- Liny Chan
- PR
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។ ចូលមកដល់វគ្គ Green Miles នេះចម្រាញ់នៅតែបេក្ខជនដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ខ្លាំងតែម្តង។ បេក្ខជនកុមារា ហ៊ឹម ចាន់យូស្វេ បានបង្ហាញភាពទាក់ទាញនិងចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈបទ I Will Always Love You ដែលជាបទធំមួយមិនងាយនឹងមានអ្នកអាចធ្វើបានល្អឡើយ។ តែ ហ៊ឹម ចាន់យូស្វេ មិនត្រឹមធ្វើបានល្អទេថែមទាំងរលូនតែម្តង។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 បានចូលដល់វគ្គ Live Show
June 29, 2023 - ព័ត៌មានជាតិ
ថ្លែងក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ មន្រ្តីរាជការដែលជាស្រ្តី នឹងទទួលបានប្រយោជន៍ពេលមានផ្ទៃពោះ និងសំរាលកូន ដូចស្រ្តីធ្វើការតាមរោងចក្រដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែមអំពីគោលនយោបាយគោលនយោបាយគាំពារសង្គមរបស់យើង ជាមួយនឹងមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីចុះកិច្ចសន្យាជាស្រ្តី គឺត្រូវបានទទួលការឧបត្ថម្ភ ហើយចំពោះស្រ្តីជាកងទ័ព ស្រ្តីជានគរបាល ក៏នឹងត្រូវទទួលដែរ ក៏ប៉ុន្តែទុកពិភាក្សាដោយឡែក
June 29, 2023 - ព័ត៌មានជាតិ
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកលេងបណ្ដាញហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទបញ្ជា និងអនុញ្ញាតពីផ្នែកយោធា។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា គឺជាតំបន់ឆ្លងកាត់ របស់យន្ដហោះច្រើនណាស់
June 29, 2023 - PR
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។ បេក្ខជនកុមារា សុវណ្ណមករា និង បេក្ខនារីកុមារី កែវ ហ្សាណា បានសាងរូបភាពធ្វើឲ្យគណៈកម្មការចាប់អារម្មណ៍កាន់តែខ្លាំងតែម្តងក្នុងវគ្គ Theatre Round 2។ មកទស្សនាតាមរយៈលីងខាងក្រោមនេះ៖
June 29, 2023 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកផ្តល់ព័ត៌មាននានានៅលើហ្វេសប៊ុក (Facebook) ដោយងាកមកផ្តល់ព័ត៌មានតែលើ Telegram ប៉ុណ្ណោះ។ សម្ដេចតេជោបានប្រកាសបែបនេះ តាមរយៈសារលើគណនីតេឡេក្រាម កាលពីយប់ថ្ងៃទី២៨ ខែខែមិថុនា ឆ្នាំ២០២៣ នេះ។ តាមរយៈសារនៅលើ Telegram សម្ដេចតេជោ បានមានប្រសាសន៍ថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។ ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយផ្ទាល់តែតាមបណ្តាញ telegram ប៉ុណ្ណោះដែលពេលនេះមានជាង ៨៥មុឺននាក់បានភ្ជាប់រួចហើយ។ ការធ្វើដូចនេះ ងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើដំណើរទៅប្រទេសមួយចំនួន ដែលប្រទេសនោះមិនអនុញាតឱ្យប្រើ Facebook»។
June 29, 2023 - PR
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យធំ១ ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដា អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួនដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ ដោយក្នុងនោះតម្លៃ ៖ ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ដុល្លារ តែប៉ុណ្ណោះ
June 28, 2023 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ម្សិលមិញខ្ញុំបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជូនកម្លាំងឱ្យយោធភូមិភាគទី១ ដោះស្រាយបញ្ហា ហើយកាលពីយប់មិញ មានដ្រូនមក ៥គ្រឿងទៀត ក៏ប៉ុន្តែអស់លោកសូម្បីអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ
June 28, 2023 - PR
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3ហើយ ដែលទើបនឹងចាក់ផ្សាយវគ្គ Blind Auditions សប្តាហ៍ទី 5 ពីយប់មិញនេះ។ បេក្ខនារីវ័យ 26ឆ្នាំ មួយរូបមកពីរាជធានីភ្នំពេញឈ្មោះ គឹម សុវណ្ណ បានសាងភាពភ្ញាក់ផ្អើលមិនតិចទេដែលបានបង្ហើរសំនៀងយ៉ាងមានអំនាចក្នុងបទចំរៀងលំដាប់កំពូល I Will Always Love You ។ ជាក់ស្តែងជាមួយសមត្ថភាពដ៏ទាក់ទាញនេះបានធ្វើឲ្យខូចស៍កញ្ញា សម្រេចចិត្តប្លក់ខូចស៍សុវណ្ណារាជ លែងឲ្យមកដណ្តើមជាមួយតែម្តង។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ
June 28, 2023 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាច់ឱ្យប្រើប្រាស់អាវុធគ្រប់ធុន បាញ់យន្តហោះគ្មានមនុស្សបើក ឬ ហៅថាដ្រូន ដែលហោះចូលមកទឹកដីកម្ពុជា ខណៈកាលពីយប់មិញមានយន្តហោះ ៥គ្រឿងទៀតបានហោះចូលមក។ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាយ៉ាងដាច់ណាច់បែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ម្សិលមិញខ្ញុំបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជូនកម្លាំងឱ្យយុទ្ធភូមិភាគទី១ ដោះស្រាយបញ្ហា អំបាញ់មិញបញ្ជាហើយ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ វង្ស
June 28, 2023 - បច្ចេកវិទ្យា
ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2023 – realme ប្រេនស្មាតហ្វូន ដែលរីកចម្រើនខ្លាំងជាងគេលើពិភពលោក បានប្រកាសជាផ្លូវការនូវ realme C53 ។ realme C53 ដែលជាអ្នកស្នងតំណែងជើងឯក ដោយកំណត់ឡើងវិញ នូវអ្វីដែលទូរស័ព្ទកម្រិតថវិកាអាចធ្វើបាន។ realme C53 ជា ស្មាតហ្វូនដែលនឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃ ស្មាតហ្វូន កម្រិតថវិកា។ ជាមួយនឹងការមកដល់នៃជើងឯក realme C53 នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលប្រកាសចេញជាផ្លូវការក្នុងទីផ្សារកម្ពុជា មានការចូលរួមពីសំណាក់បុគ្គលជាជើងឯកក្នុងវិស័យកីឡានិងបវរកញ្ញាផងដែរ។ លោក ផុល រតនៈ ជាជើងឯកកីឡាករបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយប្រាក់ក្នុងកីឡាស៊ីហ្គេម
June 27, 2023









