- Liny Chan
- ព័ត៌មានជាតិ
កូនខ្មែររស់នៅប្រទេសបារាំងមួយរូប បានសម្រេចការជិះកង់ក្នុងចំងាយ ២៣០២ គីឡូម៉ែត្រ ដោយប្រើរយៈពេល ៤០ថ្ងៃ ដើម្បីអបអរសាទរប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣។ បុរសខ្មែររូបនេះមានឈ្មោះថា ផូ ផល្លា រស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ផូ ផល្លា បានឱ្យដឹងថា លោកបានបញ្ចប់ការជិះកង់ក្នុងរយៈពេល ៤០ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា មកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងទីក្រុង តំបន់ជាយក្រុងប៉ារីស និងខេត្ត នៅក្នុងប្រទេសបារាំង បានចំងាយ ២៣០២ គីឡូម៉ែត្រ ជាមួយនឹងកង់ដែលផលិតនៅប្រទេសកម្ពុជា
May 5, 2023 - ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និងអាជីករ ស្ដីពី ការហាមឃាត់ការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តាផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌជ្រោយចង្វារ។ នៅក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលខណ្ឌជ្រោយចង្វារ បានគូសបញ្ជាក់ថា ការហាមឃាត់ការធ្វើអាជីវកម្មលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ខាងលើនឹងត្រូវធ្វើឡើងនៅតាមបណ្តាលផ្លូវមួយចំនួនរួមមាន ផ្លូវជាតិលេខ៦ ,ផ្លូវភ្លោះវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ, ផ្លូវទន្លេសាប ផ្លូវបេតុងស៊ីហ្គេម (ផ្លូវព្រែកតាសេក),មុខដីឡូតិ៍លើការ៉ូឡា មហាវិថី ឈ្នះ ឈ្នះ និងជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
May 4, 2023 - ព័ត៌មានជាតិ
Vespa Primavera Color Vibe ដែលជាម៉ូឌែលពិសេស ប្រណិត ល្អគ្មានពីរ បានសម្ពោធជាផ្លូវការនៅកម្ពុជា នាចុងខែមេសា ឆ្នាំ២០២៣នេះ ជាមួយនឹងការរចនាពីរពណ៌ដ៏គួរឱ្យចាប់អារម្មណ៍គឺ ពណ៌ខៀវ និងទឹកក្រូច។ ស្ទីលពណ៌នៃម៉ូដែលពិសេសរបស់ Vespa Primavera Color Vibe នេះ ត្រូវបានកំលាយបញ្ចូលគ្នាជាមួយនឹងស្រមោលតួខ្លួន ដែលផ្គូរផ្គងគ្នាយ៉ាងអស្ចារ្យជាមួយនឹងក្រាហ្វិកនៅចំហៀង រួមទាំងកម្រាលជើងដែលបង្កើតឡើងនូវភាពលេចធ្លោ និងសេចក្ដីរីករាយជាខ្លាំង។ លក្ខណៈពិសេសរបស់ម៉ូឌែលនេះ បានធ្វើឱ្យមានការកោតសរសើរជាសកលចំពោះម៉ាក សញ្ញាម៉ូតូវេស៉្បា ក្នុងភាពចម្រុះពណ៌បែបនេះ។ បន្ថែមពីលើភាពពិសេសនោះ គឺការតុបតែងត្រូវបាន hi-light ជាមួយពណ៌ខ្មៅបែបកីឡា ដូចជាស៊ុមចង្កៀងមុខ ទម្រង់ផ្នែករបាំងការពារខាងមុខ ដុំលើរបាំងភក់ខាងមុខ
May 4, 2023 - PR
ភ្នំពេញ 04 ឧសភា 2023 – ក្រុមហ៊ុនស្រាបៀរលំដាប់ថ្នាក់ពិភពលោក Tiger Beer ដែលត្រូវបានទទួលស្គាល់ថាជាស្រាបៀរដែលផលិត ឡើងក្រោមការជម្នះឧបសគ្គជាច្រើន កំពុងតែអបអរភាពជឿជាក់របស់ខ្លួនម្ដងទៀតហើយជាមួយនឹងកម្មវិធីដ៏ថ្មីប្លែកគឺ Tiger Street Jam ដែលនឹងធ្វើឡើងនៅភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនទៀត។ កម្មវិធី Tiger Street Jam បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សិល្បៈខ្មែរ Street Style ដែលមានសកម្មភាពជាច្រើនដូចជា តន្រ្តី និងក្បាច់រាំបែប Hip-Hop ហ្វេសិនដ៏ទាន់សម័យ សិល្បៈគំនូរលើជញ្ជាំងដ៏រស់រវើក ព្រមទាំងអាហារបែបតាមផ្លូវដ៏ឈ្ងុយឆ្ងាញ់របស់ខ្មែរ និងអាសុី ដែលសុទ្ធសឹងជាភាពថ្មីប្លែកនៃសិល្បៈ Street
May 4, 2023 - PR
ថ្ងៃទី៣ ខែឧសភា ព្រះរាជាណាចក្រកម្ពុជា – តារាសម្តែងកញ្ញា Han So Hee ត្រូវបានប្រកាសជាទូតសុឆន្ទៈលំដាប់អន្តរជាតិថ្មីបំផុតរបស់ម៉ាក CHARLES & KEITH ដោយចូលរួមក្នុងក្រុមគ្រួសាររបស់ម៉ាក ដែលកំពុងរីកចម្រើន។ សហស្ថាបនិករបស់ម៉ាកយីហោ លោក Keith Wong បានពោលថា “កញ្ញា Han So Hee បង្កប់នូវស្មារតីរបស់ CHARLES & KEITH ជាមួយនឹងភាពជាក់លាក់ ភាពជឿជាក់ និងគំនិតច្នៃប្រឌិតរបស់នាង។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នាងមកចូលរួមក្រុមគ្រួសារ CHARLES & KEITH
May 3, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំដាក់បញ្ចាំង ស្លាយ ដើម្បីចាក់ផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ក្នុងនាម កម្ពុជាជាម្ចាស់ផ្ទះ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានទស្សនាបើទោះបីជាមិនបានទៅទស្សនាផ្ទាល់ ។ ជាក់ស្តែងនៅរាត្រី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន
May 3, 2023 - PR
កម្មវិធីប្រឡងចម្រៀង Duet Song Festival Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ កន្លងមកជាច្រើនសប្តាហ៍ ឃើញថាក្រុមរបស់តារាចម្រៀង ឈិន ម៉ានិច្ច មានកូនក្រុមដែលត្រៀមទៅវគ្គផ្សាយផ្ទាល់សុទ្ធតែលេចធ្លោនិងមានសមត្ថភាពខ្លាំង។ មិនត្រឹមតែមានកូនក្រុមដែលជាបេក្ខជនមានសំឡេងល្អៗនោះទេ កូនក្រុមជាបេក្ខនារីម្នាក់នេះក៏មានសំឡេងខ្លាំងមិនធម្មតាឡើយ។ បេក្ខនារី សុគន្ធា បានឡើងបងស្រាយផ្ទាល់ជាមួយតារាចម្រៀងអាជីពកញ្ញា ឈិន ម៉ានិច្ច ដែលជាមេក្រុមបានយ៉ាងពីរោះសមត្រដងយ៉ាងឥតខ្ចោះតែម្តង។ គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍
May 3, 2023 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sea Seakleng សៀ សៀកឡេង បានឱ្យដឹងថា បុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ ជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222 បានស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ ដោយមានកាំភ្លើងប្រើហ្គាសសៀតចង្កេះ និងមានគ្រាប់ពិតចំនួន
May 3, 2023 - ព័ត៌មានជាតិ
គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យសាស្ត្រចារ្យ និងនិស្សិតឈប់សម្រាក ដើម្បីចូលរួមគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យោងតាមសេចក្ដីជូនដំណឹង របស់សកលវិទ្យាល័យខាងលើ សាស្ត្រចារ្យ និងនិស្សិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ ទន្ទឹមនឹងនេះដែរ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សាស្ត្រចារ្យ និងនិស្សិតទាំងអស់ត្រូវចូលបង្រៀន និងរៀនជាធម្មតាវិញ៕ អត្ថបទ៖ លីនី
May 3, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទអង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។ លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ ៧៣ឆ្នាំ ជាបងប្អូនមកពីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការរៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។ លោកយាយទាំងពីរបញ្ជាក់ទៀតថា
May 3, 2023









