Liny Chan
  • PR

    ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី12 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជានោះ គឺការក្លាយជាប្រទេសដំបូងដែល ជាអ្នកដាក់បញ្ចូលវិញ្ញាសាកីឡាអេឡិចត្រូនិក (Esports) ចូលទៅក្នុងវិញ្ញាសាប្រកួតរបស់កម្មវិធីប្រកួតកីឡាជនពិការធំបំផុត ក្នុង តំបន់អាស៊ីអាគ្នេយ៍។ វិញ្ញាសាប្រកួតនេះ នឹងមានការចូលរួមពី 4ប្រទេស ដែលមានដូចជា ៖ កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការប្រកួតនេះនឹងធ្វើឱ្យពួកគេអាចបង្ហាញជំនាញសមត្ថភាពរបស់ពួកគេក្នុងវិស័យឌីជីថលនេះដោយគ្មានឧបសគ្គ។ (អត្តពលិកជនពិការ ជម្រើសជាតិកម្ពុជា ក្នុង វិញ្ញាសា កីឡា អេឡិចត្រូនិក) ការប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023

    June 2, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣៖ ក្រុមហ៊ុនសាមសុង បានរៀបចំកម្មវិធីដាក់តាំងបង្ហាញទូរទស្សន៏ Neo QLED ស៊េរីថ្មី និងផលិតផលគ្រឿងអេឡិចត្រូនិកជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទឹកកក -ល- ដែលកម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅផ្សារទំនើប AEON Mall សែនសុខ រយៈពេល ៤ថ្ងៃពេញចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី4 មិថុនា ២០២៣។ តោះនៅចាំអីទៀត!! ចុងសប្តាហ៏នេះទៅលេងកំសាន្តទាំងអស់គ្នាណា អតិថិជនដែលអញ្ចើញចូលរូមនឹងមានឪកាសទទួលបានការបញ្ចុះតម្លៃដ៏ពិសេសរាល់ការទិញផលិតផលសាមសុង តេស្តសាកល្បងជាមួយផលិតផលដោយផ្ទាល់ លេងហ្គេមសប្បាយៗក៏ដូចជាទទួលបានកាដូរអនុស្សាវរីយយ៉ាងច្រើនផងដែរ។ មិនទាន់អស់ទេ!! កាន់តែពិសេសជាងនេះទៅទៀត យើងក៏មានវត្តមានពីកំពូល Gamer ល្បីៗ នឹងការប្រកួតលេងហ្គេមតាមទូរទស្សន៏ស៊េរីថ្មី

    June 1, 2023
  • PR

    ការទន្ទឹងរង់ចាំរបស់ទស្សនិកជនបានមកដល់ហើយ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានមកដល់ថ្ងៃចាក់ផ្សាយវគ្គ Blind Audition យ៉ាងពិតប្រាកដហើយដែលនឹងចាប់ផ្តើមចាក់ ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ ត្រៀមទទួលយកទស្សនីយភាពថ្មី និងអស្ចារ្យពីកម្មវិធីប្រឡងចម្រៀងដ៏ល្បីរន្ទឺមួយនេះ ដោយមានគ្រប់រសជាតិទាំងអស់ មានទាំងសប្បាយ រំភើប ក្តុកក្ដួល និងការខកចិត្តអារម្មណ៍រំភើបមិននឹកស្មានដល់របស់បេក្ខជនរដូវកាលថ្មីដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ និងទឹកដមសម្លេង និងសម្រែករាជសីនៃសម្លេងរបស់បេក្ខជននិមួយៗ។ យ៉ាងណាមិញមានបេក្ខជនមួយចំនួនក៏ធ្លាប់បរាជ័យក្នុងកម្មវិធី ជាច្រើនកន្លងមក ហើយសន្សំសមត្ថភាពជាថ្មីមកប្រកួត ហើយ ក៏មានបេក្ខជនមួយចំនួនជាតារាសម្ដែង ឬតារាចម្រៀងចូលរួម ប្រកួតផងដែរ តែកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក

    May 31, 2023
  • PR

    កម្មវិធីប្រកួតប្រជែងទេពកោសល្យពិសេសដែលល្បីរន្ទឺទូទាំងពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា Cambodia’s Got Talent បានឈានមកដល់រដូវកាលទី៣ ហើយ។ ហើយក្នុងនោះ ពិធីករដ៏មានប្រជាប្រិយភាព ជា វិបុល នឹងក្លាយជាគណៈការថ្មីមួយរូប ជំនួសគណៈកម្មការចាស់នៅក្នុងកម្មវិធីនេះផងដែរ។ គណៈកម្មការទាំង ៤រូបរួមមាន លោក ពូ កុយ លោកពូក្រឹម អ្នកនាង ខាត់ សុឃីម និងលោក ជាវិបុល នឹងដាក់ពិន្ទុយ៉ាងសុក្រឹត ដើម្បីវិភាគយ៉ាងជាក់ច្បាស់ពីសមត្ថភាពដ៏ពិសេស សមត្ថភាពដ៏កម្រ ពីកំពូលបេក្ខជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឆ្លងកាត់បទពិសោធន៍នៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មិនត្រឹមតែមានសត្ថភាពត្រឹមតែជាពិធីករដ៏មានប្រជាប្រិយភាព លោក ជា វិបុល

    May 31, 2023
  • ព័ត៌មានជាតិ

    នៅព្រឹក ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ។ នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងស្រឡាងទាំងឡាយ ដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់នៅពេលខាងមុខ។

    May 31, 2023
  • PR

    ក្នុងឆ្នាំ 2023 នេះនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50ឆ្នាំ នៃម៉ាក Timberland ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានការបង្ហាញនូវនាឡិកាម៉ាកល្បីៗ លើពិភពលោកផងដែររួមមាន៖ Swiss Military, Kenneth Cole, Ducati … ជាដើម។ ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក DUCATI ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក DUCATI

    May 31, 2023
  • PR

    (ភ្នំពេញ មិថុនា ២០២៣)៖ កាន់តែសម្បើម! ព្រឹត្តិការណ៍ «Mega អស្ចារ្យ» ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទិញទំនិញបញ្ចុះតម្លៃ៧០%ពីហាងល្បីៗ ថែមទាំងមានឱកាស ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ អតិថិជនដែលបានទិញទំនិញ ពិសាអាហារឆ្ងាញ់ៗ និងកម្សាន្ត នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៧០% ពីបណ្តាហាងល្បីៗ មានឱកាស ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency

    May 30, 2023
  • PR

    អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានអស់មន្ទិលសង្ស័យនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីពួកគាត់បានមកជួបស្តាប់ការបកស្រាយ និងបង្ហាញដោះស្រាយបញ្ហា ដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។ អតិថិជន ទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយ និងធូរស្បើយក្នុងចិត្ត នៅពេលបានលឺការពន្យល់ច្បាស់ៗពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់ ខុសពេលដែលឃើញការចែករំលែកនូវព័ត៌មានមិនពិតនានាតាមបណ្តាញសង្គម។ តែទោះបីជាយ៉ាង អតិថិជន ក៏បានសំណូមពរឲ្យក្រុមហ៊ុនជួយពន្លឿនការសាងសង់ និងសម្រួលលក្ខខណ្ឌកុងត្រាមួយចំនួន។ សំណូមពរក៏ត្រូវបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលយកផងដែរ។ ក្នុងដ៏ជំនួបដ៏ស្និតស្នាលរយៈពេល៣ម៉ោង ជាមួយអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង

    May 30, 2023
  • PR

    ភ្នំពេញថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ2023, ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ 100%ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន២ជម្រើសសម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ័ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញនិងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។ MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជាដែលកំពុងពេញនិយមនិងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន9 ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូននិងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងប្រកបដោយស្តង់ដារ

    May 29, 2023
  • PR

    ៩៦ ភាគរយនៃនិស្សិតដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានសម្តែងការយល់ដឹងកាន់តែច្បាស់អំពីរបៀបបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ តំណាងមូលនិធិព្រីនស៍បានបើកវគ្គបណ្តុះបណ្តាលស្តីពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្មសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសហគ្រិនភាព និងការគ្រប់គ្រងគម្រោងមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ យោងតាមការស្ទង់មតិក្រោយបញ្ចប់វគ្គសិក្សា សិស្សានុសិស្ស ៩៦ភាគរយបានសម្តែងការពេញចិត្ត និងការយល់ដឹងកាន់តែច្បាស់អំពីរបៀបបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដែលរួមចំណែកដល់ការផ្តល់ជាផលវិជ្ជមានដល់សង្គម និងបរិស្ថាន។   វគ្គសិក្សានេះបានគ្របដណ្តប់ទិដ្ឋភាពផ្សេងៗនៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដូចជា ការបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ការគ្រប់គ្រងគ្រប់ភាគី និងអ្នកពាក់ព័ន្ធ ការវាស់វែងផលប៉ះពាល់សង្គម និងការធ្វើរបាយការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ នៅចុងបញ្ចប់នៃមេរៀន និស្សិតក៏មានឱកាសក្នុងការរៀបចំ និងបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន។   លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍បានមានប្រសាសន៍ថា «យើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងអនាគតអ្នកដឹកនាំរបស់ប្រទេសជាតិយើង។ ក្រុមការងារមូលនិធិខិតខំស្វែងរកគំនិត និងជំនាញថ្មីៗអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងចែករំលែកទៅកាន់សិស្សានុសិស្សដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្តែង។ យើងសង្ឃឹមថានឹងបន្តផ្តល់នូវវេទិកាដែលសិស្សនុសិស្សអាចស្វែងយល់ពីសារៈសំខាន់នៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងពិភពធុរកិច្ចរបស់យើងនាពេលបច្ចុប្បន្ននេះ

    May 29, 2023