- Liny Chan
- សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េប សំឡេងផ្អែម ចាក់ដោតគ្រប់ស្រទាប់យុវវ័យ បានបញ្ចេញអារម្មណ៍ ចំពោះការគាំទ្រយ៉ាងពេញទំហឹង លើអ្នកណាដែលហ៊ានចេញមុខ បង្កើតឱ្យមានការប្រកួតរវាងកីឡាករខ្មែរជាមួយ ប៊ូខាវ ហើយផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកវាយឈ្នះ ប៊ូ ខាវ នឹងសុខចិត្តយកធ្វើជា BA អោយក្រុមហ៊ុននោះពេញមួយឆ្នាំ ថែមទាំងច្រៀង Free ពេញមួយឆ្នាំ បើគិតតំលៃខ្លួនក្នុងពេលបច្ចុប្បន្ន។ នៅក្នុងគណនីហ្វេសរបស់ ពូ ឃ្លាំង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ស្តាយណាស់ដែលខ្ញុំមិនចេះក្បាច់គុន ក្បាច់ប្រដាល់។ តែខ្ញុំគាំទ្រពេញទំហឹង ចំពោះអ្នកណាដែលហ៊ានចេញមុខ វាយជាមួយ
February 4, 2023 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុននីមួយៗតែងមានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការលើកទឹកចិត្តបុគ្គលិករបស់ខ្លួន ខណៈជាទូទៅគេបានមើលឃើញថា ក្រុមហ៊ុនចិនតែងរៀបចំយុទ្ធសាស្រ្តប្លែកៗដើម្បីធ្វើឲ្យបុគ្គលិកខ្លួនទទួលបានភាពរីករាយអមជាមួយនិងអារម្មណ៍ភ្ញាក់ផ្អើល។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមហ៊ុនរបស់ចិនមួយបានយកក្រដាសប្រាក់ដែលមានតម្លៃសរុប ៦១លានយន់ (ជាង ៩លានដុល្លារ) មករៀបជាភ្នំមួយ ដើម្បីផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តជូនចំពោះក្រុមបុគ្គលិកឆ្នើម។ ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះមានឈ្មោះ Henan Mine ជាក្រុមហ៊ុនលក់រថយន្តស្ទូច និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងការដ្ឋានសំណង់គ្រប់ប្រភេទ និងជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិនផងដែរ។ សម្រាប់បុគ្គលិកដែលត្រូវមកទទួលប្រាក់រង្វាន់ដ៏ច្រើនសម្បើមខាងលើនេះ គឺសុទ្ធតែជាប្រធានផ្នែកលក់នៅតាមតំបន់ផ្សេងៗគ្នា មានចំនួនសរុប ៤០នាក់ ខណៈក្នុងម្នាក់ៗអាចទទួលបានប្រាក់រង្វាន់ចាប់ពី ១លានយន់ (ជិត ១៥ម៉ឺនដុល្លារ) រហូតដល់ ៥លានយន់ (ជាង ៧៤ម៉ឺនដុល្លារ) អាស្រ័យទៅតាមទំហំស្នាដៃជាក់ស្តែងរបស់ពួកគាត់។
February 3, 2023 - អន្តរជាតិ
ថៃ៖ ក្រុមអ្នកជំនាញមកពីនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសថៃបានឲ្យដឹងថា បញ្ហាមានខ្យល់កខ្វក់នៅក្នុងបរិយកាសនឹងបន្តកើតមាននៅក្នុងប្រទេសថៃរហូតដល់សប្តាហ៍ក្រោយ ខណៈពលរដ្ឋគ្រប់រូបត្រូវតែចេះការពារខ្លួនពីបញ្ហាធម្មជាតិមួយនេះដើម្បីចៀសវាងកុំឲ្យកើតមានជំងឺធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃនៅពេលនេះ គឺជាស្ថានភាពដែលនៅក្នុងខ្យល់មានផ្ទុកនូវលម្អងធូលីក្នុងកម្រិតរហូតដល់ PM2.5 ខណៈបរិយាកាសកខ្វក់បែបនេះ អាចជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ។ បើតាមលោក Pinsak Suraswadi ដែលជាប្រធាននាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសថៃបានបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់នេះនឹងវាយប្រហារយ៉ាងខ្លាំងនៅក្នុងខេត្តចំនួន ១៧នៅក្នុងតំបន់ភាគខាងជើងប្រទសថៃ និងនៅក្នុងទីក្រុងបាងកកទាំងមូលផងដែរ។ យ៉ាងណាក្តី បញ្ហានេះអាចនឹងថយចុះវិញបន្តិចនៅអំឡុងថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ហើយរហូតដល់អំឡុងថ្ងៃទី ៧ និងទី៨ ខែកុម្ភៈទើបបរិយាកាសអាចត្រលប់មកដូចធម្មតាវិញ ពោលគឺស្ថិតនៅក្នុងកម្រិតមានសុវតិ្ថភាពជាប្រក្រតី៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
February 3, 2023 - អន្តរជាតិ
អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា បាឡុងដែលជាចារកម្មរបស់រដ្ឋាភិបាលចិនបានហោះកាត់ទឹកដីអាមេរិកជាច្រើនថ្ងៃមកហើយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកុម្ភៈនេះ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសទាក់ទងនឹងបញ្ហាចារកម្មរវាងប្រទេសមហាអំណាចទាំង ២នេះ តែងកើតមានជារឿយៗនាពេលកន្លងមក ពោលគឺបញ្ហានេះមិនមែនជារឿងថ្មីឡើយ។ យ៉ាងណាក្តី រឿងចម្រូងចម្រាសចាស់មួយនេះបានកើតឡើងនៅក្នុងរូបភាពថ្មី ត្បិតនាពេលកន្លងមកអាមេរិកតែងចោទប្រកាន់ថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនមានដូចជា ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនលក់និងផ្តល់សេវាកាមេរ៉ាសុវត្ថិភាព និងសូម្បីតែក្រុមហ៊ុនបណ្តាញសង្គម TikTok គឺសុទ្ធតែជាចារកម្មជួយស៊ើបការសង្ងាត់ឲ្យរដ្ឋាភិបាលចិន ខណៈនាពេលនេះអាមេរិកបានចោទប្រកាន់រឿងដដែលនេះទៅលើបាឡុងដែលបានហោះនៅលើអាកាសវិញម្តង។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនេះមានមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់កំពុងស្នើសុំទៅលោកប្រធានាធិបតី ចូ បៃឌិន ដើម្បីបាញ់ទម្លាក់បាឡុងរបស់ចិននោះហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 3, 2023 - អន្តរជាតិ
ប៉ុន្មានរយៈចុងក្រោយនេះ ភាគីកម្ពុជា និងថៃ នៅតែបន្ដមានភាពរកាំរកូសជាមួយគ្នា ផ្ដើមចេញពីរឿងកម្ពុជាសម្រេចយកពាក្យ «គុនខ្មែរ» មកប្រើប្រាស់ រហូតដល់មានពាក្យឌឺដងចេញពីកំពូលកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ ដែលបាននិយាយក្ដែងៗថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកម៉ឺយថៃលំដាប់អូឡាំពិក លេខ១លើលោក»។ បន្ទាប់ពីបានដឹងពីការមើលងាយបែបនេះ ភាគីកម្ពុជាបានបញ្ចេញប្រតិកម្មភ្លាមៗ ខណៈឧកញ៉ា ស្រី ចាន់ថន ក៏ប្រកាសថា បើខ្មែរណាវ៉ៃប៊ូខាវឈ្នះ គាត់ឱ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ ហើយរឿងរ៉ាវក៏បានបន្ដមកជាហូរហែ។ ជាមួយនឹងការនិយាយឌឺដងមកកាន់កម្ពុជា ប៊ូខាវ ក៏បានបង្ហោះកាលពីយប់មិញនេះ ដោយលើកឡើងថា នៅក្នុងការប្រកួតជើងឯកពិភពលោកនៅលើសង្វៀនគុនខ្មែរ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺខ្លួនមិនបានទទួលប្រាក់រង្វាន់ ២.២ លានបាត
February 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងអប់រំ និងអាជ្ញាធររាជធានីភ្នំពេញរកទីតាំងដី សម្រាប់សាងសង់អន្តេរវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី។ សម្ដេចបានមានប្រសាសន៍ដូច្នេះ នៅក្នុងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១,០៤៩នាក់ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ខ្ញុំ សូមស្នើឱ្យពិនិត្យមើលបន្ថែមទៀត ឯកឧត្តម ឃួង ស្រេង មើលថាកន្លែងយើងអាចបង្កើត អន្តេវាសិកមួយទៀត បើទោះបីអាចនៅឆ្ងាយបន្តិច ដូចជាយើងដាក់នៅមន្ទីរពេទ្យ ដែលយើងអាចនៅសល់ទីកន្លែង ដើម្បីអាចរៀបចំអន្តេវាសិក
February 2, 2023 - អន្តរជាតិ
សិង្ហបុរី៖ យុវជនដែលជានិស្សិតជនជាតិសិង្ហបុរីម្នាក់ ត្រូវបានអាជ្ញាធរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយបានរកឃើញថា យុវជនវ័យ ១៨ឆ្នាំរូបនេះ មានគម្រោងចង់ធ្វើការវា.យប្រហារនៅតាមទីតាំងសំខាន់ៗជាច្រើននៅក្នុងប្រទេសសិង្ហបុរី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១ ខែកុម្ភៈនេះបានបញ្ជាក់ថា យុវជនរូបនេះមានឈ្មោះថា Muhammad Irfan Danyal Mohamad Nor និងជាអ្នកគាំទ្រចលនាសាសនាឥស្លាមជ្រុលនិយមដ៏ងប់ងល់ម្នាក់។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺយុវជនរូបនេះចង់ធ្វើការវា.យប្រហារនៅជំរុំកងទ័ពសិង្ហបុរី កន្លែងបញ្ចុះសាកសព និងទីប្រជុំសំខាន់ៗមួយចំនួនទៀតនៅក្នុងប្រទេសសិង្ហបុរី។ ជាងនេះទៅទៀតយុវជនរូបនេះ ក៏មានបំណងចង់ធ្វើការវាយប្រហារដោយអាវុធនៅឯបរទេសផងដែរ បន្ថែមពីលើគម្រោងវាយប្រហារនៅក្នុងប្រទេសសិង្ហបុរី។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរសិង្ហបុរីនៅមិនទាន់អាចរកឃើញអ្នកដែលមានការពាក់ព័ន្ធជាមួយយុវជនរូបនេះនៅឡើយទេ ពោលគឺអ្វីៗគ្រប់យ៉ាងរូបគេជាអ្នកធ្វើតែម្នាក់ឯង ដោយរូបគេបានប្រើប្រាស់បណ្តាញអ៉ីនធឺណិតធ្វើជាប្រព័ន្ធផ្សព្វផ្សាយគំនិតនិងគម្រោងរបស់គេ៕ អត្ថបទ៖ ភក្តី
February 2, 2023 - សិល្បៈ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឲ្យមហាជនខ្មែរ និងបរទេសជាច្រើន មានការកោតសរសើរ និងមានមោទនភាពចំពោះនាងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយឥឡូវអាចនិយាយបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាតារាអន្តរជាតិបាត់ទៅហើយ បន្ទាប់ពីនាងបានស្ពាយភាពជោគជ័យដោយបានយកឈ្នះនិងមានតំណែងជាលំដាប់រងទី5 ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand International 2022 ដែលទើបរំលងទៅថ្មីៗនេះ។ ជាការពិតណាស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើឲ្យមហាជនពេញចិត្ត និងស្ងើចសរសើរពីសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងគ្រប់ៗគ្នា។ លើសពីនេះ ជាមួយភាពរួសរាយរាក់ទាក់ កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រឡាញ់របស់នាងបានឆក់បេះដូងមិត្តអ្នកគាំទ្រគ្រប់ទីកន្លែងមិនថានៅក្នុងស្រុក និងក្រៅប្រទេសឡើយ។ យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកក្នុងស្រុកវិញ ពេជ្រ វត្តី កំពុងត្រូវប៉ាន់ដោយមានម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសមិនតិចនោះទេបានចាប់អារម្មណ៍លើបវរកញ្ញារូបនេះ។ បើតាមដឹងល្ហៀងៗគឺនាងត្រូវបានជ្រើសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនដ៏ធំនិងល្បីដែលឈរជើងជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាយើងនេះ។
February 1, 2023 - PR
លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន អះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺ ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួល កំពង់ស្ពឺ ក្រោយពីយកឈ្នះ ត្រីឆ្លាំង ភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់ នឹង ២សិត។ ការប្រកួតដែលមាន ៨ក្រុម ចូលរួម និងប្រើពេល ៣ខែ ធ្វើ ដំណើរ ៨ខេត្ដក្រុង
February 1, 2023 - សង្គម
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។ ក្នុងនោះលោកជុំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ អគ្គនាយិការក្រុមហ៊ុន Bnature import export co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេនា។ លោកជំទាវទាំងពីរក៏ជាសប្បុរសជនដែលតែជួយបរិច្ចាគ ថវិការ
January 31, 2023









