ឯកឧត្តម គួច ចំរើន ជំរុញឱ្យសិប្បកម្មក្នុងស្រុក ផលិតធុងសំរាមប្រភេទនេះ ដើម្បីបំពេញតម្រូវការដាក់នៅតាមឆ្នេរ
- BY
- Liny Chan
- July 29, 2022
ឯកឧត្តម គួច ចំរើន បានជំរុញឱ្យសិប្បកម្មក្នុងស្រុកដែលផលិត ឬ កែច្នៃធុងសំរាម ច្នៃឱ្យបានច្រើនព្រោះឯកឧត្តមត្រូវការទិញយកមកដាក់នៅតាមឆ្នេរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសដូច្នេះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ។
តាមរយៈការផុសរូបថត ធុងសំរាមដែលច្នៃឡើងជារូបត្រី ឯកឧត្តមបានមានលើកឡើងដូច្នេះថា៖ “សាមញ្ញ តែទាក់ទាញ ហេីយមានប្រយោជន៍។ តោះសិប្បកម្មក្នុងស្រុក ឌីសាញ ឡេីងតម្លៃ ខ្ញុំមានតម្រូវការ សម្រាប់ដាក់តាមឆ្នេរ ។ ខ្ញុំសំអាត អ្នកសំអាត យេីងរួមគ្នាសំអាតទាំងអស់គ្នា” ៕
អត្ថបទ៖ លីនី
- Share This Post: