រូប ភ្នំពេញចំនួន ១៩ ០០០ នាក់ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាគោលនយោបាយចាស់ពង្រីកសកម្មភាពថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ
May 26, 2023 - PR
អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីចែកជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ
May 26, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE
May 26, 2023 - PR
ភ្នំពេញ៖ ពិសេសជាងគេតែម្តង ក្រុមហ៊ុន មិត្តហ្វូន បានចេញវីដេអូដ៏ត្រូវចិត្តមួយ ដើម្បីឆ្លើយតបទៅនឹងអតិថិជន ដែលធ្លាប់តែត្អូញត្អែរក្នុងការលំបាកតាមដានការប្រើប្រាស់ទិន្នន័យក្នុងទូរស័ព្ទដៃ ឬមានមន្ទិលសង្ស័យក្រុមហ៊ុនទូរស័ព្ទកាត់លុយមិនត្រឹមត្រូវ ប្រើឆាប់អស់លឿនជាងមុនជាដើម។ ផ្អែកលើបុព្វហេតុទាំងនេះហើយ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយ ដែលតែងតែយកចិតទុកដាក់ និងមានភាពសិ្នទ្ធស្នាលជាមួយអតិថិជន ក្នុងពេលនេះ ក្រុមហ៊ុន មិត្តហ្វូន បានដាក់ចេញនូវកម្មវិធីប្រកបដោយបច្ចេកវិទ្យាទំនើប គឺ CamID app ដែលអាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យនៅក្នុងទូរស័ព្ទរបស់អ្នកដោយឆ្លាតវៃ និងមានភាពច្បាស់លាស់ ដែលធ្វើឲ្យអតិថិជនពិនិត្យតាមដានយ៉ាងងាយស្រួល រាល់ការប្រើប្រាស់របស់ខ្លួនមិនថាលើការប្រើប្រាស់អ៊ីនធឺណិត ការខលចេញ មិនថាពេលតាមដានមួយថ្ងៃប៉ុន្មានដង គឺនៅក្នុងកម្មវិធីនេះអាចបង្ហាញនូវទិន្នន័យច្បាស់លាស់ឲ្យអ្នកប្រើប្រាស់បានឃើញច្បាស់ទាំងពេលវេលា និងការប្រើប្រាស់របស់ខ្លួន។ https://fb.watch/kGL8O9ansS/ កម្មវិធី CamID app មានមុខងារប្រើប្រាស់ពិសេសៗជាច្រើន ដែលបង្កើតឡើងដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនរបស់មិត្តហ្វូន
May 26, 2023 - Der Daily
រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់ តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។ ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ស្រាបៀរ អង្គរ រូបរាងថ្មី
May 26, 2023 - PR
រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់ តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។ ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ស្រាបៀរ អង្គរ រូបរាងថ្មី
May 26, 2023 - PR
ភាពជាដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា សមរម្យ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី
May 24, 2023 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរីទាំងអស់ ធ្វើការទៅលើរឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ សម្ដេចតេជោ បានអំពាវនាវបែបនេះ នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ប៉ុន្មានថ្ងៃនេះ អ៉ីនធឺណេតនៅក្នុងប្រទេសរបស់យើងមានភាពរអាក់រអួលបន្តិច មិនដឹងមកពីមូលហេតុអី ប៉ុន្តែអាចថាវារអាក់រអួលម្ដងម្កាល។ អ្វីដែលខ្ញុំចង់និយាយនៅថ្ងៃនេះ ទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាទៅតាមបុរីនានា ដែលកន្លងទៅតែងចុះហត្ថលេខាផ្ដាច់មុខឱ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ អ្នកឯងចុះហត្ថលេខាបំពានលើច្បាប់
May 24, 2023









