- Liny Chan
- PR
ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង ម្ចាស់កីតម្បាញ បានប្រព្រឹត្តឡើងយ៉ាងអធឹកអធមដោយមានការចូលរួមពីសិល្បៈករ សិល្បការិនីល្បីៗ និងមហាជនរាប់រយនាក់នៅ ហង្សមាស Palace ក្នុងផ្សារទំនើបអ៉ីអនសែនសុខស៊ីធី។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងល្អបំផុតសម្រាប់ការបើកបង្ហាញភាពយន្តភាគខ្មែរដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសជារឿងដែលបង្ហាញពីក្នុងសម័យកាលប្រវត្តិសាស្រ្តខ្មែរ គឺក្នុងសម័យលង្វែកទៀតផង។ ងាកក្រឡេកមើលភ្ញៀវកិត្តិយសដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ គឺមានវត្តមានសុទ្ធតែតារាល្បីៗក្នុងប្រទេសកម្ពុជាតែម្តង ហើយការរៀបចំទៀតសោទ គឺពិតជាប្លែកភ្នែកនិងទាក់ចំណាប់អារម្មណ៍មែនទែន ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍កីតម្បាញ ឧបករណ៍និងវិធីសាស្រ្តក្នុងការផលិតសូត្រជាដើម។ ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានសិល្បៈល្បីជាច្រើនរូបហើយនោះ ក្នុងកម្មវិធីក៏មានការសម្តែងពិសេសពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់នូវបទចម្រៀងប្រកបក្នុងរឿង ម្ចាស់កីតម្បាញ នេះផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុក
February 6, 2023 - PR
បុរី បុស្បា ដែលកំពុងលេចរូបរាងយ៉ាងលឿននៅតំបន់សក្ដានុពលនៃទីក្រុងភ្នំពេញ កំពុងផ្ដល់នូវប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមក អតិថិជនដែលទិញផ្ទះណាមួយក៏ដោយនៅក្នុង បុរី បុស្បា នឹងទទួលបានដំណើរកម្សាន្តលំដាប់ VIP ជាមួយមនុស្សជាទីស្រលាញ់ លើកប៉ាលខ្នាតយក្សដ៏សែនរ៉ូមែនទិកនៅក្នុងទ្វីបអាស៊ីចំនួន ៣ប្រទេស។ លើសពីនេះទៅទៀត អតិថិជននឹងមានឱកាសចំណេញកាន់តែច្រើន ជាមួយលក្ខខណ្ឌបង់ប្រាក់ថ្មី ងាយស្រួល និងការផ្តល់ជូនយ៉ាងពិសេសពី បុរី បុស្បាផងដែរ។ បុរី បុស្បា មានផ្ទះរហូតដល់ទៅ ៧ ប្រភេទសម្រាប់អតិថិជនជ្រើសរើសដូចជា៖ វីឡាទោលហេរ៉ូ វីឡាទោលអេនជែល វីឡាភ្លោះមានអាងទឹកនិង skybar ស៊ុបពើធ្វីន វីឡាភ្លោះម៉ូឌឺន ធ្វីន ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse
February 6, 2023 - PR
បាងកក ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ – ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាស ពីលទ្ធផលប្រតិបត្តិការ ឆ្នាំ២០២២ ដែលបង្ហាញ ឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលពីការលក់ប៉ុន្តែ ប្រាក់ចំណេញ មានការធ្លាក់ចុះ ដែលបណ្ដាលមកពីការចំណាយលើថ្លៃថាមពល មានការកើនឡើងខ្លាំង បញ្ហាអតិផរណា និងដំណើរធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងបញ្ហាវិបត្តិ គីមីឥន្ធនៈ ។ ជាការ ឆ្លើយតប អេសស៊ីជី បានបង្កើនការពង្រីកលើអាជីវកម្មថ្មីៗ ហើយផ្ដល់អាទិភាពលើ ផលិតផលបៃតង ដើម្បីបំពេញតាមតម្រូវការជានិន្នាការធំ និងចាប់យកឱកាស អំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញ
February 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កីឡាករគុនខ្មែរ ព្រំ សំណាង ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ ដើម្បីផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ លើប្រភេទទម្ងន់ ៧៨គីឡូក្រាម កាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។ អ្នកលេងគុនខ្មែរដែរមានរហ័សនាម ជាងកាត់សក់ដៃឯក ព្រំ សំណាង ក្លាយជាកីឡាករទីពីរ យកខ្សែក្រវាត់ពី Thai Fight បន្ទាប់ពី
February 6, 2023 - អន្តរជាតិ
ហុងកុង៖ ក្រោយបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមក អាជ្ញាធរហុងកុងគ្រោងនឹងចែកសំបុត្រយន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅដើរកំសាន្តក្នុងដែនដីរបស់ខ្លួនឡើងវិញ។ តាមគម្រោងគឺសំបុត្រទាំង ៥០០,០០០សន្លឹកនោះនឹងត្រូវប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣គឺក្រុមហ៊ុន Cathay Pacific ក្រុមហ៊ុន HK Express និងក្រុមហ៊ុន Hongkong Airlines ដើម្បីរៀបចំកម្មវិធីប្រគល់ជូនទៅកាន់អ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការផ្តល់ជូនសំបុត្រយន្តហោះដោយមិនគិតថ្លៃនេះនឹងត្រូវធ្វើឡើងដោយមានលក្ខខណ្ឌមួយចំនួនដូចជា អ្នកដំណើរទាំងអស់ត្រូវចូលទៅបំពេញឈ្មោះក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣ខាងលើ ហើយខាងក្រុមហ៊ុននឹងធ្វើការជ្រើសរើសឈ្មោះអ្នកដំណើរទាំងអស់នោះដោយចៃដន្យទៅតាមចំនួនដែលបានកំណត់។ ចំពោះកាលបរិច្ឆេទចូលទៅចុះឈ្មោះវិញ គឺត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី ១គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាសម្រាប់ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ដំណាក់កាលពីទី
February 6, 2023 - អន្តរជាតិ
អាមេរិក៖ កងយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងដែលត្រូវបានគេសង្ស័យថាគឺជាចារកម្មរបស់រដ្ឋាភិបាលចិនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនេះ។ ការសម្រេចបាញ់នេះត្រូវបានធ្វើឡើងនៅពេលដែលបាឡុងរបស់ចិននោះហោះចេញពីតំបន់ឆ្នេរសមុទ្រនៃរដ្ឋ South Carolina។ ប្រភពខាងលើបានបន្តថា យោធាអាមេរិកបានប្រើប្រាស់មីស៊ីលតែមួយគ្រាប់ប៉ុណ្ណោះដើម្បីបាញ់ទម្លាក់បាឡុងមួយនេះ ខណៈចំណាត់ការរបស់យោធាអាមេរិកនៅពេលនេះត្រូវបានគេមើលឃើញថា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងអាមេរិកជាមួយនិងចិន។ គួររម្លឹកជូនថា ចិនបានបង្ហោះអាឡុងធំមួយហោះកាត់ទឹកអាមេរិកប៉ុន្មានថ្ងៃមកហើយ ខណៈរដ្ឋអាមេរិកបានចោទប្រកាន់ថា បាឡុងនោះគឺជាបណ្តាញចារម្មលួចយកព័ត៌មានរបស់ពលរដ្ឋអាមេរិកសម្រាប់ផ្តល់ឲ្យទៅរដ្ឋាភិបាលចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 6, 2023 - PR
ក្រុមហ៊ុនស្រាបៀរ GANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាកិច្ចបើកទំព័រសម្រាប់ឆ្នាំ២០២៣ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra និងការចាប់ដៃគ្នាដំបូងបង្អស់របស់ ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរះ សេរីមន្ត និងលើឆាកតន្ត្រីតែមួយនិងវត្តមានតារាជួរមុខរបស់ Galaxy រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក សុវត្ថិ មុនីវណ្ណ កញ្ញា
February 6, 2023 - សិល្បៈ
ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗអមដោយទឹកដមផ្អែមស្រទន់ស្តាប់មិនចេះនឿយណាយ ហើយទន្ទឹមនោះលោកក៏មានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងពីរោះៗគ្រប់ទម្រង់ និងគ្រប់រសជាតិ ប៉ុន្តែបទចម្រៀងភាគច្រើនគឺបែបស្នេហា ជាហេតុដែលធ្វើឲ្យលោកអាចឆក់យកការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។ បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់ស្រលះស្រស់សង្ហារ គួបផ្សំជាមួយការតុបតែងខ្លួនទាក់ទាញបែបយុវវ័យកំពុងពេញនិយម ចំណែកមុខមាត់មានមន្តស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។ យ៉ាងណាមិញ ថ្មីៗនេះឃើញនៅលើ Facebook Page របស់តារាចម្រៀងប្រុសឯករាជ្យរូបនេះបានបង្ហោះរូបមួយសន្លឹកជះភាពសង្ហា និងទាក់ទាញមិនធម្មតា អ្នកណាៗឃើញហើយក៏លង់នឹងសម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់សម្គាល់ឃើញនៅលើរូបមួយសន្លឹកនោះ ថេណា បែរជាមានចេតនាបិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ជាហេតុដែលធ្វើឲ្យមហាជនកាន់តែផ្តោតអារម្មណ៍ និងងឿយឆ្ងល់កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។ ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។
February 4, 2023 - PR
(ភ្នំពេញ) ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៖ ស្រូតៗឡើងគ្នាយើង…!! ក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៃស្មានហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series និងបើកឱ្យអតិថិជនទាំងអស់ចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នៅផ្សារទំនើប AEON 3 Mean Chhey ។ អតិថិជនទាំងអស់ក៏អាចដាក់កុម៉្មង់ទុកមុន ចាប់ពីថ្ងៃទី 02 រហូតដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023 ជាមួយការថែមជូនដ៏អស្ចារ្យ។ – កាសឥតខ្សែរ Galaxy Buds2 – ស៊ីមស្មាតលេខពិសេសតម្លៃ
February 4, 2023 - អន្តរជាតិ
ហ្វីលីពីន៖ ហាងលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសហ្វីលីពីនបានសម្រេចអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនអាចធ្វើការទូទាត់រាល់ការចំណាយដោយប្រើប្រាស់ខ្ទឹមក្រហមជំនួសលុយសុទ្ធបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃទី ៣ ខែកុម្ភៈម្សិលមិញនេះ។ ហាងលក់ទំនិញមួយកន្លែងនេះមានឈ្មោះថា Japan Home Centre ជាហាងលក់សម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ដែលជាផលិតផលនាំចូលមកពីប្រទេសជប៉ុន។ យោងតាមសេចក្តីជូនដំណឹងរបស់ហាងខាងលើនេះបានបញ្ជាក់ថា ហាងនឹងទទួលទូរទាត់រាល់ការចំណាយលើការទិញទំនិញមួយចំនួនតាមរយៈ សាច់ប្រាក់ កាក់ និងខ្ទឹមក្រហម ខណៈរបៀបនៃការទូទាត់ការចំណាយថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅហ្វីលីពីន។ គួរបញ្ជាក់ជូនថា មួយរយៈចុងក្រោយនេះការនាំខ្ទឹមក្រហមចូលទៅក្នុងប្រទេសហ្វីលីពីនកំពុងមានបញ្ហា ហើយកត្តានេះបានធ្វើឲ្យតម្លៃខ្ទឹមក្រហមនៅក្នុងទីផ្សារនៃប្រទេសហ្វីលីពីនត្រូវកើនឡើងរហូតដល់ ៦០០ ប៉េសូ (ជាង ១១ដុល្លារ) ក្នុងមួយគីឡូក្រាម ខណៈអត្រាកំណើតនេះគឺមានការកើនឡើងប្រមាណជា ៦០០% បើធៀបទៅនឹងតម្លៃធម្មតានាពេលកន្លងមក៕ អត្ថបទ៖ ភក្តី ប្រភព៖ Next Shark
February 4, 2023









