Liny Chan
  • PR

    ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃរៀបអាពាហ៍ពិពាហ៍របស់រូបគាត់ដែលគ្រប់គ្នាទន្ទឹមរង់ចាំនោះ ទឹករ៉ែធម្មជាតិ អូ គូលែន ក៏បានធ្វើការស្វាគមន៍យ៉ាងមានមោទនភាពចំពោះវត្តមានអ្នកនាង សុភ័ក្រ កុសុម៉ា ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ជាទូតសុច្ឆន្ទៈថ្មីតំណាងឱ្យផលិតផល។ ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ ពិតជាមានក្ដីរំភើបរីករាយក្នុងការប្រកាសបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកនាង សុភ័ក្រ កុសុម៉ា បានក្លាយជាទូតសុច្ឆន្ទៈថ្មីជាផ្លូវការតំណាងឱ្យទឹករ៉ែធម្មជាតិ អូ គូលែន ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ការរួមសហការណ៍រវាង អូ គូលែន និងអ្នកនាង សុភ័ក្រ កុសុម៉ា បានធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។ អ្នកនាង សុភ័ក្រ កុសុម៉ា មិនត្រឹមតែជាតារាចម្រៀងមានសំនៀងផ្អែមពីរោះនោះទេ គាត់ក៏បានបង្ហាញមុខមាត់ច្រើនក្នុង កម្មវិធីផ្សេងៗផងដែរ ដូចជា

    November 5, 2024
  • PR

    ថ្ងៃទី៣១ តុលា 2024 ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី៖ អ៉ីនដូមី ផលិតផលមីគោកដ៏ល្បីល្បាញបានធ្វើឱ្យទីផ្សាររបស់ខ្លួនកាន់តែកក្រើកតាមរយៈការសហការជាមួយសិល្បការិនីលំដាប់អន្តរជាតិ គឺក្រុមតារាចម្រៀងរបស់កូរ៉េ NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈ។ NewJeans ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង K-Pop សម័យថ្មីដែលពេញដោយថាមពល ជាមួយនឹងស្ទីលតន្ត្រីដ៏ប្លែកនិងរស់រវើក ស័ក្ដិសមនឹងយុវវ័យសម័យថ្មី ឬ Gen-Z ហើយឥឡូវនេះ ពួកគេគឺជាមុខមាត់ថ្មីជាលក្ខណៈសកល របស់ផលិតផលអ៉ីនដូមី។ អ៉ីនដូមី មានអាយុកាលជាង ៥០ឆ្នាំមកហើយ និងមានវត្តមានលើទីផ្សារជាង ១០០ប្រទេស និងត្រូវបានគេចាត់ទុកថាជា “មីកញ្ចប់ដ៏ពេញនិយមបំផុតលើពិភពលោក” និងជា “មីកញ្ចប់ Halal ដែលពេញនិយមបំផុតលើពិភពលោក” នេះបើយោងតាមរបាយការណ៍

    November 5, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មុននេះបន្តិចបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយ ធ្វើឱ្យលោក លី សាម៉េត ហៅគ្រូមា ត្រូវបានរួចខ្លួននោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្រោយលោក លី សាម៉េត បានចេញមុខសារភាពទោសកំហុស និងសូមទោស ហើយមានមតិលើកឡើងជាច្រើនគិតថា សុំទោសរួចហើយ នឹងរួចខ្លួនពីសំណាញ់ច្បាប់។ សម្ដេចតេជោ បានធ្វើការបង្ហោះនៅលើផេកផ្លូវការជាមួយខ្លឹមសារបញ្ជាក់ច្បាស់ៗបែបនេះថា៖ « ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។

    November 4, 2024
  • ព័ត៌មានជាតិ

    លោក លី សាម៉េត ហៅគ្រូមា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តកាលពេលកន្លងទៅ ព្រោះតែការលោភលន់។ តាមរយៈវិដេអូដែលបង្ហោះនៅលើផេកសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក លី សាម៉េត បានបញ្ជាក់ថា រឿងរ៉ាវដែលសម្ដេចតេជោ បានបង្ហោះនៅលើផេកផ្លូវការរបស់សម្ដេច​ កាលពីពេលកន្លងទៅ សុទ្ធសឹងតែជារឿងពិតទាំងអស់។ ជាមួយគ្នានេះដែរលោកបាន សារភាពថា លោកបានយកឈ្មោះសម្ដេចតេជោ ដើរបោកប្រាស់អ្នកដទៃប្រាកដមែន ដែលធ្វើឱ្យប៉ះពាល់ដល់កេរិ៍ឈ្មោះ កត្តិយស សម្ដេចតេជោ។ លោក លី

    November 4, 2024
  • PR

    កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។ ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួននៅក្នុងទីផ្សាររថយន្តPick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough

    November 2, 2024
  • PR

    (ភ្នំពេញ) ៖ កាលពីរាត្រីថ្ងៃសុក្រ ទី 01 ខែ វិច្ឆិកា ឆ្នាំ 2024 កំពូលតារាចម្រៀងកូរ៉េ K-POP លោក PSY ដែលជាម្ចាស់បទ Gangnam Style ដ៏ល្បីរន្ទឺពាសពេញពិភពលោកបានធ្វើដំណើរមកដល់ទឹកដីខ្មែរដោយសុវត្ថិភាព ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 2 នៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2024 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ពីម៉ោង 4:00 – 11:00

    November 2, 2024
  • PR

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីសេវាសុខាភិបាលឯកជន ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃក្រសួង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា បានធ្វើឡើងនៅរសៀល ថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅមន្ទីពេទ្យអន្តរជាតិអរៀនដា។ អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ លោកជំទាវ ចម

    November 1, 2024
  • PR

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រគំតន្ត្រីខ្នាតយក្សមានតែមួយគ្មានពីរនៅស្រុកខ្មែរនាយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ រឹតតែខិតជិតចូលមកដល់ ក្រុមបច្ចេកទេសគ្រប់ផ្នែករឹតតែមមាញឹក ដើម្បីត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីធ្វើឱ្យកក្រើកទីក្រុងភ្នំពេញ។ បន្ទាប់ពីពិនិត្យឆាកយក្សលំដាប់ពិភពលោក ប្រព័ន្ធសំលេងខ្នាតអន្តរជាតិ ដែលមានអេក្រង់ LED ដ៏ទាក់ទាញ ភ្លើងពណ៌ដ៏ទំនើប ដ៏អស្ចារ្យ Mr. Brune Brew Master of GANZBER និងក្រុមការងារស្រាបៀរ GANZBER បាននាំគ្នាទៅពិនិត្យបង្គោលសូឡាចំនួន ១០០០ដើម និងត្រៀមរួចជាស្រេចដើម្បីយកទៅដំឡើងតាមឃុំភូមិនានា។ ចំណូលពីការលក់សំបុត្រ GANZBERG Super Idol Concert រដូវកាលទី2 មួយផ្នែកត្រូវបានយកទៅទិញ អំពូលសូឡាចំនួន

    October 31, 2024
  • PR

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សលំដាប់ពិភព លោក GANZBERG Super Idol Concert រដូវកាលទី 2 រឹតតែកៀកមកដល់ ក្រុមការងារជាតិ និងអន្តរជាតិជាច្រើននាក់កំពុងមមាញឹកដំឡើងឆាក និងប្រព័ន្ធសំលេងដ៏ល្អបំផុតលំដាប់អន្តរជាតិ មានតែមួយគ្មានពីរ។   បើទោះជារវល់និងភារកិច្ចប៉ុណ្ណា Brew Master of GANZBERG ក៏នៅតែឆ្លៀតពេលចុះពិនិត្យប្រព័ន្ធសំលេងដើម្បីធ្វើឱ្យប្រាកដថា គ្រប់យ៉ាងណាដំណើរការយ៉ាងរលូន។ ពិនិត្យប្រព័ន្ធសំលេងដែលនាំចូលពីបរទេសជាច្រើន ត្រូវបានដំឡើងដោយក្រុមការងារបច្ចេកទេសសំលេងមកពីប្រទេសសិង្ហបុរី រួមសហការជាមួយក្រុមការងារបច្ចេកទេសសំលេងខ្មែរ។   ទាំងនេះធ្វើឱ្យឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោកដំបូងគេបង្អស់ក្នុងស្រុកខ្មែររឹតតែអស្ចារ្យ។ GANZBERG លេងឆាកធំ នាំកំពូល IDOL លំដាប់ពិភពលោក និងកំពូលអ្នកចម្រៀងលំដាប់ប្រទេសជាច្រើនរូបជួបគ្នាសាងប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន។  

    October 31, 2024
  • PR

    ឱកាសសម្រាប់ប្អូនៗ ដែលទើបតែប្រឡងបាក់ឌុបហើយថ្មីៗ មិនថាជាប់ ឬធ្លាក់បាក់ឌុប សាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) នឹងផ្ដល់ជូនអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត មកពីតាមបណ្ដាររាជធានី ខេត្ដនានា។ សម្រាប់អារហាររូបករណ៍រយៈពេល ៤ឆ្នាំ នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា នឹងផ្ដល់ជូនសម្រាប់មុខជំនាញចំនួន១០ គឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្ត និងសាកវប្បកម្ម (កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្ម

    October 30, 2024