- Liny Chan
- ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការព្រមានទៅដល់ក្រុមជនល្មើស ឱ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈឯកឧត្តម បានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេលព្រៃឈើទាំងនេះ អស់ ២៨ឆ្នាំមកហើយ ដើម្បីទុកជាប្រយោជន៍តកូនចៅទៅអនាគត។ ឯកឧត្តមបានធ្វើការបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះថា៖ « ថ្ងៃនេះខ្ញុំសូមប្រាកាសសាជាថ្មី ទៅដល់ក្រុមជនល្មេីស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល ២៨ឆ្នាំកន្លងទៅហេីយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
May 3, 2023 - SEA GAMES
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការចែកសំបុត្រឥតគិតថ្លៃ សម្រាប់ទស្សនាការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស និងនារី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ ដែលក្នុងនោះក៏មានការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ទល់នឹងក្រុមជម្រើសជាតិនារីឡាវផងដែរ។ សំបុត្រ នឹងដាក់ចែកជូនចាប់ពីម៉ោង ១ៈ០០ ថ្ងៃត្រង់ នៅតាមកីឡដ្ឋានប្រកួតផ្ទាល់តែម្ដង។ សូមជម្រាបថា បើតាមការបង្ហោះរបស់សហព័ន្ធកីឡា នៅថ្ងៃនេះ មានការប្រកួតនៅទីតាំងចំនួន ៣កីឡដ្ឋានផ្សេងៗគ្នាគឺ កីឡដ្ឋានស្មាត អ អេស អិន (បាល់ទាត់នារី) កីឡដ្ឋានស្ដាតចាស់ (បាល់ទាត់នារី) និងកីឡដ្ឋានព្រីនស៍ (បាល់ទាត់បុរស)៕ ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
May 3, 2023 - សិល្បៈ
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង 1000នាក់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ
May 3, 2023 - សិល្បៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរទៅលើបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” “CAMBODIAN PRIDE” របស់ផលិតកម្ម Galaxy Navatra ដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខណៈឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ បានថ្លែងកោតសរសើរនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសើរទៅលើ ក្រុមការងារផលិត អ្នកនិពន្ធ អ្នកដឹកនាំ និងបានវាយតម្លៃខ្ពស់ទៅលើកំពូលតារាចម្រៀងទាំង ៤រូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ
May 1, 2023 - សិល្បៈ
ជាក់ស្តែងនៅក្នុងខេត្តសៀមរាប យើងមើលឃើញថាហាក់ដូចជាមិនសូវឃើញមានព្រឹត្តិការណ៍វប្បធម៌ កើតឡើងជារៀងរាល់ថ្ងៃ ដែលអាចឲ្យអ្នកចូលរួមបានដោយសេរីនោះទេ។ ប៉ុន្តែប្រសិនបើលោកអ្នកមានបំណងក្នុងការមើលភាពយន្តនិយាយភាសាបារាំងមួយចំនួននោះ ពេលនេះគឺជាឱកាសដ៏ល្អបំផុត។ មហោស្រពភាពយន្ត Francophone ដែលរៀបចំដោយ Alliance Française Siem Reap បានត្រលប់មកវិញសម្រាប់ការចាក់ផ្សាយលើកទី២ របស់ខ្លួន ហើយសន្យាថានឹងក្លាយជាការបញ្ចាំងភាពយន្តដ៏អស្ចារ្យសម្រាប់ភាពយន្តបារាំង។ ការចាក់ផ្សាយលើកទី១ នៃមហោស្រពភាពយន្ត Francophone គឺទទួលបានជោគជ័យដ៏ខ្លាំងក្លាកាលពីឆ្នាំ២០២០ ហើយនៅឆ្នាំនេះដែល Alliance française កំពុងតែមានការចាក់ផ្សាយផងដែរ។ មហោស្រពនេះសន្យាថានឹងមានភាពរំភើបរីករាយជាងពេលមុនៗ ដោយបានបង្ហាញនូវជម្រើសនៃភាពយន្តជាភាសាបារាំងចំនួន ១៣ពីបណ្តាប្រទេសអឺរ៉ុប អាស៊ី អាហ្រ្វិក និងអាមេរិកខាងជើងនៅរោងភាពយន្ត Legend Heritage Walk។
May 1, 2023 - PR
ភ្នំពេញ 01 ឧសភា 2023 – Tiger Beer ដែលជាស្រាបៀរឈានមុខគេនៅតំបន់អាសុីកំពុងធ្វើការបោះជំហានយ៉ាងជឿជាក់ ពោលគឺការដាក់លក់នូវផលិតផលអភិវឌ្ឍថ្មីរបស់ខ្លួនគឺផលិតផលស្រាបៀរ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី។ ជាមួយវត្តមានយ៉ាងកក្រើកជុំវិញពិភពលោក និងការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះត្រូវបានគេជឿថានឹងក្លាយទៅជាផលិតផលដ៏អស្ចារ្យសម្រាប់អតិថិជនដែលប្រាថ្នាចង់ស្វែងរកភាពជឿជាក់ និងភាពទាន់សម័យ។ ទោះបីជា Tiger គ្រីស្តាល់មានការផ្លាស់ប្ដូររូបរាងថ្មីមែនពិត ប៉ុន្តែផលិតផលនេះនៅតែរក្សារសជាតិដ៏ស្រស់ស្រាយយ៉ាងជឿជាក់លំដាប់ថ្នាក់ពិភពលោក និងចំណុះ 330mL ដូចដើម។ ផលិតឡើងក្រោមសង្វាក់ផលិតកម្មដ៏ទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿនបំផុត ស្រាបៀរ Tiger នីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពជាង 200 ដងមុននឹងដាក់ចេញនូវស្រាបៀរដែលមានរសជាតិអស្ចារ្យ និងល្បីល្បាញទូទាំងសកលលោក រហូតឈ្នះបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន។ ជាមួយគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ និងការវិវឌ្ឍយ៉ាងជឿជាក់ Tiger
May 1, 2023 - PR
[ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត ហ្វដ ប្រចាំប្រទេសកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។ លោក ហាន ប៉េង
May 1, 2023 - PR
កាលពីថ្ងៃសៅរ៏ទី២៩ មេសា ឆ្នាំ ២០២៣កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Xiaomi បានប្រកាសពីការចេញលក់នៃត្រកូល Redmi Note 12 Series ក្នុងទីផ្សារកម្ពុជា ដោយមានការចូលរួមសាទរពីសិល្បករ សិល្បការនីជាច្រើនដូចជា លោក លីម តិចម៉េង កញ្ញា អាង សុជាតា កញ្ញាសេលីណា និង តារាកិត្តិយសល្បីៗ ក៏ដូចជាដៃគូសហការរបស់ក្រុមហ៊ុន Xiaomi ជាច្រេីនរូបផងដែរ ដែលការសម្ពោធនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ផងដែរ។ សម្រាប់ Redmi Note 12
April 30, 2023 - PR
ខ្សែភាពយន្តភាគខ្លី បែបសង្គមគ្រួសារមួយទៀតហើយដែលកំពុងទទួលបានការគាំទ្រ និងដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលបង្ហាញពីតថភាពពិតជាក់ស្ដែងនៅក្នុងសង្គមគ្រួសារបច្ចុប្បន្ន ពិសេសគឺរឿងក្បត់ផិតដែលបង្កជាទំនាស់ក្នុងគ្រួសារដែលតែងតែបែកធ្លាយ និងលេចឡើងកាន់តែច្រើនៅក្នងសង្គមខ្មែរបច្ចុប្បន្ន។ ភាពយន្តថ្មីដែលមានចំណងជើងថា កម្មប្រពន្ធចុង ជាភាពយន្តមួយដែលធ្វើអោយទស្សនិកជនមានបន្ទិល ថាតើសាច់រឿងនេះ អ្នកនិពន្ធនឹងលើកយកពីចំណុចអ្វីពីប្រពន្ធចុងមកបកស្រាយ ពីព្រោះកន្លងទៅភាពយន្តភាគច្រើន គឺរៀបរាប់តែទុកលំបាករបស់ប្រពន្ធដើម ដែលត្រូវយាយីដោយប្រពន្ធចុង ឬជនទី៣ជាដើម។ តើសាច់រឿងបន្តទៅមុខនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើប្រពន្ធដើម និងប្រពន្ធចុងប្រែក្លាយជាមិត្តនឹងគ្នា។ សម្រាប់ខ្សែភាពយន្តនេះដែលគឺមានការចូលរួមសម្ដែងដោយតារាសម្ដែងដ៏មានប្រជាប្រិយភាពដូចជា លោក សន ពិសិដ្ឋ និងតារាស្រីតារាស្រីពីរដួងទៀតដែលមានការចាប់អារម្មណ៍ខ្លាំងគឺ កញ្ញា ខ្លឹម ស្រីគាដែលជាអតីត Miss grand cambodia ឆ្នាំ 2017
April 30, 2023 - PR
គ្រាន់តែទទួលដំណឹងថា មានអតិថិជនឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារភ្លាម មិនបង្អង់យូរ CAMBODIA BEER បញ្ចេញ Helicopter លំដាប់ អភិជនភ្លែត ទៅខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ ទៅយកអតិថិជនកំពូលសំណាងជាងគេ ផ្អើលអស់អ្នកស្រុកអ្នកភូមិតែម្ដង។ អតិថិជនសំណាង មហាសំណាង កំពូលមហាសំណាង ជាងគេបំផុតទាំង ៣រូបនេះ មានឈ្មោះថា សាំង គីម ភេទស្រី រស់នៅខេត្តពោធិ៍សាត់, មាស ដារ៉ា ភេទប្រុស រស់នៅខេត្តបន្ទាយមានជ័យ និង ប៉ូវ សុខអូន ភេទប្រុស រស់នៅខេត្តកំពង់ស្ពឺ។ អតិថិជនកំពូលសំណាងទាំង
April 30, 2023









