- Liny Chan
- PR
លោកអ្នកពិតជាស្គាល់ហើយពីតារាចម្រៀងបុរសសម្លេងស្រទន់ ក្រអួនក្រអៅ លោកដួង វីរៈសិទ្ធ ក្នុងផលិតកម្មរាម ថ្មីៗនេះលោកបានចេញបទថ្មី <<ខូចចិត្តច្រើនដង>> ដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ធ្វើឱ្យបទថ្មីនេះហក់ឡើងពីលេខ7 ក្នុងសប្ដាហ៍ទី29 ឡើងមកដល់លេខ1 ក្នុងសប្ដាហ៍ទី30 (10 កក្កដា – 16កក្កដា) ស្របពេល បទ «ភ្លៀងកុំធ្លាក់ខ្លាំងពេក» របស់ ណារិន បានធ្លាក់មកដល់លេខ 2 ចំណែកបទ «ដួលកង់» របស់ តន់ ចន្ទសីម៉ា ពិតជាខ្លាំងមិនធម្មតាដែរ អាចរក្សាតំណែងខ្លួនលេខ 3 មិនប្រែ នេះបើតាមតារាង បទល្បីៗនៅកម្ពុជាទាំង
July 22, 2022 - បច្ចេកវិទ្យា
បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូនបានគិតគូរម៉ត់ចត់ទៅលើបច្ចេកវិទ្យានៃកម្លាំងសាកថ្ម និងទំហំថាមពលថ្ម ព្រមទាំងចង់បានស្មាតហ្វូនមួយណាដែលអាចប្រើបានពេញមួយថ្ងៃ ដោយមិនចង់ស្ពាយ Power Bank តាមខ្លួន និងចង់បានការសាកបញ្ចូលថ្មលឿនរហ័សដូចរន្ទះ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពសាកថ្មរហ័សរហូតក្លាយជាផ្នែកមួយដ៏សំខាន់បំផុត និងច្នៃប្រឌិតបំផុតនៅក្នុងវិស័យស្មាតហ្វូន។ ហើយជាអ្នកប្រើប្រាស់មួយចំនួនប្រហែលជាធុញជាមួយការសាកថ្ម 65W ហើយមែនទេ? ជឿថាអ្នកពិតជាចង់បានអ្វីដែលលឿនជាងនេះ ប៉ុន្តែក្នុងនោះក៏ឆ្ងល់ថា តើការសាកបញ្ចូលថ្មលឿនរហ័សមានសុវត្ថិភាពឬទេ? ជាមួយ Find Series តែងតែនាំមកជាមួយបច្ចេកវិទ្យាសាកថ្មកំពូលពី OPPO ម៉ូដែលថ្មី Find X5 Pro 5G ដែលទើបប្រកាសដាក់បង្ហាញជាផ្លូវការកាលពីថ្មីៗនេះជាមួយថាមពលថ្មទំហំធំ 5000mAh ដែលអាចប្រើប្រាស់សម្រាប់ជំនួយការ លេងបណ្តាញសង្គម និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតតាមរយៈខ្សែចម្លងកម្លាំង 80W SuperVOOC មុនដំបូងគេបង្អស់
July 22, 2022 - សិល្បៈ
លោក សាន ផានិត តារាចម្រៀងសំនៀងផ្អែម មានជំងឺដាច់សរសៃឈាមបេះដូង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិច។ ជាមួយគ្នានេះដែរ បើតាមការបង្ហោះរបស់តារាចម្រៀងជើងចាស់ គឺលោក សុះ ម៉ាច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ បានឱ្យដឹងថា លោក សាន ផានិត បានចូលសង្គ្រោះបន្ទាន់ វះកាត់ក្រលៀនដាក់រ៉ឺស័របេះដូង។ តារាចម្រៀងរូបនេះបានសរសេររៀបរាប់ដូច្នេះថា៖ “ហុឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ។
July 21, 2022 - PR
Havas Socialyse ដែលជាក្រុមហ៊ុនភ្នាក់ងារផ្នែកឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ ដែលជាប្រព័ន្ធដំបូងគេនៅប្រទេសកម្ពុជា។ ប្រព័ន្ធការស្ដាប់សង្គម “Social Listening” នេះមានឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹងផ្ដល់ជូននូវយុទ្ធសាស្រ្ដជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យា និងការងាររបស់ក្រុមការងារពី Havas Global Group ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីអ្វីៗដែលកំពុងពេញនិយម និងអ្វីៗដែលប្រជាជនខ្មែរភាគច្រើនកំពុងនិយាយក្នុងបណ្ដាញទិន្នន័យអនឡាញជាង១០០លានប្រភព។ ប្រព័ន្ធនេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏ថ្មីស្រឡាង ក្នុងការស្វែងយល់ដឹងបន្ថែមអំពីអតិថិជន និងធ្វើអោយការទំនាក់ទំនាក់របស់អាជីវកម្មទាំងឡាយកាន់តែមានភាពពាក់ព័ន្ធជាមួយអតិថិជនគោលដៅរបស់ខ្លួន។ ប្រព័ន្ធការស្ដាប់សង្គម “Social Listening” ត្រូវបានណែនាំអោយប្រើប្រាស់សម្រាប់អាជីវកម្មនៅក្នុងកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅRaintree
July 21, 2022 - PR
អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាតាមរយៈការស្កែន QR Code ណាមួយក៏បានដែលមាន “KHQR”។ ក្រោយធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការប្រព័ន្ធ “KHQR” អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មនានាបានភ្លាមៗតាមរយៈការស្កេន QR Code ណាមួយក៏បានដែលមាន “KHQR”។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “អ្វីដែលអតិថិជនត្រូវការនោះគឺ កម្មវិធីវីងប៊ែងអេបនៅលើស្មាតហ្វូនតែប៉ុណ្ណោះ។ អតិថិជនរបស់ធនាគារ វីង អាចធ្វើការទូទាត់ប្រាក់ទៅឲ្យអាជីវករណាមួយក៏បានដែលប្រើប្រាស់ “KHQR” ។ ដោយសារតែវត្តមាននៃប្រព័ន្ធ “KHQR” នេះ អ្នកប្រើប្រាស់មិនចាំបាច់បារម្ភអំពីការយកសាច់ប្រាក់តាមខ្លួននោះទេ។ ការទូទាត់ប្រាក់តាមរយៈការស្កេន QR Code
July 21, 2022 - PR
ការទន្ទឹងរង់ចាំរបស់ហ្វេនៗ ដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរភីអិនអិន បែបស្នេហាយុវវ័យ Cute Cute រ៉ូមែនទិច បានត្រៀមខ្លួនមកដល់ហើយ នាពាក់កណ្តាលឆ្នាំ ២០២២នេះ។ ជំពប់សម្តី ជំពាក់បេះដូង ជាចំណងដៃថ្មីមួយទៀត ដែលបានពាំនាំយកនូវសាច់រឿង ឈុតឆាក ល្អមើល ពីតារាសម្តែងវ័យក្មេងជាច្រើនដួង ហើយមិនតែប៉ុណ្ណោះ ថែមទាំងលាយឡំជាមួយនឹងសំណើចសើចក្អាកក្អាយ ឌីដងផ្លែផ្កាពីតួអង្គនីមួយៗផងដែរ។ មួយវិញទៀត ខ្សែភាពយន្តភាគខ្មែរថ្មីខាងលើនេះ ក៏ជាសាច់រឿងដែលបង្ហាញពីស្នេហា យុវតីរូបស្រស់ ម៉ាប់ៗមួយរូប ដែលរូបសម្រស់របស់នាង ជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងរឿងនេះ។ ទស្សនិកជនហ្វេនៗ នឹងបានទស្សនាឈុតឆាកពីស្នេហា ការច្រណែនឈ្នានីសគ្នានៅក្នុងវ័យសិក្សា ដែលអ្វីដែលចោទជាចំណងបញ្ហានោះ គឺការប្រជែងសម្រស់គ្នាទៅវិញទៅមក។ តួយ៉ាងដូចជា តួអង្គ ក្មេងស្រី
July 21, 2022 - PRអេសស៊ីជី (SCG) រៀបចំសន្និសីទ ESG ឆ្នាំ 2022 ជំរុញក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ាន
បាងកក ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2022 – ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ 2022 លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ដើម្បីសហការគ្នាលើការងារក្របខ័ណ្ឌ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីពន្លឿនការស្វែងរកដំណោះស្រាយចំពោះវិបត្តិនានា ដែលកើតចេញពីការកើនឡើងនូវកម្ដៅផែនដី ផលវិបាកពីជំងឺកូវីដ-19 បញ្ហាអតិផរណា និងការកើនឡើងនូវតម្លៃថាមពលជាដើម ។ ក្រោមមូលបទ “ការសម្រេចបាននូវក្របខណ្ឌ
July 20, 2022 - PR
ទស្សនិកជន អ្នកទស្សនាខ្សែភាពយន្តភាគថៃ ធ្លាប់តែទស្សនាសាច់រឿងគូស្នេហ៍កម្លោះក្រមុំ ស្នេហាយុវវ័យ ប៉ុន្តែសម្រាប់ការមកដល់នៃភាពយន្តភាគថៃថ្មីមួយរឿងនេះវិញ ពិតជាផ្លាស់ប្តូរអារម្មណ៍ទស្សនិកជនជាក់ជាមិនខាន។ ស្នេហ៍ពិតមិនគិតវ័យ គឺជាចំណងដៃមួយដ៏ថ្មីសន្លាង ដែលត្រូវបានស្ថានីយទូរទស្សន៍ភីអិនអិន នាំយកមកបម្រើអារម្មណ៍ទស្សនិកដោយសាច់រឿងក៏ថ្មី ដែលនឹងត្រូវនាំយកជាមួយនឹងឈុតឆាកកំប្លុកកំប្ហែងជាច្រើន។ យ៉ាងណា សម្រាប់សាច់រឿងខ្សែភាពយន្តភាគថៃខាងលើ ក៏នឹងបង្ហាញទស្សនិកជន ជាមួយនឹងដំណើរនៃជីវិតស្នេហ៍បែបកំប្លែងរបស់នារីចំណាស់ វ័យ ៥២ ឆ្នាំមួយរូប ដែលត្រូវបានបែកបាក់គ្រួសារដោយសារតែស្វាមី មិនពេញចិត្តនឹងភាពចាស់របស់ខ្លួន។ អន ដែលអាចនិយាយបានថា មានចៅបានទៅហើយនោះ បានផ្លាស់ប្តូរខ្លួនឯងជាមួយនឹងការវះកាត់កែមុខមាត់អោយទៅជាអាយុ ២៥ ឆ្នាំវិញ។ រូបសម្រស់ខាងក្រៅរបស់នាង បានទាក់ចិត្តកម្លោះសង្ហារ ឈ្មោះ ទុំ ដែលជាអ្នកលេងបាល់បោះមួយរូប។ ម្នាក់ៗ សុទ្ធតែមានវិបត្តិផ្លូវចិត្តរៀងខ្លួន ហើយក៏មកជួបនឹងរឿងស្នេហ៍បរាជ័យដូចគ្នា។
July 18, 2022 - PR
ភាពយន្តអប់រំលើកទឹកចិត្ត រឿង បាក់ទឹកចិត្ត ជាភាពយន្តខ្លីបែបអប់រំថ្មីមួយទៀតហើយរបស់ទូរទស្សន៍ហង្សមាស ដែលនឹងមានការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។ នាពេលបច្ចុប្បន្ន ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដែលគួរអោយខ្លាចបំផុត ដែលវាបានសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងពិភពលោក ហើយជំងឺបាក់ទឹកចិត្តនេះទៀតសោតក៏កំពុងតែកើតឡើងជាច្រើនបន្តបន្ទាប់ មកលើសង្គមខ្មែរដូចគ្នា ដោយវាបានវាយប្រហារយ៉ាងខ្លាំងមិនប្រកាន់ភេទ វ័យ ឬវណ្ណៈនោះទេ ពោលគឺវាកើតទៅលើមនុស្សទាំងក្មេង ចាស់ ប្រុស ស្រី អ្នកមាន ឬអ្នកក្រផងដែរ ។ អាចនិយាយបានថា វាគឺជាឃាតករលាក់មុខយ៉ាងព្រៃផ្សៃបំផុត ដែលវាសម្ងំក្នុងខ្លួនមនុស្ស ដែលនឹងអាចធ្វើសកម្មភាពបានគ្រប់ពេល នៅពេលដែលមនុស្សមានចំណុចខ្សោយកាន់តែច្រើន ។ ជំងឺបាក់ទឹកចិត្តវាបណ្ដាលមកពីកត្តាផ្សេងៗពីគ្នាច្រើន ដោយហេតុនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវចំណីអារម្មណ៍ថ្មីមួយទៀតមកជូនលោកអ្នកទស្សនា ទុកដូចជាសារដាសស្មារតី ក្រើនរំលឹក ក៏ដូចជាពង្រឹងផ្លូវអារម្មណ៍ លើកទឹកចិត្តអ្នកដែលកំពុងតែឈានទៅរកជំងឺបាក់ទឹកចិត្ត
July 18, 2022 - PR
រាជធានីភ្នំពេញ – ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២, ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀតតាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ “Extra Stout” ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង “Reserve” ផលិតផលនេះនឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា ដែល ផលិតឡើងសម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។ លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈស្រាបៀរ ABC Reserve
July 18, 2022









