Liny Chan
  • PR

    ការប្រកួតពានរង្វាន់ Slamball បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយពីក្រុមជើងឯកបាន ទៅលើពង្រួល កំពង់ស្ពឺយកឈ្នះ លើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២។ ការប្រកួតនៅវគ្គ Grand Final នេះ ពិតជាស្វិតស្វាញមែនទែន។ មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះ ក្រុមភ្នំពេញបានយកឈ្នះ លើ ក្រុមដំរីសៀមរាបក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរឱ្យសោកស្ដាយ ការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់ សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះ ហើយទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជា មិនពេញ សាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។ តែទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាសអម

    January 31, 2023
  • PR

    បវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ដែលកំពុងតែល្បីឈ្មោះខ្លាំងទាំងក្នុងនិងក្រៅស្រុកនោះ ពេលនេះបាន បង្ហាញភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រតារយៈវត្តមានក្នុងរឿងភាគរបស់ទូរទស្សន៍ដ៏ល្បី ហង្សមាស HDTV។ MISS Grand International លំដាប់រងទី5រូបនេះ នឹងត្រូវសម្តែងជាតួឆ្នាឆ្នើមបែបកាច់កុងខ្លាំង ក្នងរឿងភាគ ប្រពន្ធចិត្តព្រះ ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនាឆាប់ៗនេះ។ ក្រៅពី ពេជ្រវត្តី សារ៉ាវឌ្ឍី ក៏មានតួល្បីៗផ្សេងទៀតដូចលោក ប៊ឺរី និងកញ្ញា គៀត សុវណ្ណាឡាង ជាដើម៕

    January 30, 2023
  • សង្គម

    ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន ។ ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់

    January 30, 2023
  • PR

    យោងតាមលោកវេជ្ជបណ្ឌិត ម៉េង សុខសៀន អនុប្រធានផ្នែកវៈកាត់រលាក និងកែរូបរាងនៃមន្ទីរពេទមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈបានអោយដឹងថាៈ “ការបរិភោគសំបុកត្រចៀកកាំផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពមនុស្ស” ព្រោះក្នុងសំបុកត្រចៀកកាំសម្បូរទៅដោយជាតិកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជីវជាតិសំខាន់ៗទៀតដែលល្អចំពោះសុខភាពមនុស្សយើង ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីអត្ថប្រយោជន៍មួយចំនួនទាក់ទងនឹងការញ៉ាំសម្បុកត្រចៀកកាំ៖ ១) បង្កើនមុខងារប្រព័ន្ធភាពស៊ាំ សម្រាប់អ្នកដែលដឹងថាខ្លួនកំពុងតែមុខងារប្រព័ន្ធភាពស៊ាំខ្សោយ ដូច្នោះសម្បុកត្រចៀកកាំ ឬទឹកត្រចៀកកាំ គឺជាថ្នាំបំប៉នដ៏ល្អសម្រាប់អ្នកហើយ ។ នេះដោយសារតែក្នុងសម្បុកត្រចៀកកាំផ្ទុកដោយសារធាតុ Glycoprotein ដែលជាសមាសធាតុផ្តល់ថាមពលបែបធម្មជាតិ ព្រមទាំងជាតិរ៉ែ និងវីតាមីនផ្សេងៗទៀតដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំបាន ។ ២) ល្អចំពោះមនុស្សស្រី អ្នកវិទ្យាសាស្ត្របានរកឃើញថា សម្បុកត្រចៀកកាំមានផ្ទុកទៅដោយអ័រម៉ូន ៦ប្រភេទខុសៗគ្នា ដែលមានប្រយោជន៍ក្នុងការបង្ការជំងឺពុកឆ្អឹង ព្រមទាំងបំបាត់អាការៈនៃការរ៉ាំងរដូវថែមទៀតផង

    January 30, 2023
  • Der Daily

    អ្នកដែលចូលចិត្តញ៉ាំសាច់អាំងបែបកូរ៉េ ហើយជាហ្វេនតារា K-pop ឬ ហ្វេន Star war មកញ៉ាំសាច់អាំងនៅហាង WangGi Korean BBQ ដឹងតែត្រូវចិត្តហ្មង។ ក្រៅពីលក់សាច់អាំងបែបកូរ៉េ ហាង WangGi Korean BBQ នៅមានមុខម្ហូបបែបកូរ៉េជាច្រើនមុខដូចជា ពងមាន់ចំហុយ​ ស៊ុបគីមឈី និងម្ហូបជាង ២០មុខទៀត។ បើនិយាយពីតម្លៃវិញគឺសមរម្យមែនទែន ចំពោះឈុតសាច់អាំងតម្លៃចាប់ពីជាង ១០ដុល្លារឡើងទៅក្នុងមួយឈុត។ ហើយអ្វីដែលកាន់តែពិសេសនៅ WangGi Korean BBQ មាន Hoegaarden ព្រិល បែបត្រជាក់ៗ ញ៉ាំជាមួយសាច់អាំងចាប់មាត់ជីបៗតែម្ដង​។

    January 30, 2023
  • PR

    នាឱកាសអបអរសាទរខួប ១៧៥ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ស្រាបៀរ កាសស៊្បែរ បានរៀបចំពិធីអបអរសាទរដ៏អ៊ឹកអធឹកដល់ទៅ ៣លើក នៅទីតាំងផ្សេងគ្នា ដែលមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើនរូប រួមមានតារាចម្រៀង តារាភាពយន្ត ផលិតករភាពយន្ត តារាសម្តែង តារាម៉ូដែល DJ និង KOLs ល្បីៗ ដែលកំពុងមានប្រជាប្រិយភាព ជួបជុំគ្នាអបអរយ៉ាងសប្បាយរីករាយ ទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា ជាមួយនឹងការក្រេបរសជាតិដ៏ជាប់ចិត្តរបស់ស្រាបៀរ កាសស៊្បែរ នៅភោជនីយដ្ឋាន OX Club, Topaz និង High Ground Sky Bar។

    January 30, 2023
  • PR

    ភ្នំពេញ៖ កម្មវិធី Maybank CashVille Kidz ជាកម្មវិធីមួយជួយបណ្ដុះនិងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៧មកម្ល៉េះ ហើយមកដល់បច្ចុប្បន្ននេះ កម្មវិធី CashVille Kidz ក៏នៅតែបន្តដំណើរការដោយបានបញ្ជូនបេក្ខជនជ័យលាភី ទទួលពានរង្វាន់ថ្នាក់តំបន់នៅប្រទេសម៉ាឡេស៊ីផងដែរ។ ថ្លែងនៅមុនពេលចេញដំណើរទៅប្រទេសម៉ាឡេស៊ីនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកស្រីអានហេង លក្ខិណា បេក្ខភាពជ័យលាភីនៃគ្រួសារឆ្នើមពីកម្មវិធីមួយនេះបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២១កូនរបស់អ្នកស្រី គឺកុមារាសម ប្រាថ្នាបានចូលរួមក្នុងកម្មវិធី CashVille Kiz ម្ដងរួចហើយនិងទទួលបានជ័យលាភីថ្នាក់ផងដែរ ។ សម្រាប់ឆ្នាំ២០២២កន្លងទៅខាងកម្មវិធីក៏បានទាក់ទងលោកស្រីពីការចូលរួមប្រកួតតែលើកនេះ គឺតម្រូវឱ្យមានការចូលរួមពីគ្រួសារបន្ថែម។ ដោយចាប់អារម្មណ៍នឹងកម្មវិធីនេះ អ្នកស្រីក៏បានចូលរួមប្រកួតជាមួយនិងកូនទើបទទួលបានជ័យលាភី មានឱកាសទៅចូលរួមទទួលរង្វាន់នៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង។ អ្នកស្រីបន្តទៀតថា នៅក្នុងការចូលរួមនេះ អ្នករៀបចំក្មវិធីបានដាក់ជាវីឌីអូជាច្រើនមកឱ្យមើល និងឱ្យអនុវត្តន៍ទៅតាមវីឌីអូនោះ

    January 30, 2023
  • PR

    ខេត្តព្រះសីហនុ៖ ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ នេះគឺជាលើកទីមួយដែលមានការរៀបចំកីឡាររត់ ប្រណាំងបណ្តាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ ដ៏ល្អឥត ខ្ចះនៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាលនៃខេត្តព្រះសីហនុបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើននិងទាក់ទាញអ្នកចូលរួមប្រមាណ ១០០០នាក់មក ពីគ្រប់ ទិសទិ រួមមានក្រុមសិល្បៈករ សិល្បការី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់ គីរីវង់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រុម

    January 30, 2023
  • PR

    ក្រុមហ៊ុនស្រាបៀរ GANZBERG ពិតជាមានកិត្តយសនិងក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ អង្ករខ្មែរ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ពិភពលោក ព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យ GANZBERG Music Festival 2023 យើងនឹងមានការចូលរួមពី កំពូលតារាចម្រៀងលំដាប់ជួរមុខ ជាច្រើនរូបសិល្បះករ RAP កំពុងពេញនិយម ឡើងមកអង្រួនលើឆាក តន្ត្រីទាំងមូលហើយពួកគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់នូវភាពសប្បាយរីករាយនិងការកម្សាន្តជាជូនអ្នកទាំងអស់គ្នា។ ក៏មានការតាំងបង្ហាញពិព័រណ៍ស្រូវស្រែ រូបភាព ប្រមូលផ្តុំផលិតផលច្នៃពីអង្ករ មុខម្ហូបរាប់រយស្តង់ជាមួយការដើរបង្ហាញម៉ូត ពីវត្តមានបវរកញ្ញាពិភពលោកទាំង 26 ប្រទេស ។ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អ្នកទាំងអស់គ្នាក៏អាចចែករំលែកក្តីស្រឡាញ់ជាមួយបងប្អូន មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ដោយរីករាយក្រេបយករសជាតិដ៏ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក របស់ស្រាបៀរ GANZBERG ។

    January 29, 2023
  • PR

    តារាសម្តែងរូបសង្ហាលោក ទ្រី តារាវុធ កំពុងតែត្រៀមលេចវត្តមានជាបន្តបន្ទាប់បណ្តាក់គ្នានៅលើ កញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV។ ប្រឡូកក្នុងវិស័យសម្តែងយ៉ាងជោគជាំ លោក ទ្រី តារាវុធ ទទួលបានការគាំទ្រយ៉ាងហូរហែរ ដែលស្ទើតែទាំងអស់រឿងដែលលោកសម្តែងសុទ្ធតែក្នុងនាមជាតួឯក។ ថ្មីៗនេះ ទ្រី តារាវុធ ក៏កំពុងត្រៀមចេញមុខក្នុងរឿងសម័យបែបកម្សត់គឺរឿង ស្នេហាចុងក្រោយ ដែលកំពុងតែត្រៀមចាក់ផ្សាយក្នុងសប្តាស៍ក្រោយនេះ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 8-9យប់។ មិនតែប៉ុណ្ណោះ លោកក៏កំពុងតែបង្ហាញខ្លួនក្នុងរឿងភាគបុរាណខ្មែរ ម្ចាស់កីតម្បាញ តែនឹងចាក់ផ្សាយបន្តបន្ទាប់គ្នាតែម្តង៕

    January 29, 2023