- Liny Chan
- សង្គម
ឯកឧត្តម គួច ចំរើន បានជំរុញឱ្យសិប្បកម្មក្នុងស្រុកដែលផលិត ឬ កែច្នៃធុងសំរាម ច្នៃឱ្យបានច្រើនព្រោះឯកឧត្តមត្រូវការទិញយកមកដាក់នៅតាមឆ្នេរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសដូច្នេះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ។ តាមរយៈការផុសរូបថត ធុងសំរាមដែលច្នៃឡើងជារូបត្រី ឯកឧត្តមបានមានលើកឡើងដូច្នេះថា៖ “សាមញ្ញ តែទាក់ទាញ ហេីយមានប្រយោជន៍។ តោះសិប្បកម្មក្នុងស្រុក ឌីសាញ ឡេីងតម្លៃ ខ្ញុំមានតម្រូវការ សម្រាប់ដាក់តាមឆ្នេរ ។ ខ្ញុំសំអាត អ្នកសំអាត យេីងរួមគ្នាសំអាតទាំងអស់គ្នា” ៕ អត្ថបទ៖ លីនី
July 29, 2022 - PR
FOUR PAWS បានប្រារព្ធកម្មវិធីមួយនៅទីក្រុងហាណូយ ដើម្បីប្រគល់ញត្តិរបស់ប្រជាពលរដ្ឋវៀតណាមទៅកាន់រដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាម – កាលពីខែធ្នូកន្លងទៅ អង្គការ FOUR PAWS ដែលជាអង្គការធ្វើការផ្តោកលើសុខុមាលភាពសត្វទូទាំងពិភពលោក បានសរសេរលិខិតមួយច្បាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម Vu Duc Dam ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការជួញដូរសាច់ឆ្កែ និងឆ្មា។ លិខិតនេះត្រូវបានចុះហត្ថលេខា និងគាំទ្រដោយប្រជាពលរដ្ឋវៀតណាមចំនួន 33,000 នាក់ តាមរយៈយុទ្ធនាការ “នេះមិនមែនវៀតណាម”។ ការអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ក៏ត្រូវបានចូលរួមអំពាវនាវដោយក្រុមហ៊ុនទេសចរណ៍ធំៗជាង 40 ដែលបានសន្យាថានឹងគាំទ្រនៅយុទ្ធនាការមួយនេះយ៉ាងមុតមាំ។ លើសពីនេះ មនុស្សជាង 1.6 លាននាក់ទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិ ហើយភ្ញៀវទេសចរអន្តរជាតិជាង
July 29, 2022 - PR
នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2022 កន្លងទៅនេះ iOneCloud បានរៀបចំពិធីជួបជុំគ្នាដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាច្រើនរូប ដែលសុទ្ធសឹងតែមានជំនាញនៅក្នុងការប្រើប្រាស់នូវ Digital Platform តាមរយៈនៃសេវាកម្ម Cloud ដើម្បីមកធ្វើការផ្លាស់ប្តូរនូវបទពិសោធន៌ថ្មីៗ ក៏ដូចជាការស្វែករកនូវដំណោះស្រាយថ្មីៗសម្រាប់ចែករំលែកជូនអ្នកប្រើប្រាស់សេវាកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា អោយកាន់តែមានភាពងាយស្រួល មានសុវត្ថិភាព និងមានការចំណាយដើមទុនតិច តាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យា Cloud។ កម្មវិធីដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងនៅ Cloud Lounge ដែលមានទីតាំងស្ថិតជាន់ទី 9 នៃអគាររបស់ក្រុមហ៊ុន iOne នៅតាមបណ្តាយមហាវិថីម៉ៅសេទុង ក្រោមប្រធានបទ Together with Us
July 29, 2022 - PR
● ប្រព័ន្ធបើកបរអូសកង់ខាងក្រោយ Huracán ជាមួយនឹងមុខងារកង់ក្រោយ រេ តាមចង្កូត ការវិវត្តន៍ជំនាន់ក្រោយក្នុងការរចនា និងវិស្វកម្មលំហអាកាស ● ម៉ាស៊ីន V10 ចំណុះ 5.2 លីត្រ ផលិតតាមធម្មជាតិ 640 CV និងកម្លាំងបង្វិល 565 Nm នៅរង្វិលជុំម៉ាស៊ីន 6,500 rpm ● ប្រព័ន្ធ LDVI (Lamborghini Dinamica Veicolo Integrata) និងការក្រិត តាមខ្នាត របៀបបើកបរជាក់លាក់សម្រាប់ភាពបត់បែនក្នុងការបើកបរប្រចាំថ្ងៃ និងការតាមដាន
July 29, 2022 - PR
– ម៉ូតូដែលត្រូវបានបង្កើតឡើងសម្រាប់ជិះលំហែរក្នុងក្រុង ដោយរួមបញ្ចូលគ្នានូវ DNA របស់អ្នកផ្សងព្រេង ជាមួយនឹងភាពរំជើបរំជួលពិតប្រាកដ| ម៉ូឌែលថ្មីស្រឡាងនេះ ជាប្រភេទម៉ូតូពហុមុខងារ ដែលអាចបង្កើនភាពរហ័សរហួនកាន់តែប្រសើរឡើងឡើង – Scram 411 ត្រូវបានដាក់លក់ជាមួយ ៣ប្រភេទ និង ៧ពណ៌ដ៏ទាក់ទាញសម្រាប់ជ្រើសរើស | ការជិះសាកល្បង និងកក់ក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃនេះ ប្រទេសកម្ពុជា ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022៖ Royal Enfield ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc – 750cc) ថ្ងៃនេះបានបង្ហាញ ម៉ូឌែល Scram
July 29, 2022 - PR
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើនដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុបបានក្លាយជាប្រទេសដែលឆ្លងខ្លាំងជាងគេនៅលើពិភពលោក។ ករណីឆ្លងជំងឺអុតស្វាដំបូងដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងៗគ្នា ដែល WHO កំពុងធ្វើការអង្កេត មិនមានទំនាក់ទំនងនឹងករណីឆ្លងជំងឺអុតស្វានៅក្នុងប្រទេសដែលធ្លាប់ឆ្លងនោះទេ។ ភាគច្រើននៃអ្នកឆ្លងជំងឺអុតស្វា គឺឆ្លងទៅលើបុរស អ្នកស្រលាញ់ភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) នៅតាមតំបន់ទីជនបទ និងកន្លែងដែលមានការប្រមូលផ្ដុំគ្នាច្រើន។ WHO និងដៃគូសហការ បាននឹងកំពុងធ្វើការខិតខំប្រឹងប្រែងដើម្បីដោះស្រាយការឆ្លងនៃជំងឺអុតស្វានេះឲ្យកាន់តែប្រសើរឡើង និងការពារការរីករាលដាលនៅពេលអនាគត។ WHO បានកត់សម្គាល់ថា វាមិនកំណត់ទាល់តែបុរសរួមភេទជាមួយបុរសទើបឆ្លងជំងឺអុតស្វានោះទេ ពោលគឺឲ្យតែអ្នកដែលបានប៉ះពាលជាមួយអ្នកជំងឺ គឺមានហានិភ័យនៃការឆ្លង។ ដូច្នេះការយល់ដឹងអំពីជំងឺអុតស្វាដូចជា របៀបឆ្លង
July 29, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២៖ អស់រយៈពេល ១ខែកន្លងមកហើយដែលយើងធ្វើការស្វែងរកនូវកំពូលជើងឯកដ៏ខ្លាំងពូកែដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។ យើងឃើញហើយថាក្នុងកម្មវិធីនេះមានការគាំទ្រខ្លាំងពីបណ្តាលហ្វេនៗ និងមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់បណ្ដាអតិថិជននៅទូរទាំងប្រទេសកម្ពុជា។ ពេលនេះ…. វេលានេះ…. យើងក៏បានរកឃើញជើងខ្លាំងដែលបង្អួតសម្រស់ទីក្រុងនាពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung Galaxyយើងហើយ! សូមចូលរួមអបអរសាទរ ចំពោះអ្នកទទួលបាននូវជ័យលាភីទាំង 5 រូបពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រីជាមួយGalaxy ដែលមានឈ្មោះដូចខាងក្រោម៖ **ជ័យលាភីទី១៖ Facebook ឈ្មោះ Phalla Aloo ភេទប្រុស ដែលបានឈ្នះ Galaxy
July 29, 2022 - PR
(ភ្នំពេញ) ពិធីផលិតស្រាបៀរដំបូងរបស់ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី យ៉ាងអធិកអធមបំផុត។ ព្រឹត្តិការណ៍ដ៏មានសំខាន់នេះ ប្រារព្វធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដោយផ្ទាល់ ដែលស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងកិច្ចថ្លែងស្វាគមន៍ក្នុងពិធីដ៏មានអត្ថន័យនេះ លោកជំទាវ
July 28, 2022 - PR
ម៉ាក Tommy Hilfiger ដែលត្រូវជាកម្មសិទ្ធរបស់ក្រុមហ៊ុន PVH Corp.បានប្រកាសបើកដំណើរការហាង TOMMY HILFIGER/TOMMY JEANS ដំបូងនៅទីក្រុងព្រះសីហនុប្រទេសកម្ពុជានៅជាន់ផ្ទាល់ដីផ្សារទំនើបព្រីនព្រះសីហនុនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។ ហាងថ្មីនេះគឺជាសាខាទីពីរនៅក្នុងប្រទេសកម្ពុជាដែលអភិវឌ្ឍន៍ពង្រីកទីតាំងបន្ថែមរបស់ខ្លួន។ មិនតែប៉ុណ្ណោះនឹងមាននូវការដាក់បង្ហាញនូវម៉ូដជាច្រើនប្រភេទពីខូលិកសិនឆ្នាំ ២០២២ នារដូវក្ដៅ និងមុនរដូវស្លឹកឈើជ្រុះរបស់ TOMMY HILFIGER និង TOMMY JEANS សម្រាប់សំលៀកបំពាក់ ស្បែកជើង បុរស និងនារី ក៏ដូចជាគ្រឿងតុបតែងលំអផងដែរ។ ខូលិកសិននេះគឺជាការប្រារព្ធនូវសិទ្ធិសេរីភាពដែលយើងមាន ដោយមានការលាយបញ្ចូលគ្នានូវអារម្មណ៍នៃការកំសាន្តខាងក្រៅដ៏អស្ចារ្យជាមួយនឹងនិមិត្តសញ្ញាដែលតំណាងកេរ្តិ៍ឈ្មោះរបស់ប្រទេសអាមេរិកបែបបុរាណ។ ចំណែកឯបង្អូចវិញ ក៏បានបង្ហាញនូវ យុទ្ធនាការជាសកលសម្រាប់រដូវក្តៅឆ្នាំ ២០២២
July 28, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២៖ តោះទៅត្រៀមខ្លួនចាំអ៊ុតមើលទាំងអស់គ្នា! ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ 2022 នេះ នឹងធ្វើឱ្យពិភពលោកកាន់តែកក្រើកប៉ុណ្ណា! សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យពី សាមសុង នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ! សូមកុំរំលងកំពូលមហាព្រឹត្តិការណ៍នេះឱ្យសោះ…ខកស្នេហ៍បាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎!! បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ..! ដូច្នេះសូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង ទាំងអស់ធ្វើការកត់ត្រាទុក ឬ ដាក់ Reminder លើប្រតិទិនរបស់ខ្លួន សម្រាប់ស្វាគមន៍នូវកំពូលមហាព្រឹត្តិការណ៍ដ៏សែនអស្ចារ្យបំផុតដែលនឹងធ្វើឡើងនៅថ្ងៃទី 10 ខែសីហា ឆ្នំា 2022 វេលាម៉ោង 20:00
July 27, 2022









