Liny Chan
  • PR

    ភ្នំពេញ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ – ស្រាបៀរ Heineken® ជាម៉ាកយីហោស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ កំពុងអបអរ ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺខួប ១៥០ ឆ្នាំនៃការផ្ដល់នូវ បទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅទូទាំងពិភពលោក។ ស្ថាបនិករបស់យើងគឺលោក Freddy Heineken ធ្លាប់ បានលើកឡើងថា៖ យើងមិនត្រឹមតែលក់ស្រាបៀរទេ យើងលក់ gezelligheid ជាឃ្លាមួយនៃភាសាហូឡង់ដែលប្រែមកថា «អារម្មណ៍នៃពេលវេលាដ៏រីករាយ»។ ទស្សនវិជ្ជានេះបានបង្កប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងនៃម៉ាកយីហោស្រាបៀរ Heineken®  ពោលគឺ ពេលវេលាដ៏រីករាយ និងបង្កើតទំនាក់ទំនងពិតប្រាកដ ពេលពិសាស្រាបៀរជុំគ្នា ទើបជាអ្វីដែលសំខាន់បំផុត។

    June 27, 2023
  • PR

    ថ្ងៃទី២៧ ខែមិថុនា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ដោយមានប្រធានបទបំផុសឡើងពីភាពស្រស់ស្រាយនៃរដូវកាលនេះនិងការផ្សងព្រេងក្នុងរដូវ summer ខូលិកសិនថ្មីរបស់ CHARLES & KEITH ឈ្មោះ Summer’s Calling នាំមកនូវមនោសញ្ចេតនាសម្រាប់ថ្ងៃវិសមកាលក្រោមពន្លឺព្រះអាទិត្យ និងស្មារតីលំហែកាយ។ ដោយមានរបស់ដ៏ចាំបាច់សម្រាប់អាកាសធាតុក្តៅ ដែលមានការលំអរជាមួយពណ៌ស្រាលៗ ដ៏ស្រស់ស្អាត និងផ្ទៃសាច់ក្រណាត់បែប raffia ផលិតផលចំបងរបស់ខូលិកសិននេះ នាំមកនូវម៉ូតកាបូប Charlot ថ្មី ដែលបានកែច្នៃបន្ថែមជាមួយនឹងខ្សែច្រវ៉ាក់ រួមជាមួយនឹងស្បែកជើងក្រវ៉ាត់កែងជាប់ ដែលមានរូបរាងបែបដំណើរកំសាន្តតាមកោះ។ ផលិតផលចំបងទាំងពីរនេះ គឺជាគ្រឿងផ្សំដ៏ចាំបាច់សម្រាប់ដំណើរកំសាន្តសប្បាយៗតាមរីសត។ ស្វែងយល់បន្ថែមពីខូលិកសិន Summer’s Calling និងការដាក់បង្ហាញរបស់ប្រធានបទនេះ

    June 27, 2023
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចបានឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» ដែលសម្រាលពេលចូលរួមកម្មវិធីសំណេះសំណាលនៅបាវិត

    June 27, 2023
  • PR

    រថយន្តអគ្គិសនី គឺកំពុងចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងចំណាត់ថ្នាក់ផ្សេងគ្នាដូចជារថយន្ត ប្រភេទស៊ីឌែន, SUV ខ្នាតតូច, និងប្រភេទ SUVខ្នាតធំ។ វាទើបតែមានក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបាននាំចូលនូវរថយន្តអគ្គិសនី ហើយផ្តល់នូវរថយន្តដែលមានបច្ចេកវិទ្យាថ្មីទំនើប, សន្សំសំចៃខ្ពស់, ប្រព័ន្ធផាសុកភាពនិងអាចបើកបរបានរយៈចម្ងាយឆ្ងាយផងដែរ។ ក៏ប៉ុន្តែរឿងតែមួយគត់ដែលអ្នកទិញចាប់អារម្មណ៍មុនគេនោះ គឺតម្លៃសមរម្យនិងបើកបរបានរយៈចម្ងាយឆ្ងាយ។ ដូច្នេះ, ថ្ងៃនេះយើងមានរថយន្តអគ្គិសនី ២ម៉ូឌែល ដែលបានសម្ភោធជាផ្លូវការក្នុងប្រទេសកម្ពុជាហើយអតិថិជនអាចដឹងឥលូវនេះបានអំពីលក្ខណៈពិសេសសំខាន់ៗ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនពីរថយន្តទាំងពីរម៉ូឌែលនេះ។ វាពិតជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជាដែលបានឃើញរថយន្តអគ្គិសនីម៉ាក MG4 នៅក្នុងទីផ្សារក្នុងស្រុកពីព្រោះរថយន្ត MG4 នេះជាលក់ដាច់បំផុតក្នុងទីផ្សារអឺរ៉ុបហើយបានឈ្នះ9ពានរង្វាន់នៃរថយន្តល្អបំផុតពីអ្នកជំនាញរថយន្តនៃចក្រភពអង់គ្លេស។ ពិតប្រាកដណាស់, រថយន្តអគ្គិសនី MG4 បាននាំមកនូវតម្លៃដ៏គួរឱ្យចាប់អាម្មណ៏ ចាប់ពី $35,999 ប៉ុណ្ណោះហើយលោកអ្នកអាចបើកបរបានរហូតដល់ 445Km ជាមួយការប៉ាន់ស្មានតម្លៃនៃការសាកថាមពលប្រហែល 11.20$

    June 27, 2023
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជា មិនរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាទេ តែក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ។ សម្ដេច​ជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « យើងមិនមានការរើសអើងចំពោះអ្នកយកភេទដូចគ្នាទេ ហើយច្បាប់យើងក៏មិនមានការហាមឃាត់ថាមិនឱ្យយកគ្នាដែរ

    June 27, 2023
  • PR

    កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3ហើយ។   ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញជនជាតិបរទេសជាលើកដំបូងដែលបានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី3នេះ។   បេក្ខនារី ហ៊ូអ៊ីន ហ្វាង ដែលជាជនជាតិកូរ៉េ មានអាយុ 20ឆ្នាំ បានបង្ហាញសមត្ថភាពច្រៀងយ៉ាងទាក់ទាញ រហូតខូចស៍ ណុប បាយ៉ារិទ្ធ ចុច BLOCKED ខូចស៍ ឱក សុគន្ធកញ្ញា មិនឲ្យមកដណ្តើមតែម្តង។   តែជាលទ្ធផលចុងក្រោយបេក្ខនារីម្នាក់នេះបានជ្រើសយកខូចស៍ ពេជ្រ សោភា ជាគ្រូបង្វឹកទៅវិញ។  

    June 27, 2023
  • PR

    កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 ហើយ។ នៅក្នុងរដូវកាលថ្មីនេះពិតជានៅតែអង្រួនចិត្តអ្នកគាំទ្រឲ្យផ្អើលឈូរឆក្នុងការគាំទ្រ ហើយជាពិសេសឃើញសុទ្ធតែអ្នកដែលមានប្រជាប្រិយនៅលើបណ្តាញសង្គមចូលរួមមកប្រឡងប្រកួតប្រជែងជាច្រើននាក់តែម្តង។ ក្នុងនោះមានដូចជាបេក្ខនារី សុខ សារ៉ាវីតា, បេក្ខនារី សុខុម រចនា, បេក្ខជន ម៉ូថេ, បេក្ខជន ស៊ុន វេហា, បេក្ខជន សាល បាទី, បេក្ខជន ឈិត សុវណ្ណនិមិត្ត, បេក្ខនារី ព្រះកាយច័ន្ទ ជាដើម។ យ៉ាងណាមិញនៅមានបេក្ខជនដ៏មានសមត្ថភាពជាច្រើនទៀតដែលបានបង្ហាញភាពទាក់ទាញប្រជាប្រិយយ៉ាងផុសផុលតែម្តង។ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ

    June 26, 2023
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោក៏បាន ណែនាំចៅក្រមឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ សម្ដេចតេជោ ហ៊ុន

    June 26, 2023
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន ស្នើឱ្យចៅក្រមព្យាយាមសម្របសម្រួលជម្លោះប្ដីប្រពន្ធ កុំលើកទឹកចិត្តឱ្យកែងលះគ្នា។ ការណែនាំ របស់សម្ដេចតេជោ ដល់ចៅក្រមនេះ ត្រូវបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចតេជោបានមានប្រសាសន៍ថា៖ «ខ្ញុំសំណូមពរឱ្យចៅក្រមរបស់យើង ឱ្យប្រើប្រាស់វិធីសម្របសម្រួលជាមូលដ្ឋាន លើកលែងតែករណីទៅមិនរួច គឺកាត់ក្ដីយកតែម្ដង ប៉ុន្តែយើងលើកទឹកចិត្តគ្រប់ថ្នាក់ទាំងអស់រាប់ទាំងអាជ្ញាធរដើរតួធ្វើការសម្របសម្រួលរហូតដល់រឿងក្ដីនេះបានចូលដល់តុលាការហើយ វានៅតែជាសមត្ថកិច្ចដែលអាចធ្វើការសម្របសម្រួលបានក្នុងក្របខណ្ឌនៃរឿងរដ្ឋប្បវេណី ឥលូវឧទាហរណ៍ ខ្ញុំលើករឿងមួយ រឿងលែងលះប្ដីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងលះពេក ហៅសម្រុះសម្រួលគ្នាសិនទៅ តិចទៅគេត្រូវគ្នាវិញហើយ។ ជួនកាលវាអ៉ីចឹង ឡើងទៅដល់តុលាការហើយហ្នឹង តុលាការចង់ចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្តែដល់ទៅសម្រុះសម្រួល អ្នកដែលគេពូកែសម្រុះសម្រួល

    June 26, 2023
  • PR

    សេប៉ាង ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2023 – បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដែល ផ្តល់ជូននូវតម្លៃទាប និងល្អបំផុតលើពិភពលោករបស់កម្មវិធី Skytrax World Airline Awards 2023 ក្នុងរយៈពេល 14 លើកជាប់ៗគ្នា នៅទីក្រុងប៉ារីស កាលពីម្សិលមិញ តាមរយៈការបោះឆ្នោតពីអតិថិជនរាប់សិបលាននាក់រួចមក ក្រុមហ៊ុនអាកាសចរណ៍ដ៏លេចធ្លោមួយនេះ បានប្រារព្ធពិធីអបអរសាទរចំពោះជ័យលាភីយដ៏ត្រចេះត្រចង់ដោយមានការផ្តល់ជូននូវប្រូម៉ូសិនពិសេសអស្ចារ្យដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។ លើសពីនេះទៀត អ្នកដំណើរ នឹងរីករាយជាមួយការបញ្ចុះតម្លៃចំនួន 14% លើ Xtra Carry-On** ដើម្បីបង្កើនទម្ងន់អីវ៉ាន់របស់ខ្លួនបានដល់ទៅ 14 គីឡូក្រាមឯណោះ។ ការផ្តល់ជូនដ៏ ពិសេសអស្ចារ្យ មានចាប់ពីពេលនេះរហូតដល់ថ្ងៃទី 25 ខែមិថុនា

    June 23, 2023