- Liny Chan
- PR
● ក្រុមហ៊ុន Royal Enfield បានតាំងបង្ហាញម៉ូតូស៊េរីទំនើបៗនៅក្នុងពិព័រណ៍ EICMA 2024 Motor Show | ពីដំណោះស្រាយនៃការចល័តប្រកបដោយនិរន្តរភាពនៅក្នុងម៉ូតូអគ្គិសនី ទៅជាគំរូនៃម៉ូឌែល 650-Twin ថ្មីដែលត្រូវបានបំផុសគំនិតពីកេរ្តិ៍ដំណែលម៉ូតូសុទ្ធសាធជាង 123 ឆ្នាំ ● ណែនាំម៉ូតូអគ្គិសនី (EV) ថ្មី Flying Flea ដំណើរការដោយ Royal Enfield និងម៉ូតូអគ្គិសនីថ្មីចំនួនពីរម៉ូឌែល គឺ Flying Flea C6 រចនាប័ទ្ម Classic និង Flying
November 12, 2024 - PR
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីវឌ្ឍនភាពនៃគម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូ៦A ដែលបានដោះស្រាយរួចរាល់ជាមួយអតិថិជន និងបានកំពុងសាងសង់រាប់ពានល្វែង។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖ «វឌ្ឍនភាពដំណើរការនៃការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ 2024 នេះ គឺបានដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន 2006 ផ្ទះ និងផ្ទះដែលមិនទាន់បញ្ចប់គឺកំពុងខិតខំរកដំណោះស្រាយដើម្បីអាចសាងសង់បញ្ចប់ជាបន្តបន្ទាប់ »។ ចំពោះបណ្ណកម្មសិទ្ធិក្រុមហ៊ុនបានដោះស្រាយជាមួយភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី បានជួយសម្របសម្រួល បច្ចុប្បន្នបណ្ណកម្មសិទ្ធិបានតម្កល់នៅក្រសួងស្ទើរទាំងស្រុង។ សូមបញ្ជាក់ថា គម្រោង បុរី ឡេង
November 11, 2024 - PR
ABC Stout សូមប្រកាសដោយមោទនភាពក្នុងការសម្ពោធនូវផលិតផលរសជាតិថ្មីប្លែករបស់ខ្លួន ABC Smooth Stout ជាផ្លូវការ ជាមួយព្រឹត្តិការណ៍រាំពញ្ញាក់អារម្មណ៍ដ៏រស់រវើកអស្ចារ្យគួរឱ្យចាប់អារម្មណ៍ នៅទីតាំងសំខាន់ៗបីកន្លែងក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានកើតឡើងដោយមិននឹកស្មានដល់នៅពេលដែលមនុស្សមួយ ក្រុមធំស្លៀកឈុតពណ៌មាសទាំងអស់គ្នា បានប្រមូលផ្ដុំគ្នាភ្លាមៗ ពញ្ញាក់អារម្មណ៍អ្នកទស្សនា ជាមួយនឹងក្បាច់រាំដ៏រស់រវើក ធ្វើឱ្យបរិយាកាស់កាន់តែរំភើបសប្បាយរីករាយ ស្របពេលជាមួយនឹងការបើកបង្ហាញផ្ទាំងប៉ាណូដែលគ្របដោយផ្ទាំងកំណាត់ពណ៌មាស។ ខណៈនោះផងដែរ ក៏មានការបាញ់ក្រដាសភ្លឺផ្លេកពណ៌មាស ផ្ទុះឡើង ដេរដាសពេញអាកាស ហើយរូបរាង ABC Smooth Stout ថ្មី ត្រូវបានផុសឡើងយ៉ាងលេចធ្លោនៅលើផ្ទាំងប៉ាណូ ធ្វើឱ្យមហាជនមានការ ភ្ញាក់ផ្អើលជាខ្លាំង។ ABC ត្រូវបានទទួលស្គាល់ជាយូរមកហើយ ថាជាជម្រើសស្រាបៀរដ៏ប្រណិតល្អឯកបំផុតក្នុងចំណោមអ្នកចូលចិត្តស្រាបៀរស្តោតនៅកម្ពុជា ហើយភាពល្អឥតខ្ចោះនេះបានបន្តដល់
November 11, 2024 - PR
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលខេត្តកែប ត្រូវតែលុបបំបាត់ចោលទាំងស្រុងចំពោះសកម្មភាពក្រុមសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តមាត់សមុទ្រមួយនេះ។ សម្ដេចបានដាក់ចេញការណែនាំខាងលើនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ដែលមានតម្លៃជាង ១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា៖ « តំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព អត់មានអ្នកណាចង់មកកែបល្បីខាងចោរប្លន់ ចោរលួច ឬមួយក៏មានបញ្ហានោះទេ ហើយកិច្ចការនេះ ត្រូវធ្វើសកម្មភាពគ្រប់គ្រងឲ្យបាន បញ្ហាល្បែងស៊ីសង ក្មេងទំនើង
November 11, 2024 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប។ នៅក្នុងឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំខេត្តទេសចរណ៍ ត្រូវបង្កើតក្រុមការងាររងចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « សេវាកម្ម គឺជាកត្តាគន្លឹះមួយសំខាន់ យើងទាញផលិតផលហើយ ផលិតផលមួយៗត្រូវមានការផ្ដល់សេវាកម្មល្អ សេវាកម្មគាប់ចិត្ត រឿងនេះគឺជារឿងមួយ
November 11, 2024 - សិល្បៈ
ខ្សែភាពយន្តថ្មី កំពូលអ្នកដឹកនាំរឿងខ្មោចដើរតួខ្លួនឯង ពេលនេះចេញរឿងថ្មីទៀតហើយ តែប្លែកលើកនេះ គឺគាត់បានផ្តល់ឱកាសដល់តារាថ្មីសម្តែងតែម្តង ដែលមានចំណងជើងថា “រឿងកុំស្លាប់”។ បើតាមអោយដឹងពីលោក ហ៊ុយ យ៉ាឡេង ហៅកថាជ័យ បានឱ្យដឹងថា ភាពយន្តនេះលោកបានគិតយូរមកហើយ ដែលនិយាយពីយុវវ័យជាច្រើនដែលតែងគិតខ្លីលេបថ្នាំសម្លាប់ខ្លួន លោតទឹក ហើយភាពយន្តលោក នឹងស្រាយចម្ងល់ថា ហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីធ្វើអត្តឃាតខ្លួនឯង។ តើនៅពីក្រោយរឿងនោះដោយសារអ្វី លោកបានបន្ថែមទៀតថា រឿងនេះលោកបានដកស្រង់ពីជីវិតពិតកាលលោកនៅយុវវ័យផងដែរ មិត្តលោកលេបថ្នាំសម្លាប់ខ្លួនកាលនៅរៀនថ្នាក់ទី១២ ហើយនិងរឿងពិតរបស់លោកខ្លួនឯងផងដែរ ដែលធ្លាប់គិតខ្លីចង់សម្លាប់ខ្លួនចង់លោតពីលើស្ពាន ចង់លោតចូលភ្លើងជាដើម លោកថាអ្នកពេលយើងគិតខ្លីចង់សម្លាប់ខ្លួនតែមានស្រមោលបីសាចតាមលងបន្លាច ហើយទម្រាំលោកផ្តាច់បានមានរឿងជាច្រើនដែលលោកបានជួប ហើយលោកបានយកបង្ហាញក្នុងរឿងនេះ ហើយនិងវិធីដោះស្រាយដើម្បីគេចចេញពីស្រមោលបីសាច។ ដើម្បីចង់ដឹងច្បាស់កុំភ្លេច រឿង ‘កុំស្លាប់’ | #dontdie
November 11, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអ ភិ វឌ្ឍន៍អាស៊ី។ ពិធីសម្ពោធដែលកំពុងរៀបចំឡើងនៅព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នករស់នៅខេត្តកែបដែលបានជឿជាក់ និងបានជ្រើសរើសយក មគ្គុទ្ទេសក៍ដឹកនាំកម្ពុជា បានត្រឹមត្រូវ
November 11, 2024 - PR
ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី 08 ខែវិច្ឆិកា ឆ្នាំ 2024] ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកាសនិងប្រារព្ធពិធីបើកសម្ពោធទីតាំង អគារតាំងបង្ហាញថ្មីរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប Olympia Mall ក្នុងរាជធានីភ្នំពេញនាវេលាព្រឹកមិញនេះ។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានជាការតាំងបង្ហាញវត្តមានរបស់ម៉ាកយីហោដ៏ល្បីចំនួនពីររបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារកម្ពុជាផងដែរ ហើយនេះសរបញ្ជាក់ ពីការយកចិត្តទុកដាក់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ក្នុងការនាំមកជូននូវផលិតផលដែលអាចជួយបង្កើនបទពិសោធន៍ពិសេសថ្មីៗ ជូនអតិថិជន
November 8, 2024 - PR
ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។ ស្រាបៀរ ABC ជាផលិតផលដែល ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាជម្រើសល្អបំផុត ដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃ ភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួន ជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃ កេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។
November 8, 2024 - PR
ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈគុណភាពខ្ពស់នៅកម្ពុជា កាល់តិច ខេមបូឌា ប្ដេជ្ញាថារាល់ពេលអតិថិជនចាក់ប្រេងឥន្ធនៈកាល់តិច នោះពួកគាត់អាចធ្វើដំណើរបានកាន់តែឆ្ងាយ និងកាន់តែមានទំនុកចិត្តមកលើផលិតផលនិងសេវាកម្ម។ ដើម្បីធានានូវប្រេងឥន្ធនៈ គុណភាពខ្ពស់ សេវាកម្មយកចិត្តទុកដាក់នៅគ្រប់ស្ថានីយ កាល់តិច ខេមបូឌា នឹងធ្វើយុទ្ធនាការរយៈពេល ៣ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យ គុណភាពសេវាកម្មតាមស្ថានីយកាល់តិច ទូទាំងប្រទេស។ ទាំងគុណភាពប្រេង ទាំងបរិមាណ ទាំងទូចាក់ប្រេងកម្រិតស្តង់ដារ កាល់តិចធានាថា អតិថិជន នឹងទទួលបាននូវគុណភាពស្តង់ដាររួមមួយដែលពួកគាត់គួរតែទទួលបាន។ ជាង ២៥ឆ្នាំមកហើយដែល កាល់តិច ខេមបូឌា តែងតែត្រួតពិនិត្យតាមបណ្ដាស្ថានីយរបស់ខ្លួន ដើម្បីធានារក្សានូវភាពត្រឹមត្រូវនៃបរិមាណប្រេង គុណភាព និងទំនុកចិត្តជូនអតិថិជន។ មិនថា ២៥ឆ្នាំក្រោយ ឬយូរជាងនេះទៀត
November 6, 2024









