Liny Chan
  • PR

    ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង 900 លាននាក់នៅទូទាំងពិភពលោក ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារដែលសម្បូរសារធាតុចិញ្ចឹម។ ល្អដល់ការទ្រទ្រង់ ការលូតលាស់របស់កុមារ។ Dumex SuperGold Kid ដែលជាម៉ាកយីហោ អាហារូបត្ថម្ភកុមារឈានមុខគេមួយក្នុងចំណោមម៉ាកយីហោផ្សេងទៀត បានចាប់ដៃគូជាផ្លូវការជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក Cambodian Idol Junior តាមរយៈការឧបត្ថម្ភផ្តាច់មុខសម្រាប់រដូវកាលទី ២ នេះ។ ការឧបត្ថម្ភកម្មវិធីនេះ គឺជាការផ្តោតសំខាន់របស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់ឪពុកម្តាយ និងជួយពង្រីកសក្តានុពលរបស់កុមារកម្ពុជាថែមមួយកម្រិតទៀត។ អ្នកស្រី សុខ ម៉ីលី អ្នកគ្រប់គ្រងម៉ាកជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៅក្រុមហ៊ុនដាណន់ កម្ពុជា បានលើកឡើងថា

    May 19, 2023
  • PR

    ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុនអាចផ្ញើប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួល និងសុវត្ថិភាព ដោយសារកិច្ចសហ ការថ្មីមួយរវាង ធនាគារ វីង និងក្រុមហ៊ុន Japan Remit Finance។ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនឥឡូវនេះមានមធ្យោបាយដែលអាចទុកចិត្តបាន ក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅស្រុកកំណើត ដោយសារភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយរវាងធនាគារ វីង និង ក្រុមហ៊ុន Japan Remit Finance Co., Ltd (JRF)។ ធនាគារ វីង និងក្រុមហ៊ុន JRF បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនេះឡើង ដើម្បីជាមធ្យោបាយជួយសម្រួលទៅដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន ក្នុងការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងតម្លៃសេវាសមរម្យ។

    May 19, 2023
  • SEA GAMES

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ។ សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ទាក់ទងទៅនឹងព្រឹត្តិការណ៍អាស៊ីហ្គេមនៅកម្ពុជា សម្តេចតេជោបានអបអរសាទរដែលកម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជាទៅថ្ងៃខាងមុខ​»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លុយអាចចាយអស់

    May 18, 2023
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីការវះកាត់កែវភ្នែករបស់សម្ដេចរហូតទៅដល់ពីរលើក ហើយសម្ដេច សង្ឃឹមថានៅថ្ងៃមុខ កម្ពុជានឹងរកវិធីផលិតគ្រាប់ភ្នែកសិប្បនិម្មិតនៅក្នុងប្រទេសរបស់យើងឱ្យបានល្អ តាមបច្ចេកវិទ្យារបស់ជប៉ុន។ ទន្ទឹមនឹងការលើកឡើងនេះដែរ សម្ដេចតេជោ បានកោតសរសើរទៅដល់គ្រាប់ភ្នែករបស់ជប៉ុន ដោយប្រើហើយមិនធ្វើឱ្យសម្ដេចមានអាការឈឺក្បាលអស់រយៈពេល ៣៣ឆ្នាំមកហើយ៕ អត្ថបទ៖ លីនី

    May 18, 2023
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ និងមានមោទកភាពជាទីបំផុត។ យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការរៀបចំជាលើកដំបូងរបស់ប្រទេសកម្ពុជា ​ប្រកបដោយភាពរលូនបែបនេះ គឺសុទ្ធតែជាការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធជាច្រើន ជាពិសេសនោះ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវបានគាំទ្រដោយ Procold Cambodia ដែលនៅក្រោមក្រុមហ៊ុន Kalbe Farma។ Kalbe Farma ដែលជាក្រុមហ៊ុនឱសថដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ បានក្លាយជាចំណែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ ដោយមានក្រុមគ្រូពេទ្យនៅគ្រប់ទីតាំងដែលមានការប្រកួត និងទីតាំងនានា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដើម្បីជួយសម្រួល និងធានាទៅលើសុខភាពរបស់ អត្តពលិក កីឡាករ កីឡាការនី​

    May 17, 2023
  • PR

    បទចម្រៀង ‘‘ជោគជ័យរួមគ្នា’’ កំពុងតែទទួលបានការស្ញើចសរសើរយ៉ាងផុសផុល ពីបណ្តាអ្នកគាំទ្រដែលបានពញ្ញាក់អារម្មណ៍ស្មារតីឲ្យរំភើបជាមួយព្រឹត្តិការជាប្រវត្តសាស្រ្តដ៏អស្ចារ្យនេះ។   តារាចម្រៀងល្បីៗជាច្រើនរូបរបស់ផលិតកម្ម រស្មីហង្សមាស បានរួមគ្នាដើម្បីបទចម្រៀងដ៏ពិសេសមួយនេះ។   គ្រប់កីឡាជាច្រើនសណ្ឋាន ពាក្យពេចន៍អបអរអត្តពលិក ក៏ដូចជាបង្ហាញពីមោទនភាពកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បទ ‘‘ជោគជ័យរួមគ្នា’’ បានបង្ហាញយ៉ាងល្អឥតខ្ចោះ ស្តាប់ហើយជ្រួតជ្រាបពេញបេះដូងតែម្តង។   បទ ‘‘ជោគជ័យរួមគ្នា’’ ក៏នឹងត្រូវលើកយកមកសម្តែងក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេម នាថ្ងៃទី 17 ឧសភា 2023 ល្ងាចនេះផ្ទាល់តែម្តង៕  

    May 17, 2023
  • PR

    ពិតជាមិនសរសើរមិនបានបន្ទាប់ពីបានស្តាប់បទចម្រៀងដ៏អង់អាចពោពេញដោយអត្ថន័យរំជួលចិត្ត ក្នុងនាមកីឡាក្រោមសន្តិភាពរបស់កម្ពុជានិងអាស៊ាន។ ‘‘យើងធ្វើបាន We Did It’’ ជាបទចម្រៀងសាទរដល់ជ័យជម្នះរបស់កីឡារគ្រប់ប្រភេទក្នុង SEAM GAMES លើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ បទចម្រៀងដ៏អស្ចារ្យមួយនេះចូលរួមបកស្រាយពីម្ចាស់ពានក្នុងកម្មវិធីប្រចម្រៀងលំដាប់ពិភពលោកជាច្រើនរូបរួមមាន នី រតនា, ឈិន ម៉ានិច្ច, គ្រី ថៃពៅ, ធែល ថៃ, សួ វិចិត្រ និងរៀមច្បងដែលសុទ្ធសឹងជាគណៈកម្មការ និងគ្រូបង្វឹកដ៏ល្បីឈ្មោះដូចជា ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ, ពេជ្រ សោភា, ឆន សុវណ្ណារាជ, សុគន្ធ

    May 17, 2023
  • PR

    ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នេះ មានការរៀបរៀងបទចម្រៀងឡើងជាច្រើនដើម្បីអបអរ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីខកខានអស់ 64ឆ្នាំ។   ខណៈដែលពិធីបិទនឹងចូលមកដល់នាល្ងាចនេះ សិល្បៈករក្នុងប្រទេសជាច្រើនត្រៀមការសម្តែងក្នុងពិធីដ៏អស្ចារ្យនេះ ហើយតារាចម្រៀងវ័យក្មេងដ៏ល្បីរន្ទឺរបស់ ហង្សមាស រួមមាន លីម តិចម៉េង, ថុល សុភិទិ, នាង ដាវីន, ស៊ឹម ចាន់ពន្លឺ, ទេព ពិសិដ្ឋ ក៏បានត្រៀមសាងរូបភាពដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រផងដែរ។   បទ ‘‘SEA GAMES ចងមេត្រី’’ របស់កំពូលតារាចម្រៀងវ័យក្មេងទាំង5រូបនេះ កំពុងតែផុសផុលខ្លាំងលើ TikTok និង Youtube

    May 17, 2023
  • SEA GAMES

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលជោគជ័យធំៗចំនួន៣ នៅក្នុងមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ។ ការគូសបញ្ជាក់របស់ឯកឧត្ដមអគ្គលេខាធិការនេះ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងថា

    May 16, 2023
  • SEA GAMES

    កំពត៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ កម្ពុជា ឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត លើប្រភេទកីឡាប្រណាំងទូកប្រពៃណី ក្នុងវិញ្ញាសា បុរស ៥នាក់ ក្រោមអាយុ ២៤ឆ្នាំ ចម្ងាយ ៨០០ម៉ែត្រ ដែលប្រារព្ធធ្វើនៅខេត្តកំពត នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    May 16, 2023