Liny Chan
  • PR

    ម្ហូបចិនបានទាក់ទាញចំណាប់អារម្មណ៍ និងចំណូលចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោកទៅលើរសជាតិដ៏សម្បូរបែប ភាពច្នៃប្រឌិតប្លែកៗគ្នាទៅតាមតំបន់ និងប្រពៃណីនៃការចម្អិនម្ហូបដែលមានអាយុកាលរាប់សតវត្សមកហើយ។ នៅប្រទេសកម្ពុជា ម្ហូបចិនទទួលបានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង ហើយភោជនីយដ្ឋាម្ហូបចិនក៏បានកើនឡើងបន្តបន្ទាប់នៅតាមទីក្រុងធំៗ។ ដោយមើលឃើញពីកំណើន តម្រូវការម្ហូបចិន Wong & Meas Co., Ltd ជាម៉ាកយីហោក្នុងស្រុកបានបង្កើតភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors ឡើង ដើម្បីបំពេញតម្រូវការ និងចំណូលចិត្តរសជាតិសម្រាប់ប្រជាជននៅកម្ពុជា។ ភោជនីយដ្ឋាន Emperors of China បានបើកដំណើរការតាំងពីឆ្នាំ 2008 និងមានឈ្មោះល្បីល្បាញដោយសារសេវាកម្មដ៏ប្រណីត ជាពិសេសរសជាតិចម្រុះនៃម្ហូបចិនបែបបុរាណ និងសម័យ

    October 21, 2024
  • PR

    នាថ្ងៃទី 19 ខែ តុលា ឆ្នាំ 2024 នេះមន្ទីរពេទ្យអន្តរជាតិអរៀនដាបានប្រារព្ធនូវ ពិធីសម្ភោធជាផ្លូវការ ផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ! ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយនឹង មន្ទីរពេទ្យ S Spine Hospital ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ធំជាងគេនិងឈានមុខគេនៅឯប្រទេសថៃ។ក្រោមអធិបតីភាព លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និង លោកវេជ្ជបណ្ឌិត Dittapong Boonampol ស្ថាបនិក នៃមន្ទីរពេទ្យ S-Spine Hospital! ដោយមើលឃើញថាប្រជាពលរដ្ឋជាច្រើនតែងមាននូវបញ្ហាឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ដែលមានផលពិបាកក្នុងការប្រកបជីវភាពប្រចាំថ្ងៃ។

    October 20, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីរាជការ កងកម្លាំង បុគ្គលិកក្រុម អង្គការ អ្នកសារព័ត៌មាន សិស្សានុសិស្សនិស្សិត ពលរដ្ឋប្រមាណ ៣៥០០នាក់ បានចូលរួមក្នុងពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីរត់ភ្លើងគប់ អបអរសាទរកីឡាជាតិឆ្នាំ២០២៤ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងអារម្មណ៍រីករាយជាខ្លាំងដែលមន្រ្តី

    October 19, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើការក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងជៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្តាហ៍ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    October 19, 2024
  • PR

    ដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពច្នៃប្រឌិត និងទំនើប ដោយមានការបញ្ចូលមុខងារកាតឥណទាន(ក្រេឌីត) និងកាតឥណពន្ធ (ដេប៊ីត) នៅក្នុងកាតតែមួយ។ ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានបោះជំហានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការដាក់ឱ្យដំណើរការនូវ កាតមួយដែលមានមុខងាររហូតដល់ទៅពីរ។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយនេះរួមបញ្ចូលគ្នានូវភាព ងាយស្រួល នៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ ដោយផ្តល់ជូនអតិថិជននូវភាពបត់បែន និងសេវាកម្ម កាន់តែប្រសើរឡើង។ ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់

    October 18, 2024
  • PR

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដែល មានអានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា

    October 17, 2024
  • PR

    ● ស្រាបៀរថៃហ្គ័រ បានធ្វើការស្រាវជ្រាវនៅទីផ្សារផ្សេងៗជាច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍របស់អ្នកគាំទ្រ និងបានរកឃើញវិធីក្នុងការផ្សាភ្ជាប់អ្នកគាំទ្រនៅទូទាំងពិភពលោក ● ៧០% នៃអ្នកគាំទ្រទូទាំងទ្វីបអាស៊ីចង់បានសកម្មភាពផ្សេងៗសម្រាប់ពួកគេ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេចូលចិត្ត។ ស្រាបៀរថៃហ្គ័រ នឹងគាំទ្រការភ្ជាប់ទំនាក់ទំនងទាំងនេះ ដែលជាផ្នែកមួយក្នុងការចាប់ផ្តើមដៃគូសហការដ៏គួរអោយរំភើបនេះ។     [ភ្នំពេញ, ១៧ តុលា ២០២៤] — ស្រាបៀរថៃហ្គ័រក្លាយជាដៃគូសហការជាផ្លូវការនៃ Manchester United ដោយមានការរួមគ្នារវាងក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញនៃតំបន់អាស៊ី និងក្លឹបកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជោគជ័យបំផុតមួយនៅលើពិភពលោក ដើម្បីបង្កើនបទពិសោធន៍ និងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកគាំទ្រ Manchester United ទូទាំងពិភពលោក។ ការសហការនេះនឹងចាប់ផ្តើមនៅក្នុងពេលវេលាដ៏គួរអោយរំភើបមួយដែលស្រាបៀរថៃហ្គ័រកំពុងតែវិវត្តន៍ម៉ាកយីហោរបស់ខ្លួនអោយកាន់តែលេចធ្លោ ដែលជាការផ្លាស់ប្តូរថ្មីមួយនៅក្នុងក្រុមហ៊ុន និងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលស្រឡាញ់វិស័យបាល់ទាត់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហការជាដៃគូនេះ

    October 17, 2024
  • PR

    កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែលផ្តល់នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។ នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមានការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពីដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និងTrail Arm ចំនួន៤ដើម

    October 16, 2024
  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ បានសម្រេចកែសម្រួលផ្ទេរកិច្ចការបញ្ជូនកងកម្លាំងថែររក្សាសន្តិភាព អ.ស.ប. “កងទ័ពមួកខៀវកម្ពុជា” ពីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យក្រសួងការពារជាតិ ធ្វើជាប្រធានវិញ។ ការកែសម្រួលខាងលើនេះ ត្រូវបានលើនៅក្នុងឱកាសអញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០” ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «កាលពីល្ងាចមិញ ខ្ញុំបានសម្រេចក្រោយពីពិភាក្សាជាមួយឯកឧត្តម ទៀ សីហា ឯកឧត្តម សុខ ចិន្តាសោភា ដើម្បីកែសម្រួលគណៈកម្មាធិការជាតិ កិច្ចការបញ្ជូនកងកម្លាំងចូលរួម បេសកកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដែលពីមុនដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេស

    October 15, 2024
  • ព័ត៌មានជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាឲ្យគ្រប់គ្រងឲ្យបាន នូវការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ហើយអ្នកប្រើប្រាស់លេខឡាន ខ.ម គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។ ការបញ្ជាបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា

    October 15, 2024