Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ថា ដូចបណ្ដាឆ្នាំកន្លងទៅដែរសិស្សានុសិស្សក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។ ដោយឡែក ឯកឧត្តមអភិបាលខេត្តនៃខេត្តសៀមរាបបានបង្ហាញនូវបញ្ជីឈ្មោះមណ្ឌលទាំងនេះ ក្នុងនោះដែរ ត្រូវបានរៀបចំជូនសិស្សានុសិស្សនៅតាម មណ្ឌលប្រឡងទាំង១៦ មណ្ឌលដូចខាងក្រោម៖ ១.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩ (ខាងត្បូង) ២.មណ្ឌល វិទ្យាល័យ

    October 7, 2024
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នេះ បញ្ជាក់ឱ្យដឹងថា អង្គកឋិនទានដែលនឹងដង្ហែទៅវត្តខ្មែរក្រោម ត្រូវបានដាក់ឈ្មោះថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដោយសារខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ហើយបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់ស្រទាប់វណ្ណៈអាចទៅលេងបុណ្យកឋិនទាននេះបានដោយគ្រាន់តែបំពេញបែបបទឆ្លងប្រទេស។ ជាមួយគ្នានេះដែរ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម នឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន

    October 7, 2024
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៤៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី ៣០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដាមម៉ែន Andaman Sea) ឈូងសមុទ្រថៃ បានថយឥទ្ធិពល ខ្យល់មូសុងឦសានចា​ប់ផ្តើមមានឥទ្ធិពលខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា

    October 7, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំរីព្រៃឬដំរីអាស៊ី ឈ្មោលចំនួន ០១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថាមន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា

    October 7, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់តាមបណ្តាញសង្គមនារសៀលថ្ងៃទី៣០ ខែកញ្ញានេះថា «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគបោកប្រាស់ផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក »។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងកុំចាញ់បោកការឆបោករបស់ជនល្មើសនេះ។ នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើឆបោកនានារបស់បុគ្គលនេះ និងសូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់»៕ ប្រភព៖ ក្រសួងព័ត៌មាន

    September 30, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសប្រើប្រាស់បណ្តាញសង្គម CoolAPP របស់សម្តេច ដើម្បីនឹងបន្តផ្តល់ជូនព័ត៌មាន​ និងការងាររបស់សម្ដេចជូនសាធារណ:ជនកាន់តែទូលំទូលាយ​បន្ថែមទៀត។ CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជាការងារផ្លូវការរបស់​ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី តាមរយ:តំណភ្ជាប់ខាងក្រោម៖ តំណភ្ជាប់ ប្រភព៖ ក្រសួងព័ត៌មាន

    September 30, 2024
  • PR

    កាលពីពេលថ្មីៗនេះ ធនាគារ វីង បានដាក់ឱ្យដំណើរវីសាអ៊ីនហ្វីនីតក្រេឌីតកាត ប្រកបដោយប្រណីតភាព និងមានសុវត្ថិភាពបំផុត។ កាតមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីការពារអ្នកប្រើប្រាស់ពីការបន្លំផ្សេងៗ ក៏ដូចជា ផ្តល់នូវអត្ថ ប្រយោជន៍ ជាច្រើនសម្រាប់ការ រស់នៅបែបអភិជនភាព។ តើ វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាព តែមួយគត់នៅក្នុងប្រទេសកម្ពុជា? ឥណទានខ្ពស់បំផុតមិនធ្លាប់មាន មានត្រឹម វីសាអ៊ីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់ ១លានដុល្លារអាមេរិក និងអាចដកសាច់ប្រាក់មកប្រើប្រាស់រហូតដល់ទៅ ៥០% នៃទឹកប្រាក់ឥណទានក្នុងកាតសរុប។ បន្ថែមលើនេះ អតិថិជន ក៏អាចរីករាយក្នុងការចាយវាយ ទូទាត់នានានៅជុំវិញពិភពលោក ដោយឥតការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ

    September 30, 2024
  • ព័ត៌មានជាតិ

    កាលពីវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅតាមបណ្ដោយមាត់ច្រាំងទន្លេ ផ្លូវជាតិលេខ៥ ភូមិ០១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅលើផេកផ្លូវការ ហេតុការណ៍​អគ្គិភ័យឆាបឆេះនោះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី ទំហំ ០៧ម៉ែត្រ X ០៥ម៉ែត្រ, ផ្ទះចំនួន ២ខ្នងអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះក្បែរខាងចំនួន ៦ខ្នងផ្ទះទៀតប្រហែល ៣០%។ ជាមួយគ្នានោះ នៅម៉ោង ១៣:៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនោះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ

    September 30, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សែម ផល្លា នាយកប្រតិបត្តិ អ្នករៀបចំព្រឹត្តិការណ៍ រត់ម៉ារ៉ាតុងនៅកម្ពុជា បានអះអាងថា វត្តមានរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមនៅក្នុងព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ គឺជាចលករមួយធ្វើកំណើន អ្នកចូលរួមកាន់ តែមានកំណើនឡើងហើយ កាន់តែផ្តល់ភាពកក់ក្តៅ ចំពោះអ្នកចូលរួមថែមទៀតផង។ ការថ្លែងនេះរបស់ លោកនាយកប្រតិបត្តិ

    September 30, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ចំនួនជាង ៤០គ្រឿង នៃចំនួន១៣៥គ្រឿង បានធ្វើដំណើរទៅដល់ចំណតក្នុងបរិវេណមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ដែលរៀបចំដោយអាជ្ញាធរខេត្តជាបន្តបន្ទាប់កាលពីម៉ោង ១រសៀលថ្ងៃអាទិត្យទី២៩ ខែកញ្ញាឆ្នាំ២០២៤ ដោយនាំទៅជាមួយនូវបងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋរាប់​រយនាក់ដែលធ្វើទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ពិសេសថ្ងៃភ្ជុំធំដែល​នឹងមក​ដល់នៅ ថ្ងៃពុធទី២ ខែតុលាសប្ដាហ៍នេះ។ សកម្មភាពរថយន្តក្រុង​ដឹកជញ្ជូន​ប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតបានចាប់ផ្តើមព្រមៗគ្នានៅ ថ្ងៃទី២៩ខែកញ្ញា នេះដែរ។ តាមការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញរថយន្តក្រុងជិះដោយមិនបង់ប្រាក់រថយន្តក្រុងចំនួន ១៣៥គ្រឿងនៃចំនួន ៦៣៥គ្រឿងនឹងទទួលភារៈដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ខេត្តសៀមរាបក្នុងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ខែ តុលា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ ក្នុងចំណោមការដឹកជញ្ជូនទៅកាន់ខេត្តនានាទូទាំងប្រទេសរាប់ទាំងខេត្តភាគឦសាន ផង។ តាមរយៈរូបភាពនិងខ្លឹមសារ ដែលបង្ហាញដោយមន្ទីរព័ត៌មានខេត្តសៀមរាបឱ្យឃើញថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរពី រាជធានីភ្នំពេញ​មកកាន់​ខេត្តសៀមរាបដោយរថយន្តក្រុងរបស់រាជរដ្ឋាភិបាល មានសុវត្ថិភាពជាពិសេសបានកាត់បន្ថយចំណាយ យ៉ាងច្រើន

    September 30, 2024