- Liny Chan
- PR
អតិថិជននៅតែមានពេលដើម្បីចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”! ក្នុងការចាប់ឆ្នោតជុំទី ១ ក្នុងចំណោមការចាប់ឆ្នោតទាំង ៦ ជុំកន្លងមកនេះ ធនាគារ វីង បានរកឃើញអតិថិជនដែលបានដាក់ប្រាក់បញ្ញើ និងឈ្នះម៉ូតូចំនួន ២២ គ្រឿង និងរថយន្ត Ford Wildtrak Pickup ១ គ្រឿង។ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសឈ្មោះអ្នកឈ្នះម៉ូតូចំនួន ២២ គ្រឿង និងរថយន្ត Ford Wildtrak Pickup ១ គ្រឿងដល់អតិថិជនដែលបានដាក់ប្រាក់បញ្ញើ។ រង្វាន់ទាំងនេះគឺសម្រាប់ការចាប់ឆ្នោតជុំទី
July 11, 2022 - PR
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួនផងដែរ។ ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរដោយជីវចម្រុះដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារពឹងផ្អែកលើព្រៃទាំងនេះ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេតាមរយៈការនេសាទ ធ្វើជាសម្ភារសំណង់ និងទេសចរណ៍ធម្មជាតិជាដើម។ ការការពារ និងការស្តារព្រៃកោងកាងឡើងវិញ ក៏ផ្តល់ជារបាំងការពារធម្មជាតិដ៏ល្អបំផុតមួយផងដែរទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រោះវាចូលរួមចំណែកដល់ការស្រូបយកកាបូន និងកាត់បន្ថយភាពសឹករិចរឹលនៅតាមច្រាំងសមុទ្រ
July 11, 2022 - បច្ចេកវិទ្យា
នៅក្នុងឆ្នាំ 2022 តើលោកអ្នកគិតថា តើកំពូលស្មាតហ្វូនមួយណាឡូយជាងគេ? តើចំណុចអ្វីខ្លះអាចចាត់ទុកថាវាជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ? ហើយសាកទាយមើលថា តើកំពូលស្មាតហ្វូនស៊េរីថ្មីមួយនេះមានតម្លៃប៉ុន្មាន? តោះ! ឥឡូវយើងនឹងមកជជែកវែកញែកពីចំណុចពិសេសៗបំពាក់នៅលើកំពូលស្មាតហ្វូនមួយ ទើបដាក់បង្ហាញនៅក្នុងប្រទេសកម្ពុជា ដែលគ្រប់យ៉ាងនៅលើកំពូលស្មាតហ្វូននេះត្រូវបានគ្រប់គ្នាស្រែកថា WoW និងសរសើរគ្មានចន្លោះ។ ជារៀងរាល់ឆ្នាំបន្ទាប់ពី OPPO ប្រកាសបញ្ចេញនូវកំពូលស្មាតហ្វូន Find Series ក្លាយជាប្រធានបទមួយដ៏ក្តៅគគុក និងផ្ទុះអស់ទីផ្សារនៅក្នុងវិស័យបច្ចេកវិទ្យាជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ ហើយយោងតាមការធ្វើបទបង្ហាញក្នុង «កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro» កាលពីយប់មិញនេះ ក្នុងនាមយើងជាអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យាបានចាត់ទុក Find X5 Pro ជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ2022 ដោយវាបានបំពាក់នូវសមត្ថភាពលេចធ្លោជាងគេក្នុងចំណោមកំពូលស្មាតហ្វូនដទៃ
July 11, 2022 - PR
Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 ដែលកំពុងមានការជជែក វែកញឺកជាច្រើនចំពោះបេក្ខជននីមួយៗដែលបានចូលរួមប្រឡង។ បេក្ខជនដែលបានត្រូវបានជ្រើសរើសជាពិសេសពីគណៈកម្មការក្នុងវគ្គ Theater Round ជុំទី2 នឹងត្រូវបន្តប្រកួតប្រជែងក្នុងវគ្គថ្មី Green Miles ដែលពួកគេត្រូវបកស្រាយបទចម្រៀង នៅលើឆាកតន្រ្តីចំពោះមុខទស្សនិកជនផ្ទាល់រាប់ពាន់នាក់ក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ។ គ្រប់យ៉ាងមើលទៅពិតជាកាន់តែរំភើប និងកាន់តែរំជើបរំជួល រង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Green Miles ថ្ងៃអាទិត្យ ម៉ោង 8:00 យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស
July 10, 2022 - PR
ឱកាសឈ្នះរង្វាន់ធំៗជាច្រើនក្នុងជុំទី១សម្រាប់អតិថិជនរបស់ធនាគារ វីង ខិតជិតមកដល់ហើយ។ សូមបើកគណនីធនាគារ វីងនៅថ្ងៃនេះ និងដាក់ប្រាក់សន្សំដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” លើកដំបូងសម្រាប់អតិថិជនដែលបានដាក់ប្រាក់ជាមួយធនាគារវីង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី Saturday Night LIVE ដែលនឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ៧:០០ យប់ ដល់ ៩:០០ យប់។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ “ឥឡូវនេះធនាគារវីងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់រង្វាន់ធំៗជូនដល់អតិថិជនដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ។ ក្នុងជុំទី១នេះ ធនាគារវីង នឹងប្រគល់ម៉ូតូ
July 8, 2022 - PR
នាល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយឈានមុខគេក្នុងប្រទេសកម្ពុជាបានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាមួយ ហ្វរ៉េស អ៉ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវផលិតផលឌីជីថលថ្មីផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ជាផ្លូវការ ដែលកម្មវិធីនេះបានរៀបចំឡើង នៅ Cloud Lounge ស្ថិតនៅជាន់ទី៩ នៃអគារ iOne នៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ភ្នំពេញ។ ហើយកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលជា ក្រុមហ៊ុនជាដៃគូរសហការរបស់ក្រុមហ៊ុនទាំងពីរ ជាច្រើន។ តាមរយៈ លោក ញឹប
July 8, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk មុននេះបន្តិចបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅក្នុងអំឡុងពេលធ្វើសន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara។ តាមប្រភពដដែល នៅអំឡុងពេលពេលធ្វើសន្ទរកថាវេលាម៉ោង ១១ និង ៣០នាទីព្រឹក លោក Shinzo Abe បានដួលភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើងចំនួន ២គ្រាប់។ ក្រោយកើតហេតុ លោក Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។ យ៉ាងណាមិញ មកទល់ពេលនេះ លោក Abe ត្រូវបានផ្ទេរដោយ medevac ទៅកាន់មន្ទីរពេទ្យ Nara Medical University
July 8, 2022 - PR
យុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន Yeo’s Cambodia ដោយសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្កើតឡើងនូវកម្មវិធី “រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា” និងប្រារព្ធពិធីសម្ពោធជាផ្លូវការនៃការដ្ឋានសាងសង់សាលាមត្តេយ្យថ្មីទីពីរសម្រាប់កុមារក្រីក្រ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ – កាលពីថ្ងៃទី២៨ ខែមិថុនា Yeo’s ដែលជាម៉ាកភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា បានប្រកាសក្នុងយុទ្ធនាការ “រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា” ថាខ្លួនបានចាប់ផ្ដើមសាងសង់សាលាមត្តេយ្យទីពីរសម្រាប់កុមារក្រីក្រកុំពុងរស់សង្កាត់ស្ទឹងមានជ័យអតីតទីតាំងចាក់សំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ។ គំនិតផ្ដួចផ្ដើមនៃការសាងសង់នេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងគោលបំណងចូលរួមចំណែកដល់សង្គមកម្ពុជាតាមរយៈការផ្តល់នូវការអប់រំកាន់តែប្រសើរឡើងសម្រាប់កុមារនៅកម្ពុជានិងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពួកគេនាពេលអនាគត។ [អ្នកតំណាងពីក្រុមហ៊ុន Yeo’s Cambodia និងអង្គការមូលនិធិកុមារកម្ពុជា (CCF)
July 8, 2022 - PR
(ទីស្តីការក្រសួងមហាផ្ទៃ)៖ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គស្នងការរង មេបញ្ជាការរង អគ្គាធិការរង អគ្គនាយករង មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង
July 8, 2022 - បច្ចេកវិទ្យា
សម្រាប់អ្នកនិយមចូលចិត្តថតរូប តើអ្នកទាំងអស់គ្នាបានស្គាល់អ្នកថតរូបដ៏ជំនាញប្រចាំប្រទេសកម្ពុជាលោក Suong Mardy ឬទេ? តើស្នាដៃរូបថតរបស់គាត់មួយណាដែលអ្នកនឹកឃើញមុនគេ? ទម្រាំបានដើរដល់ចំណុចកំពូល លោកបានឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើន និងចំណាយពេលវេលាជាច្រើនផងដែរ។ ដូច្នេះចង់ដឹងថា ក្នុងនាមលោកជាអ្នកជំនាញថតរូប តើលោកបានជួបនូវឧបសគ្គអ្វីខ្លះដែលនាំឲ្យរំខានក្នុងការផ្តិតយករូបភាព? ហើយអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលបំផុតពីលោក ម៉ារឌី គឺការផ្លាស់ប្តូរដ៏ធំរបស់គាត់ដែលមិនធ្លាប់មាននៅក្នុងវិស័យថតរូបក្នុងនាមជាអ្នកថតរូបដ៏ល្បីឈ្មោះម្នាក់ ពីការកាន់កាមេរ៉ាទំនើបៗមកជាប្រើប្រាស់ស្មាតហ្វូនកំពូលក្នុងការផ្តិតយករូបភាពស្អាតៗ និងការថតវីដេអូទៅវិញ។ ចាប់តាំងពីការលេចចេញនូវស្មាតហ្វូនមក ការថតរូបបានក្លាយជាទីពេញនិយមដោយមនុស្សបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីជាជំនួយត្រាកត់ត្រាស្ទើររាល់ថ្ងៃ និងគ្រប់ពេលវេលា ដូចជា ដំណើរកម្សាន្ត ជប់លៀង ការជួបជុំគ្នា ថតទេសភាព និងការរក្សាអនុស្សាវរីយ៍ល្អជាច្រើនរាប់មិនអស់ ដោយមិនចាំបាច់ត្រូវចំណាយពេលដកកាមេរ៉ាចេញចូល និងស្ពាយកាមេរ៉ាអាជីពធំៗថ្លៃៗតាមខ្លួនដូចមុនឡើយ។ ម៉េចក៏ការថតរូបតាមទូរស័ព្ទឡូយម៉្លេះ? រឿងរ៉ាវទាំងនេះអ្នកជំនាញថតរូបអាជីព សួង ម៉ារឌី នឹងទម្លាយប្រាប់អ្នកនៅក្នុងអត្ថបទមួយនេះ ៖
July 7, 2022









