Liny Chan
  • បច្ចេកវិទ្យា

    realme ជាប្រេនស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោកបានបញ្ជាក់ អំពីគម្រោងក្នុងការប្រកាសជាផ្លូវការនូវ realme C53 នៅថ្ងៃទី ២៧ ខែមិថុនា។ ហើយថ្ងៃនេះ realme បង្ហាញពីលក្ខណៈពិសេសជាច្រើនអំពី C53 ។ ក្នុងនាមជាសមាជិកថ្មីនៃ realme C Series C53 មានគោលដៅក្លាយជាអ្នកផ្លាស់ប្តូរហ្គេម ដើម្បីធ្វើឲ្យរង្គើដល់ទីផ្សារស្មាតហ្វូនកម្រិតដំបូង។ បន្ទាប់ពីការអាប់ដេតយុទ្ធសាស្ត្រស៊េរី C ដែលបានប្រកាសកាលពីដើមឆ្នាំនេះ C53 ផ្តល់នូវលក្ខណៈពិសេសបី ក្នុងកម្រិតតម្លៃនេះជាមួយនឹងកម្លាំងសាកថ្មលឿន 33W SUPERVOOC, ទំហំផ្ទុកធំ 128GB, និងតួខ្លួនស្តើងបំផុត 7.49mm។ C53 ផ្តល់នូវមុខងារផ្លាស់ប្តូរមុខងារថ្មីសម្រាប់ស្មាតហ្វូនកម្រិតថវិកាជាមួយនឹងការសាកថ្មលឿន

    June 22, 2023
  • PR

    កាលពីដើមខែមិថុនាកន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានចាប់ផ្តើមព្រឹត្តិការណ៍បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ២០២៣ ទី១ធំបំផុតក្នុងប្រទេសកម្ពុជាគឺ “MEGA អស្ចារ្យ” ដែលមានការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងម៉ាកយីហោល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើននៅក្នុងផ្សារទំនើបដ៏ធំដ៏បង្កើតឡើងដោយកូនខ្មែរមួយនេះ។ ក្នុងនោះផងដែរក្រៅពីការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកនេះ ក៏មានផ្តល់រង្វាន់ជូនអតិថិជនបន្ថែមទៀងផងដែរដូចជាការចំណាយចាប់ពី ៣០០០ ដុល្លារអាមេរិចឡើងទៅនឹងឈ្នះឱកាសជិះឧទ្ធម្ភាចក្របែបអភិជនទស្សនាទីក្រុងភ្នំពេញ ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh ឬ Fairfield By Marriott,  ការលេងវាយកូនហ្គោលនៅ Grand Royal Golf &

    June 22, 2023
  • PR

    របត់សង្គមជំនាន់ថ្មីនៃការកំសាន្តដោយបង្កើតវីដេអូវីឡុកកំពុងពេញនិយម ប៉ុន្តែអ្នកថតវីដេអូវីឡុកពិបាកខ្លាំងក្នុងការចាប់ផ្តើមថតវីដេអូ ដោយសារពួកគាត់គិតថាលុះត្រាតែមានឧបករណ៍ដូចជា កាមេរ៉ា កុំព្យូទ័រថ្លៃៗ ត្រូវការពេលវេលាច្រើន និងមានជំនាញកាត់ត ទើបអាចផលិតវីដូ Vlog បាន។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនហួវៃត្រៀមបញ្ចេញស្មាតហ្វូនដែលមានមុខងារពិសេសសម្រាប់ថតវីដេអូវីឡុកជាមួយតម្លៃចាប់ពី ២០០ដុល្លារតែប៉ុនណ្ណោះ ប្រើ Google Apps បានធម្មតា ជាពិសេសអាចកាត់វីដេអូភ្លាមៗជាមួយកម្មវិធី Petal Clip ដែលតំឡើងមកស្រាប់ក្នុងស្មាតហ្វូន HUAWEI nova 11 series ។ នេះជាវីដេអូមុខងារក្នុងការថតវីឡុក Vlog : ស្មាតហ្វូនត្រកូល nova ជំនាន់ចុងក្រោយបំពាក់មុខងារពិសេសសម្រាប់ថតវីឡុកដែលអាចបំពេញតម្រូវការអ្នកថតវីឡុក ជាពិសេសសម្រាប់អ្នករកស៊ីថតវីដេអូខ្លីៗប្រូម៉ូតពីផលិតផល។ ក្នុងនោះមានមុខងារពិសេសដូជា

    June 21, 2023
  • PR

    រដូវភ្លៀងធ្លាក់ (រដូវវស្សា) បានចាប់ផ្តើមចូលមកដល់ សំបូរទៅដោយទឹកដក់ បង្ករឲ្យកើតសត្វមូស ដែលជាភ្នាក់ងារចម្លងជំងឺដ៏សាហាវ ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ និងជាពិសេសជំងឺគ្រុនឈីក ដោយមិនរើស ថាជាកុមារ ឬមនុស្សធំឡើយ។       ដូច្នេះសូមបងប្អូនកុំមើលរំលង ឬធ្វេសប្រហែសអំពីការការពារពីសត្វមូស! ដោយអនុវត្តវិធីការពារឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖ – រស់នៅក្នុងបរិស្ថានស្អាត – បើកទ្វារ បង្អួចផ្ទះឲ្យពន្លឺថ្ងៃនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីបណ្តេញមូសខ្លា – បំបាត់ប្រភពដង្កូវទឹកមូសខ្លា (ប្រមូលរាល់វត្ថុដក់ទឹកបាន កម្ទេច ឬកប់ចោល) – បំបាត់ជំរកមូស(បំបាត់គម្ពោតព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ)។ – កុំគេងនៅទីងងឹតនាពេលថ្ងៃ(បើគេងត្រូវគេងក្នុងមុង

    June 20, 2023
  • ព័ត៌មានជាតិ

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើ​និយាយពីបញ្ហាទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ ព្រោះមនុស្សកើត​រាល់​ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង។ សម្ដេចតេជោ បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « បើ​និយាយពីបញ្ហាទឹក និងភ្លើង កុំនិយាយពាក្យថា គ្រប់គ្រាន់ឱ្យសោះ។ ហេតុអីបានជានិយាយពីបញ្ហាទាំងពីរនេះ ថាមិនអាចគ្រប់គ្រាន់ ព្រោះមនុស្សកើត​រាល់​ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង »។ សម្ដេចបានគូសបញ្ជាក់ផងដែរថា៖ « នៅពេលដែរយើងកំពុងអង្គុយនៅទីនេះ​តើមាន​ទារកប៉ុន្មាន​នាក់ដែលត្រូវកើត ហើយយើងកំពុងអង្គុយនេះ​

    June 19, 2023
  • PR

    ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងមួយសប្ដាហ៍មក ក្រុម ONIC ESPORTS ដែលមកពីប្រទេសឥណ្ឌូនេស៊ីបានក្លាយជាជើងឯកនៃការប្រកួត ព្រឹត្តិការណ៍ Mobile legend Southeast Asian Cup 2023 (MSC) ដែលមានប្រាក់រង្វាន់សរុប USD 300.000 (សាមសិបមុឺនដុល្លារអាមេរិក)។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ របស់ Mobile Legends: Bang Bang ដែលប្រព្រឹត្តនៅកម្ពុជាជាលើកដំបូងដែលមានក្រុមចូលរួមប្រកួតមកពីប្រទេសជាច្រើនពីក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីបានបញ្ចប់ប្រព្រឹត្តិការណ៍ដ៏ធំមួយនេះយើងសង្កេតឃើញសំទុះអ្នកគាំទ្រកីឡាអេឡិចត្រូនិចមានការកើនឡើងគួរអោយកត់សម្គាល់។ ក្រុមកម្ពុជា Burn x Flash ដែលមានភេសជ្ជៈស្ទីងជាក្រុមហ៊ុនគាំទ្រក៏បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តដោយទទួលបានលទ្ធផលយ៉ាងល្អជាមួយចំណាត់ថ្នាក់លេខ 4។ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ BURNXFLASH

    June 19, 2023
  • PR

    ខេត្តកំពង់ស្ពឺ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023 – ក្រុមអ្នករៀបចំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដឹកនាំដោយអង្គការសេនចនប្រចាំកម្ពុជា បានចាប់ផ្តើមបេសកកម្មការពិនិត្យភ្នែក ធ្មេញ និងសង្គ្រោះបឋម ក្រោមពាក្យស្លោក «ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។   ក្នុងនោះផងដែរបេសកកម្មនេះត្រូវបានផ្តួចផ្តើមដោយលោកស្រី Trish Hume សមាជិក នៃអង្គការសេនចនប្រចាំកម្ពុជា គ្រូបង្រៀនស្ម័គ្រចិត្ត និងជាអ្នករៃអង្គាសថវិកាមកពីប្រទេសអូស្ត្រាលី ដែលបានធ្វើការសម្រាប់សហគមន៍នៅស្រុកបសេដ្ឋដោយមានការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ របស់លោកស្រី។  ជាមួយគ្នានេះដែរបេសកកម្មនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន សិរីអង្គា

    June 19, 2023
  • ព័ត៌មានជាតិ

    នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទះសម្តេច ក៏ត្រូវបង់ថ្លៃទឹក និងភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ផ្ទះសម្ដេចប្រើប្រាស់ទឹករហូតដល់ ១០១ម៉ែត្រគូបឡើងទៅ ក្នុងតម្លៃ ២២០០ រៀលក្នុងមួយម៉ែត្រគូប ហើយតម្លៃនៃការប្រើប្រាស់ទឹក គឺត្រូវតែបង់ ទឹកក៏ដោយ ភ្លើងក៏ដោយ ត្រូវតែបង់ សាកមិនបង់មើល

    June 19, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីចូលរួមចំណែកក្នុងការគិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុងកម្ពុជា បានបន្ត យុទ្ធនាការសប្បុរសធម៌របស់ខ្លួនតាមរយៈទំនុកបម្រុងដល់ការសិក្សាអបរំដល់សិស្សានុសិស្សប្រមាណ 350 នាក់ នៅសាលាបឋមសិក្សាអូរស្វាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន សាមសុងកម្ពុជានេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2023 ដោយមានការ ចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជាច្រើននាក់។ គោលបំណងសំខាន់នៃ សកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង ទាក់ទិននឹងវិស័យអប់រំនេះ គឺដើម្បីសម្រាល និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត និងត្រូវការជំនួយខ្លាំងបំផុត ក្នុងការសិក្សារៀនសូត្ររបស់ពួកគេ។

    June 16, 2023
  • PR

    ● Royal Enfield រីកលូតលាស់ និងពង្រឹងវត្តមានក្រៅពីប្រទេសឥណ្ឌា ជាមួយនឹងការចាប់ផ្តើមនៃរោងចក្រដំឡើង CKD ទី៥របស់ខ្លួនក្នុងរយៈពេល៣ឆ្នាំ ● រោងចក្រដំឡើង CKD ទី៥ ដែលមានទីតាំងនៅប្រទេសនេប៉ាល់ រំពឹងថានឹងជំរុញតម្រូវការដែលកំពុងកើនឡើងសម្រាប់ម៉ូតូទម្ងន់មធ្យមកម្រិតខ្ពស់នៅក្នុងទីផ្សារ ● ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២០,០០០គ្រឿង រោងចក្រដំឡើង CKD នឹងចាប់ផ្តើមប្រតិបត្តិការដំឡើង ម៉ូតូ Classic 350 ថ្មី និង SCRAM 411 សម្រាប់ប្រទេសនេប៉ាល់ 2 មិថុនា 2023 ទីក្រុង Kathmandu ប្រទេសនេប៉ាល់៖

    June 16, 2023