- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវឱ្យក្រុមគ្រូពេទ្យបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការលើកម្ពស់សមត្ថភាព សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដើម្បីបម្រើដល់ការពិនិត្យនិងព្យាបាលសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣។ ជាមួយនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងការថ្លែងអំណរគុណចំពោះសម្បុរសជននានា ដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនៃវិស័យសុខាភិបាល សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវយើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អទើបអាចដោះស្រាយបាននូវបញ្ហា»។
May 23, 2023 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់លើការវិភាគរោគនៅមន្ទីរពេទ្យកាល់ម៉ែត មានភាពត្រឹមត្រូវដូចមន្ទីរពេទ្យនៅសិង្ហបុរី។ សម្ដេចតេជោ បានថ្លែងកោតសរសើរបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការវាយតម្លៃខ្ពស់រវាងក្រុមគ្រូពេទ្យនៅកាល់ម៉ែតយើងនេះ ហើយអាចនិងពេទ្យខ្លះទៀត ប៉ុន្តែជានិច្ចកាលខ្ញុំបានមកថតនៅពេទ្យកាល់ម៉ែត អ្វីដែលជាទិន្នន័យទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលយកទៅវិភាគនៅមន្ទីពេទ្យសាំងហ្គាពួរ និងមន្ទីរពេទ្យដទៃទៀតដែលធ្លាប់តាមដានសុខភាពរបស់ខ្ញុំ ចឹងទេអាចនិយាយបានថា បច្ចេកវិទ្យាដូចគ្នា ប៉ុន្តែបើសិនជាយើងចេះប្រើ វាអាចនឹងធ្វើការជាមួយប្រទេសដទៃទាន់ពេល ប៉ុន្តែបើយើងមិនចេះ យើងវិភាគមិនត្រូវ ប្រើមិនកើតចឹងទេបានជាត្រូវលើកកម្ពស់ចំណេះដឹងឱ្យកាន់តែខ្ពស់ឡើងៗ»។ ទន្ទឹមនឹងនេះដែរ
May 23, 2023 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានសប្បុរសជនពីរនាក់ ប្រកាសចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ បានបញ្ជាក់ថា សប្បុរសជនម្នាក់ប្រកាសបរិច្ចាគ
May 23, 2023 - PR
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ពិធីអបអរសាទរខួប ៥ឆ្នាំ និងសន្និសីទស្ដីពីម៉ាកថ្មីរបស់ E-GetS ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ E-GetS ប៉ុណ្ណោះទេ ក៏ជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃម៉ាកថ្មីរបស់ E-GetS ផងដែរ។ ដៃគូមកពីគ្រប់មជ្ឈដ្ឋាន និងមិត្តភ័ក្តិទាំងអស់ បានជួបជុំគ្នា ដើម្បីរំលឹកពេលវេលា និងញើសឈាមនៃការខិតខំតស៊ូអតីតកាលនៅក្នុងពិធីនេះ ព្រមទាំងអបអរសាទរខួប ៥ឆ្នាំរបស់ក្រុមហ៊ុន E-GetS និងទស្សនាម៉ាកថ្មីបំផុតរបស់ E-GetS ផងដែរ។ ការខិតខំប្រាំឆ្នាំ អបអរសាទររួមគ្នា ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម Wu Guoquan
May 22, 2023 - PR
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។ កុមារី សោ ស្រីម៉ី ជាបេក្ខនារី Cambodian Idol Junior មានវ័យត្រឹម 10ឆ្នាំ តែនាងមានភារៈជួយគ្រួសារយ៉ាងច្រើនដូចមនុស្សពេញវ័យដោយសារជីវភាពយ៉ាប់យ៉ឺនរបស់គ្រួសារ។ សម្តីសុភាពរាបសារ ស្រដីមួយៗរៀបរាប់ពីទុក្ខលំបាកយ៉ាងគួរឲ្យរំជួលចិត្ត ធ្វើឲ្យគណៈកម្មការនិងមហាជនមិនអាចទប់ទឹកភ្នែកបាន។ គួរបញ្ជាក់ផងដែរថា Cambodian Idol Junior រដូវកាលទី2 មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕
May 22, 2023 - PR
កម្មវិធីប្រឡងចម្រៀង Duet Song Festival Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ នៅក្នុងសប្តាហ៍ផ្សាយផ្ទាល់ទី3 នេះ តារាចម្រៀងអាជីព ឈីន រតនៈ ឡើងបកស្រាយបទចម្រៀងបែបរ៉ុកជាមួយកូនក្រុមយ៉ាងឡូយតែម្តង។ មិនត្រឹមតែតែងខ្លួនប្លែកភ្នែកបកស្រាយចម្រៀងលេចធ្លោទេ ឈីន រតនៈ ឈ្នះបានកូនក្រុមផ្ទួនៗពីរសប្តាហ៍ជាប់គ្នា សម្រាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ រង់ចាំទស្សនា កម្មវិធី Duet Song Festival Cambodia វគ្គផ្តាច់ព្រ័ត្រ ចូលរួមទស្សនាដោយសេរី ថ្ងៃអាទិត្យ 28 ឧសភា 2023 ម៉ោង 8យប់ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ
May 22, 2023 - PR
ជាក់ស្តែង*1200# គឺជាលេខកូដពិសេសដែលជួយឲ្យអតិថិជនប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធអាចត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្លួន ដើម្បីចៀសវាងការបញ្ចូលលុយហើយកាត់លុយ ដោយមិនដឹងមូលហេតុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅតែមានការត្អូញត្អែរ ចម្ងល់ ឆ្ងល់ហេតុអ្វីបានជា ឥឡូវក្រុមហ៊ុនទូរគមនាគមន៍ចល័តកាត់លុយលឿនម៉្លេះ ធ្លាប់តែបញ្ចូលលុយប្រើបានយូរថ្ងៃ ប៉ុន្តែឥឡូវស៊ីលុយអស់លឿន ធ្វើឲ្យការចំណាយលុយទៅលើការបញ្ចូលលុយទូរស័ព្ទអស់ច្រើនជាងមុន រហូតដល់ផ្ទុះការចេញវីដេអូខឹង តវ៉ា ត្អូញត្អែរនៅលើ TikTok ។ ដើម្បីឆ្លើយតបនឹងការត្អូញត្អែរនេះ ក្នុងពេលនេះ សូមអតិថិជនទាំងអស់គ្នា ស្វែងយល់ពីរបៀប ដែលអ្នកអាចគ្រប់គ្រង និងតាមដានការប្រើប្រាស់របស់អ្នក។ ជាដំបូងអ្នកអាចសម្គាល់ខ្លួនឯងថា តើការកម្សាន្តតាមរយៈទូរស័ព្ទដៃរបស់អ្នកប្លែកជាងមុនទេ? មានដូចជា តើអ្នកមានមើល ឬប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមច្រើនជាងមុនដែរឬទេ? តើវីដេអូ រូបភាព ដែលអ្នកអូសមើលនៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នា ដំណើរការរលូនជាងមុន អូសមើលលឿន
May 22, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះសម្ដេចតេជោ បានផ្ដាំដល់រដ្ឋលេខាធិការក្រសួង បើមិនដឹងរឿងរបស់ក្រសួង មិនបាច់មកតាមសម្ដេចទេ នាំតែខាតសាំង។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ «ថ្ងៃក្រោយបើគេឱ្យមកជាតំណាង ត្រូវក្ដាប់ឱ្យជាប់អ្វីទៅជាការងាររបស់ខ្លួន តែហៅសួរអត់ដឹងរឿងអី មិនបាច់មកទេ នាំតែខាតសាំង អស់លុយរដ្ឋ ព្រោះមិនមែនជិះឡានខ្លួនឯងសាំងខ្លួនឯងទេ គឺសាំងរបស់រដ្ឋ បើថាក្ដាប់ការងារមិនបានកុំមក
May 22, 2023 - PR
វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន 3០ នាក់។ បន្ទាប់ពីបានឆ្លងកាត់ការជម្រុះពីវគ្គមុនដោយមានការប្រលង ការវាយតម្លៃពីលោកគ្រូ-អ្នកគ្រូ ទើបសំរេចជ្រើសរើសបាននិស្សិត 30 រូបនេះដើម្បីសិក្សាវគ្គបន្តទៀតគឺវគ្គ Big Data ។ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding & Programming ជាមួយភាសាកូដ
May 20, 2023 - PR
ការសន្សំលុយ គឺជារឿងដ៏លំបាកសម្រាប់គ្នាយើង ដែលទើបចាប់ផ្ដើមដំបូងៗ ឬ ដែលធ្លាប់ព្យាយាមសន្សំពីមុនដែរ តែមកដល់ពេលនេះនៅតែមិនទទួលបានជោគជ័យ។ ថ្ងៃនេះយើង នឹង បង្ហាញអ្នកទាំងអស់គ្នា ពី គន្លឹះ ខ្លះ ក្នុង ការ សន្សំ លុយបែបឆ្លាតវៃ ជួយឱ្យកើនលុយឡើងទ្វេដង ៖ • សួរខ្លួនឯង “ហេតុអ្វីចង់សន្សំលុយ? ដើម្បីអ្វី?” ការសន្សំដែលមិនជោគជ័យ ជានិច្ចជាកាលគឺដោយសារយើងមិនមានគោលដៅច្បាស់លាស់។ យើងត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ដែលអាចជួយជំរុញការសន្សំរបស់យើងឱ្យទទួលបានជោគជ័យ។ • បង្កើនចំណូល កាត់បន្ថយចំណាយ យើងត្រូវដឹងថាចំណូលប្រចាំខែប៉ុន្មាន
May 20, 2023