- Liny Chan
- PR
ក្រោយពីទស្សនិកជនបានទស្សនាភាពយន្តរបស់ទូរទស្សន៍ហង្សមាសកន្លងមក ដែលមានទាំងរឿងភាគវែង ភាពយន្តភាគខ្លី ភាពយន្តបែបបុរាណ និងសម័យ ភាពយន្តបែបសង្គមគ្រួសារ ព្រមទាំងភាពយន្តអប់រំ ជាច្រើនបានបញ្ចប់ម្ដងមួយៗ ពេលនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវភាពយន្តថ្មីស្រឡាងមួយទៀត ដែលជាប្រភេទភាពយន្តអប់រំដែលឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្ន។ ពុកខ្ញុំអ្នករត់កង់៣ ជាភាពយន្តដែលបង្ហាញពីជីវិតគ្រួសារក្រីក្រ ដែលមានពុកជាអ្នករត់កង់បី តស៊ូដាច់បាយដាច់ទឹក ដើម្បីប្ដូរបានជាកម្រៃផ្គត់ផ្គង់គ្រួសារ ចិញ្ចឹមបីបាច់រក្សាកូនអោយបានសិក្សា ទទួលបានចំណេះដូចគេឯង ក្រែងបានការងារល្អធ្វើប្រសើរជាងពុក ដែលលទ្ធផលបែរជាទទួលបានការមើលងាយពីកូន ព្រោះតែខ្មាសគេដែលមានពុកជាអ្នករត់កង់៣ ។ តើជាកំហុសអ្នកណា ? កើតមកក្រមានកំហុសឬទេ ? ចុងបញ្ចប់នៃរឿង ពុកខ្ញុំអ្នករត់កង់៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់នេះ
July 27, 2022 - PR
កុំព្យូទ័រយួរដៃទំហំ 14អ៉ីញ ដ៏ប្រណីត និងទម្ងន់ស្រាល រួមជាមួយនឹងការរចនាបែបថ្មី ពណ៌ថ្មីដិតច្បាស់ មានអេក្រង់ 2.8K OLED HDR កម្រិត 16:10 , សំឡេង Dolby Atmos និងប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី 12 ចំណុចសំខាន់ • បទពិសោធន៍កម្រិតភាពយន្តពេញលេញ៖ អេក្រង់ 2.8K OLED HDR 90Hz កម្រិត 16:10; PANTONE® Validated, 100%
July 27, 2022 - PR
ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និងមិនប៉ះពាល់ដល់បរិស្ថាន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់វា។ ម៉ូឌែលរថយន្តប្រភេទនេះ ត្រូវបានគេរចនាឡើងក្នុងល្បឿន ៤៣១ គីឡូម៉ែត្រ និង បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត ដោយធ្វើការសាកថ្មរយៈពេល ១០ នាទី អាចធ្វើដំណើរបានចម្ងាយ ១០០ គីឡូម៉ែត្រ។ សម្រាប់ការសាកថ្មពី ២០% ទៅ ៨០% វាត្រូវការពេលតែ ៣០ នាទីប៉ុណ្ណោះ ។ ដូច្នេះរាល់ដំណើរកម្សាន្តផ្សេងៗ អាចត្រូវដោះស្រាយបានយ៉ាងងាយស្រួល។ លើសពីនេះ
July 27, 2022 - PR
[ភ្នំពេញ – ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យដែលនេះជាឱកាសដ៏ល្អសម្រាប់មិត្តអ្នកសារព័ត៌មានក្នុងការទទួលជ្រាប និងស្វែងយល់ពីរថយន្តបន្ថែមមុនពេលប្រកាសចេញលក់ជាផ្លូវការ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា លោកស្រី
July 26, 2022 - PR
អតិផរណាត្រូវបានកំណត់ថាជាការថយចុះនៃអំណាចទឹកប្រាក់ ដែលបង្ហាញពីការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្ម។ យោងតាមទិន្នន័យថ្មីៗនេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អតិផរណានៅតែកើនឡើងក្នុងឆ្នាំ២០២២នេះ។ អតិផរណានៅកម្ពុជាបានកើនឡើង 5.9% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ ដោយសារតម្លៃសាំងកើនឡើងដល់ 37.3% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ការកើនឡើងនៃតម្លៃប្រេងសាំងនេះមានផលពិបាកនឹងប្រកួតប្រជែងសម្រាប់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានមើលឃើញថាប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះរួចទៅហើយដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ភាគរយអតិផរណាកើនឡើងដោយសារតែការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈអន្តរជាតិ និងតម្លៃទំនិញផ្សេងៗទៀតដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការដំឡើងថ្លៃរថយន្តបានក្លាយទៅជាកត្តាសំខាន់មួយចំពោះការកើនឡើងនៃអតិផរណារបស់ប្រទេស។ កង្វះខាតឈីប (semiconductors shortage) សម្រាប់យានយន្តចាប់តាំងពីឆ្នាំមុន និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តបានបន្តកាត់បន្ថយយ៉ាងខ្លាំងនូវការផលិតរថយន្តថ្មី។ កង្វះបន្ទះឈីបនៅតែជាផ្នែកធំដែលជំរុញឱ្យការផ្គត់ផ្គង់រថយន្តថ្មីធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់បានធ្លាក់ចុះ ទើបយើងបានឃើញថាតម្លៃកើនឡើងសម្រាប់រថយន្តថ្មី ហើយឥលូវនេះក៏កំពុងបន្ត។ ប្រសិនបើអ្នកនៅក្នុងទីផ្សារសម្រាប់រថយន្តថ្មី និងរថយន្តមួយទឹកឥឡូវនេះ តម្លៃអតិផរណាអាចបង្កើនការចំណាយរបស់អ្នក ហើយអ្នកក៏អាចមានដែនកំណត់នៃជម្រើសផងដែរ ហើយយើងក៏មិនប្រាកដថាតើវានឹងធ្លាក់ចុះនៅពេលណាដែរ។ ជាឧទាហរណ៍ រថយន្តមួយទឹកដូចជា Toyota
July 26, 2022 - PR
(ភ្នំពេញ) ថ្ងៃទី 26 ខែកក្កដា ឆ្នាំ ២០២២៖ សួរថារំភើបដែរទេបើរូបអ្នកជាម្ចាស់រង្វាន់ដ៏អស្ចារ្យមួយនេះ!! សូមកុំឱ្យពេលវេលាដ៏រំភើបបែបនេះកន្លងផុតទៅឱ្យសោះ..! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 20 គ្រឿងទៀតកំពុងតែស្វែងរកម្ចាស់…! ការចាប់រង្វាន់លើកទី 4 ជាសប្ដាហ៍ដែលកាន់តែរំភើបញាប់ញ័រ ព្រោះថាអ្នកដែលបានឈ្នះនូវមហារង្វាន់មុនៗក៏រំភើបខ្លាំងទៅហើយ ចុះទម្រាំអ្នកក្រោយៗទៀតតើរំភើបយ៉ាងណា!! ដូច្នេះប្រញាប់រកទិញឥឡូវនេះទៅ! សម្រាប់ Galaxy A13 | Galaxy A23 | Galaxy
July 26, 2022 - PR
កាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២២ មានករណីបុរសជនជាតិនីសេរីយ៉ា ដែលកំពុងវិជ្ជមានជំងឺអុតស្វា (Monkey Pox) រត់ភាសខ្លួនចូលមកប្រទេសកម្ពុជា ស្របពេលដែលកំពុងមានការឆ្លងរាលដាលវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង BA.4 និង BA.5ក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា រោគសញ្ញារបស់វីរ៉ុសអុតស្វា រួមមាន ពងខ្ទុះ ឈឺសាច់ដុំ ក្តៅស្រៀវស្រាញ ហើមកូនកណ្តុរជាដើម។ វីរ៉ុសអុតស្វាអាចឆ្លងពីមនុស្ស ម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ទៅនឹងស្បែកដាច់រលាត់ និង ទឹកសំបោររបស់អ្នកជំងឺអុតស្វា ហើយអាចឆ្លងពីម្តាយទៅទារក តាមរយៈទងសុក ឫពេលសម្រាល។ ទោះបីមិនទាន់មានដំណោះស្រាយល្អទប់ទល់នឹង ជំងឺអុតស្វា ពិតមែន ប៉ុន្តែយើងអាចបង្ការការផ្ទុះរាលដាលជំងឺទាំងពីរនេះ ក្នុងពេលតែមួយ ដោយចូលរួមចំណែកទប់ស្កាត់កុំអោយមានការផ្ទុះរាលដាលជំងឺកូវីដ-១៩
July 25, 2022 - PR
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបគម្រប់ ១០ឆ្នាំ របស់ខ្លួនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល ដៃគូអាជីវកម្ម អតិថិជន ថ្នាក់ដឹកនាំ បុគ្គលិក អតីតបុគ្គលិករបស់ខេមឡៃហ្វ និងភ្ញៀវកិត្តិយសជាច្រើននាក់។ ខេមឡៃហ្វ ត្រូវបានបើកសម្ពោធជាផ្លូវការនៅខែឧសភា ឆ្នាំ២០១២ ហើយត្រូវបានដំណើរការក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ ២០១៥ អ្នកឧកញ៉ា គិត ម៉េង ដែលម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានទិញយកភាគហ៊ុន ១០០ភាគរយ។ ចក្ខុវិស័យរបស់ខេមឡៃហ្វក្នុងការផ្តល់សេវាដ៏ទូលំទូលាយជូនដល់ប្រជាជនកម្ពុជាអោយបានច្រើននាក់ បានជំរុញឱ្យម្ចាស់ភាគហ៊ុនបង្កើតយុទ្ធសាស្រ្តឆ្ពោះទៅកាន់ទីផ្សារធានារ៉ាប់រងខ្នាតតូច។ នៅខែកុម្ភៈ ឆ្នាំ២០២១ ខេមឡៃហ្វ បានទទួលអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូច។ លោក
July 25, 2022 - PR
រាជធានីភ្នំពេញ, ២២ កក្កដា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យរបស់ភ្នាក់ងារដែលសម្រេចបានរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការចាប់យកចំណែកទីផ្សារខុនដូដែលកំពុងមានការរីកចម្រើននៅកម្ពុជា។ ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ
July 23, 2022 - PR
ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ជា ច្រើនវគ្គ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព លោក Cambodian idol រដូវកាលទី៤ ក៏បានឈាន មកដល់វគ្គ Live Show សប្តាហ៍ទី ១ កាលពីថ្ងៃ អាទិត្យទី ១៧ កក្កដា កន្លងទៅ ។ ទស្សនីយភាពពិសេសៗជាច្រើនបានកើតឡើង ក្នុងវគ្គ Live Show សប្តាហ៍ទី ១នេះ ដែលធ្វើអោយទ ស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់ អារម្មណ៍ ទាំងឆាករៀបចំកម្មវិធីខុសពីរដូវកាលមុនៗ ទាក់ភ្នែក ភ្លើងភ្លឺចិញ្ចាច គួរជាទីចាប់អារម្មណ៍។ ទន្ទឹមនឹងភាពអស្ចារ្យទាំងនេះ
July 23, 2022









