Liny Chan
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០” ។ ក្នុងឱកាសនោះសម្ដេចធិបតី បានលើកឡើងពីបញ្ហាពន្ធនាគារដែលត្រូវបានគេបង្ហោះពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយក្នុងនោះសម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ។ សម្ដេចធិបតី បានមានប្រសាសន៍ដូច្នេះថា៖ « ម្សិលម្ងៃនេះ ឃើញគេបង្ហោះពេញហ្វេសប៊ុករឿងជប់លៀងពេញក្នុងគុក ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា ពីម្សិលម្ងៃប្រគល់ភារកិច្ចឱ្យមើល ពិនិត្យត្រង់ហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច?

    October 15, 2024
  • PR

    (បាត់ដំបង)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ GANZBERG បានរៀបចំយុទ្ធនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស ដើម្បីពង្រីកវិសាលភាពគុនខ្មែរឱ្យបានកាន់តែខ្លាំងថែមទៀត។ GANZBERG មានឆន្ទៈយ៉ាងមោះមុត​ថា GANZBERG លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោក ដើម្បីនាំយកកីឡាករគុនខ្មែរដ៏អង់អាចក្លាហានទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យបរទេសទទួលស្គាល់គុនខ្មែរថា ជាក្បាច់គុនដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ ជាមួយគ្នានោះដែល GANZBERG ក៏នាំមកជូននូវព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំលំដាប់អន្តរជាតិ ដែលប្រជុំទៅដោយកំពូលតារាចម្រៀងល្បីៗ រួមជាមួយ DJ និង MC ល្បីៗច្រើនរូបលើឆាក GANZBERG Kun Khmer Festival Concert ចំនួន ២ថ្ងៃ នៅថ្ងៃទី ១៦ –

    October 15, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRA-NCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គបានជ្រើស តំាង និងថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រ

    October 15, 2024
  • PR

    កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង បានបិទបញ្ចប់រដូវកាលទី២ដោយបាន រៀបចំកម្មវិធីប្រគល់ មាសទម្ងន់កន្លះគីឡូជូនអ្នកឈ្នះដំបូងគេ។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ បានបិទបញ្ចប់រដូវកាលទី២ហើយ ដោយមានការរៀបចំកម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះយ៉ាងអធិកអធមនៅឯអគារធនាគារ វីង ថៅវើ។   អ្នកឈ្នះដុំមាសនេះគឺលោក Mark Chen ដែលជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយ ទទួល បាន ដុំមាស ទម្ងន់កន្លះគីឡូ។   កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការលើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពី វីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពី

    October 11, 2024
  • PR

    កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់ GANZBERG បានចុះទៅប្រគល់រង្វាន់រថយន្តខ្លាញ់គោសេរីទំនើបមួយគ្រឿងជូនដល់អតិថិជនកំពូលសំណាងឈ្មោះ ឆែ សីហា លេខរៀងទី ១៧៥ រស់នៅ ភូមិត្រាវ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លំអិតអំពីសាច់រឿងដែលនាំអោយរូបគាត់បានឈ្នះរង្វាន់យក្សពី GANZBERG គឺថា នៅថ្ងៃឈប់សម្រាកមានប្អូនប្រុសបង្កើតមកលេងផ្ទះដោយហេតុនឹករលឹកបងប្រុសពេក ពេលមកដល់ ឆែ សីហា ដែលត្រូវជាបងប្រុសបានទៅទិញស្រាបៀរ GANZBERG ចំនួនមួយយួរ ហើយបានប្រាប់ប្រពន្ធអោយកាប់មាន់ធ្វើគ្រឿងក្លែមដើម្បីទទួលប្អូនប្រុសដែលមកលេងសួរសុខទុក។ ផឹកបណ្ដើរសួរសុខទុកគ្នាបណ្ដើរអស់ម្នាក់មួយកំប៉ុង ហើយក៏បានទាញកំប៉ុងទី២ យកមកគាស់ផឹក ស្រាប់តែបានឃើញរូបឡានខ្លាញ់នៅក្រោមក្រវិលកំប៉ុង ក៏ស្រែកប្រាប់បងប្អូននិងប្រពន្ធថា ត្រូវរង្វាន់រថយន្តពី GANZBERG ហើយ

    October 11, 2024
  • PR

    ធនាគារ ព្រីនស៍ គឺជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ហើយបានបង្កើតឡើងយ៉ាងរឹងមាំក្នុងនាមជាអ្នកត្រួសត្រាយផ្លូវឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ការអនុវត្ត និងការបង្កើតថ្មីដ៏ពិសេសរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ បានសម្រេចនូវព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយតាមរយៈការឈ្នះពានរង្វាន់ International Banker ជាលើកទី ៥។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ព្រីនស៍ ចំពោះឧត្តមភាព ភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិតក្នុងវិស័យធនាគារ។ ពានរង្វាន់ International Banker គឺជាកិត្តិយសដ៏គួរឱ្យចង់បាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុសកល ដែលទទួលស្គាល់ជាស្ថាប័នដែលបង្ហាញពីដំណើរការល្អ យុទ្ធសាស្ត្រនៃការគិតឆ្ពោះទៅមុខ និងសេវាកម្មអតិថិជនដ៏ល្អប្រសើរ។ ភាពជោគជ័យម្តងហើយម្តងទៀតរបស់ធនាគារ ព្រីនស៍ ក្នុងការទទួលបានពានរង្វាន់នេះ បញ្ជាក់ពីសមត្ថភាពជាប់លាប់របស់ខ្លួនក្នុងការកំណត់ស្តង់ដារសម្រាប់ឧត្តមភាព និងជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យធនាគារ។ ជ័យលាភីនីមួយៗតំណាងឱ្យរយៈពេលមួយឆ្នាំពេញនៃការខិតខំប្រឹងប្រែងយ៉ាងសកម្ម ចក្ខុវិស័យជាយុទ្ធសាស្រ្ត

    October 11, 2024
  • ព័ត៌មានជាតិ

    ពិតជារឿងដ៏អាសូរមួយ និងពិបាកទទួលយកបំផុតសំរាប់បេក្ខជនប្រលងបាក់ឌុបម្នាក់ នៅមណ្ឌលស្គន់ ដែលត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ចំថ្ងៃដែលខ្លួនត្រូវប្រលងបាក់ឌុប។ ជាងនេះទៅទៀត សូម្បីតែជូនដំណើរម្ដាយជាលើកចុងក្រោយក៏មិនអាចធ្វើបាន ដោយសារត្រូវទៅត្រឡប់ទៅមណ្ឌលប្រលងវិញ។ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ម៉ាថាយ លក់ទូរស័ព្ទដៃ បានបង្ហោះរូបភាពបេក្ខជនមកជួបម្ដាយក្រោយសម្រាកពីការប្រលង ភ្ជាប់ជាមួយខ្លឹមសារដ៏សោកសៅដូច្នេះថា៖ « 09.10.2024 ក្មួយប្រុស សាន ភក្តី ចេញពីប្រលងបាក់ឌុប វេនព្រឹក នៅមណ្ឌលស្គន់ដើម្បីមកជួបម៉ែ( បងស្រី ម៉ុន ) ជាលើកចុងក្រោយ។ ឥឡូវក្មួយទៅប្រលងវិញទាំងមិនបានសូម្បីនៅជូនដំណើរម៉ែជាលើក ចុងក្រោយ ស៊ូៗក្មួយប្រុស សម្ពាធពេកហើយ »៕

    October 10, 2024
  • PR

    កិច្ចពិភាក្សាតុមូល និងវគ្គសំណួរចម្លើយពីអ្នកចូលរួម និងការដាក់ឱ្យប្រើប្រាស់វិធីពន្យាកំណើត សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្លាយទៅជាចំណុចផ្ដោតសំខាន់នៅក្នុងកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ។ DKT Mekong មានកិត្តិយសសូមគោរពអញ្ជើញសហគមន៍មូលដ្ឋានសុខាភិបាល និងអ្នកជំនាញ ផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា មកកាន់កម្មវិធីបើក ចំហស្ដីពីសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា! កម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” នឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗមកពីមូលដ្ឋានសុខាភិបាល និងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារ កំណើតមកកាន់កម្មវិធី កិច្ចពិភាក្សាក្រុមធំដែលមានលក្ខណៈបំផុសគំនិត និងវគ្គសំណួរចម្លើយ ពីអ្នកចូលរួមនៅថ្ងៃចន្ទ

    October 9, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បា​នបញ្ជាឱ្យដាក់ពិន័យ នាយអាវុធហត្ថម្នាក់ ដែលមានតួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ។ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់តាមរយៈផេកផ្លូវការនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនានា ដូចខាងក្រោម៖ ១-ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស

    October 8, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានបញ្ចប់តំណែង ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្ដាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៧

    October 8, 2024