- Liny Chan
- PR
(ភ្នំពេញ មិថុនា ២០២៣)៖ ពេលវេលាពិសេសសម្រាប់អាជីវករលក់ភេសជ្ជៈតាមរទេះបានមកដល់ហើយ ប្រូម៉ូសិនដ៏អស្ចារ្យពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹក។ បងប្អូនអាជីវករលក់ភេសជ្ជៈតាមរទេះ គ្រាន់តែជាវភេសជ្ជៈ EXPREZ ១កេស ភេសជ្ជៈ ICY COOL ១កេស និងទឹកបរិសុទ្ធ Cambodia ១កេស បងប្អូននឹងទទួលបានឆ្នោត ១សន្លឹក ដែលអាចកោសយករង្វាន់ភ្លាមៗផង ហើយអាចសរសេរឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ធំ HONDA DREAM ទូរស័ព្ទ Oppo Reno 8 និង ភេសជ្ជៈ
June 10, 2023 - PR
TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី CAMON 20 ថ្មីរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ជាមួយកាមេរ៉ាទំហំ 64MP RGBW ជាមួយបច្ចេកវិទ្យា Ultra Sensitive Sensor របស់ TECNO CAMON 20 ផ្តល់នូវការថតរូបក្នុងមុំធំទូលាយសម្រាប់ការថតរូប និងការថតវីដេអូកាន់តែលេចធ្លោរ ឲ្យអ្នកប្រើប្រាស់ទទួលបទពិសោធន៍ថតរូបពេលរាត្រីកាន់តែអស្ចារ្យ។ CAMON 20 ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ គាំទ្រការសាកថ្មលឿន 33W ថាមពលថ្មធំ 5000mAh និងទំហំផ្ទុកធំរហូតដល់ 256GB ជាមួយរូបរាងបែបច្នៃប្រឌិតទាន់សម័យ និងប្លែកពីគេ ការរចនាបែបស្ថាបត្យកម្ម
June 10, 2023 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគាំទ្រឱ្យមានការរឹបអូស បើសិនជាម្ចាស់ផ្ទះនោះមានបំណងមិនចង់បង់ តាមការញុះញង់ណាមួយ ស្របពេលដែលម្ចាស់បុរីបានយោគយល់អូសបន្លាយពេលបន្ថែមក្នុងការបង់ប្រាក់។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលនាព្រឹកថ្ងៃសៅរ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « សូមបញ្ជាក់ជូនថែមទៀតថា កុំយកហេតុផលដែលនាយករដ្ឋមន្រ្តីសំណូមពរនេះ ធ្វើជាហេតុផលមិនព្រមបង់ប្រាក់រំលស់
June 10, 2023 - PR
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការ ប្រកួតវិញ្ញាសាបេតុង ថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯ មជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) ដែលក្នុងនោះសិស្សនិស្សិត មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦បានមកចូលរួមប្រកួត។ ការប្រកួតវគ្គផ្ដាច់ព្រាត់នេះធ្វើឡើង ក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើស ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្ត ដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ។ លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG)
June 9, 2023 - ព័ត៌មានជាតិ
ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីទាំងឡាយ ប្រគល់ផ្ទះ ឬ ប្រគល់ប្រាក់មួយចំនួន ឱ្យទៅអ្នកបង់រំលស់វិញ បន្ទាប់ពីបានរឹបអូសរួច។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ការរឹបអូសនេះ អាក្រក់មើលណាស់ ហើយបានបង្កើតការឈឺចាប់ នូវការបាត់បង់សម្រាប់អ្នកដែលត្រូវបានគេរឹបអូស។ ហើយក្នុងករណីដែលបានរឹបអូសហើយ បើសិនអស់លោក ឧកញ៉ា អាចធ្វើទៅបាន ហៅម្ចាស់ផ្ទះមកវិញ ជជែកគ្នា
June 9, 2023 - PR
កាន់តែច្បាស់ហើយ ពីទឹកចិត្តយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ក្រុមហ៊ុន មិត្តហ្វូន ក្រោយពីបានទស្សនាវីដេអូស្ពតថ្មីរបស់ មិត្តហ្វូន ដែលទើបដាក់ចេញផ្សាយជាផ្លូវការនៅលើផេកហ្វេសប៊ុករបស់ខ្លួន។ បន្ទាប់ពីថ្មីៗនេះ ក្រុមហ៊ុន មិត្តហ្វូន បានរងការរិះគន់ពីអតិថិជននៅលើបណ្តាញសង្គម Tiktok ដោយការត្អូញត្អែរមិនសប្បាយចិត្តអំពីការកាត់លុយក្នុងទូរស័ព្ទអស់លឿន ហើយនាងត្រូវចំណាយលុយទិញកាតច្រើនជាងមុន ប៉ុន្តែនាងមិនបានប្រាប់ពីការប្រើប្រាស់ឲ្យបានច្បាស់លាស់ ដែលក្រុមហ៊ុនបានពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយឆ្លើយតប និងបដិសេធចំពោះការរិះគន់ដែលមិនត្រឹមត្រូវនេះ ជាពិសេសដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីរក្សាភាពស្និទ្ធស្នាល និងបង្កើនទំនុកចិត្តអតិថិជនរបស់ខ្លួន។ ក្នុងនោះ ក្រុមហ៊ុន មិត្តហ្វូន បានដាក់ចេញនូវកម្មវិធីគ្រប់គ្រងការប្រើប្រាស់ទិន្នន័យដ៏ឆ្លាតវៃ គឺ CamID App ដែលមានមុខងារប្រើប្រាស់ពិសេសៗជាច្រើន និងបង្កើតឡើងដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន ក្នុងការគ្រប់គ្រងតាមដានរាល់ការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃរបស់ខ្លួន ដោយភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ ដោយអតិថិជនមិត្តហ្វូន គ្រាន់តែទាញយកដាក់នៅក្នុងទូរស័ព្ទរបស់អ្នក
June 9, 2023 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យម្ចាស់បុរីទាំងឡាយបញ្ឈប់ការរឹបអូសផ្ទះរបស់អតិថិជនជាបន្ទាន់ និងបង្កើតការឈឺចាប់សម្រាប់អ្នកដែលត្រូវបានគេរឹបអូស។ សម្ដេចតេជោបានមានប្រសាសន៍ថា៖ « ខ្ញុំអំពាវនាវសាជាថ្មី ចំពោះអ្នកដែលជាម្ចាស់លក់ផ្ទះទាំងអស់ដែលត្រៀមរឹបអូសផ្ទះអ្នកណាក៏ដោយ ឈប់សិន និយាយគ្នា
June 9, 2023 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។ សម្ដេចតេជោ បានថ្លែងដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា៖ « ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ
June 8, 2023 - ព័ត៌មានជាតិ
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា។ នាឱកាសនោះផងដែរថា សម្ដេចតេជោ បានណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្រ្ដី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្រ្ដីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានារបស់ពួកគាត់។ សម្ដេចតេជោបានមានប្រសាសន៍ថា៖ « ខ្ញុំសូមបញ្ជាក់ផងដែរថា សុំកុំឱ្យមានការរើសអើងជាមួយនឹងស្រ្តីបម្រើការក្នុងសេវាកម្សាន្ត គាត់ក៏ជាមនុស្សដូចយើងដែរ ពេលខ្លះគាត់ធ្វើការក្នុងកន្លែងបម្រើសេវា ប៉ុន្តែពេលថ្ងៃគាត់ពាក់អាវកាកបាទក្រហមធ្វើការងារសង្គម ចឹងទេកុំមើលឱ្យតែអ្នកណាធ្វើការនៅកន្លែងកម្សាន្តក្នុងពេលយប់ គឺសុទ្ធតែមិនល្អ មិនមែនចឹងទេ ធ្វើចឹងគឺវាខុស ចឹងទេបានជាខ្ញុំថា កុំឱ្យពិបាក ប្រពន្ធចៅហ្វាយខេត្ត ត្រូវតែធ្វើជាអ្នកដឹកនាំដើម្បីធ្វើការជាមួយនឹងស្រ្តីដែលបម្រើការសេវាកម្សាន្តសម្រាប់មនុស្សពេញវ័យ កុំឱ្យពូកែប្រច័ណ្ឌពេក ក្រែងចៅហ្វាយខេត្តទៅប្រពន្ធប្រច័ណ្ឌ
June 8, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលពីធីនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរ ជាមួយនឹងព័ត៌មានដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ស្ដីអំពីបក្ស ឆ្ពោះទៅមុខ ដែលមានលេចលឺពាក្យមកថា
June 8, 2023









