- Liny Chan
- PR
នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាង និង លើកស្ទួយសហគ្រិនភាពនៅក្នុងការដឹកនាំវិស័យឯកជន ដែលជាដៃគូរក្នុងកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករក្នុងការអូសទាញកំនើនសេដ្ឋកិច្ច
December 22, 2021 - Nissan Auto Tech
1. កម្លាំងស្ទុះភ្លាមៗ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះនឹងផ្ដល់ជូននូវភាពសប្បាយរីករាយដូចគ្នាទៅនិង រថយន្តប្រណាំងនីសាន់ GT-R ដែរ ជាមួយនិងកម្លាំងបង្វិល និងសន្ទុះខ្លាំងដោយសារតែមានកម្លាំង ម៉ាស៊ីន Turbo ១.០ លីត្រស៊េរីថ្មីដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដែលជាប្រភេទម៉ាស៊ីនដែលសន្សំសំចៃប្រេងឥន្ធនៈបានច្រើនបំផុត និង មានដំណើរការខ្លាំងបំផុតផងដែរ ដោយមិនប៉ះពាល់ដល់ គុណភាព និង ភាពធន់របស់ម៉ាស៊ីន។ 2. ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនាដ៏វៃឆ្លាតរបស់ នីសាន់ ប្រសិនបើអ្នកអាចរស់នៅ ដោយគ្មានបច្ចេកវិទ្យាក្នុងសម័យទំនើបនេះ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះមិនមែនជាជម្រើសសម្រាប់លោកអ្នកនោះទេដោយសារតែរថយន្តនេះភ្ជាប់មកដោយបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធត្រួតពិនិត្យជុំវិញរថយន្តដ៏វៃឆ្លាត (I-AVM) ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនា (MOD) ប្រព័ន្ធផ្ដល់សញ្ញាពេលបើករថយន្តថយក្រោយ (RCTA)
December 22, 2021 - សិល្បៈ
Trailer MV បទ”LAMBO TOY” របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ដែលយកសត្វគោមកថតជាមួយតារាសម្ដែងល្បីៗ រថយន្តប្រណីតទំនើបៗ ដូចជា LAMBO, McLaren Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញ ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដោយគង្វាលគោ ជាស្រីស្អាតជាច្រើននាក់ អ្វីដែលកាន់តែប្លែក ជាងនេះទៀតនោះ ក៏មានការរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាល់ម៉ុន កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។ ទាក់ទងនឹងសត្វគោបាស្អាតៗ ទាំងអស់នេះ លោក គុណ ចន្ទី ដែលម្ចាស់គោបានបង្ហើបឱ្យដឹងថា ក្នុងសត្វគោមួយក្បាលបង្កាត់មេគោឱ្យមេកូន គិតថ្លៃចន្លោះពី
December 22, 2021 - PR
ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១៖ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនមានសកម្មភាពអាជីវកម្មតាមអនឡាញរបស់កម្ពុជាភាគច្រើន មើលឃើញមុខងារទាំងនេះថាមានគុណតម្លៃដ៏សំខាន់ក្នុងដំណើរការអាជីវកម្មរបស់ពួកគេក្នុងអំឡុងវិបត្ដិកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន Meta។ របាយការណ៍ក្រោមចំណងជើងថា «សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម និងការប្រើប្រាស់មុខងារឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩» ត្រូវបានដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្ដិការណ៍មួយដែលមានចូលរួមជាអធិបតីភាពដោយអ្នកតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ មន្ដ្រីរាជរដ្ឋាភិបាលមកពីក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងក្រសួងមហាផ្ទៃ ក៏ដូចជាតំណាងមកពីស្ថានប័នរដ្ឋ និងវិស័យឯកជន ក៏មានវត្ដមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ការសិក្សានេះបានរកឃើញថា ជាងពាក់កណ្តាល (៧៣%) នៃសហគ្រាស MSME
December 21, 2021 - PR
ក្នុងឆ្នាំ២០២១ នេះមានប្រជាជនក្រីករចំនួនជាង៣ សែននាក់ និងសិស្ស ព្រមទាំងកុមារងាយរងគ្រោះជាង ៥ម៉ឹននាក់ទទួលបានទឹកស្អាតប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោក ។ អង្គការទស្សនៈពិភពលោកអនុវត្តគម្រោងទឹកស្អាត និងអនាម័យនេះមានក្នុង តំបន់គោលដៅចំនួន ២៤ ស្រុក ក្នុងខេត្ត ក្រចេះ បាត់ដំបង កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ព្រះវិហារ បន្ទាយមានជ័យ ខេត្តសៀមរាបប និងតំបន់ខ្លះក្នុង រាជធានីភ្នំពេញ។ គោលដៅរបស់យើង គឺធានាទៅដល់ការលូតលាស់របស់កុមារ និងដើម្បីឲ្យពួកគាត់មានសុខភាពល្អ ហើយនិងសម្រាប់ក្រុមគ្រួសារទទួលបាននូវទឹកស្អាតប្រើប្រាស់ និងបរិភោគ។ ឆ្នាំ ២០២៥ អង្គការទស្សនៈពិភពលោក ចង់សម្រេចនូវគោលបំណង
December 21, 2021 - PR
នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុងតែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់សប្តាហ៍ទី3 ថ្មីៗនេះ ក្នុងវគ្គ Beat The Judges ។ រឿងរំជួលចិត្តពីបេក្ខជនម្នាក់ឈ្មោះ វ៉ាត វ៉ាន់ បានធ្លាយចេញមកដោយមិនបានព្រៀងទុក នៅពេលដែល គណៈកម្មការបានសាកសួរពីសុខទុក្ខគ្រួសាររបស់បេក្ខជនរូបនេះ។ ដោយសារគ្រួសារត្រូវបែកបាក់តាំងពី នៅក្មេង រស់ទីពឹងលើខ្លួនឯងតែម្នាក់ឯង បេក្ខជនម្នាក់នេះបានបង្ហាញអារម្មណ៍នឹកនាខ្លាំងដល់ឪពុករបស់ខ្លួន ដោយលើកយកបទចម្រៀង Dear Father ច្រៀងជូនអ្នកមានគុណជាទីនឹករលឹក។ គ្រាន់តែបង្ហើរសំនៀងច្រៀងបទចម្រៀងដ៏មានអត្ថន័យចាក់ដោត បានធ្វើឲ្យគណៈកម្មការរលីងរលោងទឹកភ្នែក ជាពិសេសអ្នកនាង ពេជ្រ សោភា ដែលមានរឿងពិតផ្ទាល់ខ្លួនត្រូវបានឪពុកជាទីស្រលាញ់ឃ្លាតឆ្ងាយគ្មាន ថ្ងៃត្រលប់។ថ្លែងដោយសំឡេងអួលដើម ក
December 21, 2021 - PR
អស់រយៈពេលជិត ២ឆ្នាំ មកហើយដែលប្រទេសជុំវិញពិភពលោក បានប្រយុទ្ធតទល់នឹងជំងឺកូវីដ-១៩ ក្នុងនោះក៏មានប្រទេសថៃផងដែរ។ ហើយថ្មីៗនេះ ថៃបានបើកប្រទេសយ៉ាងទូលំទូលាយ ដើម្បីស្ដារសេដ្ឋកិច្ច និងទទួលទេសចរណ៍ឡើងវិញ ជាមួយលក្ខខណ្ឌមួយចំនួន ដែលធ្វើឱ្យទេសចរបរទេសសម្រុកមកលេងកម្សាន្តជាហូរហែរ។ យ៉ាងណាមិញក្រោយការបើកប្រទេសឡើងវិញ គម្រោងទាក់ទាញទេសចរបរទេស និងគោលដៅទេសចរណ៍ថ្មីៗជាច្រើនបានលេចវត្តមានឡើង ជាពិសេសនៅក្រុងទីក្រុងបាងកក ដែលជាទីក្រុងដ៏ស៊ីវីល័យ និងសម្បូរបែបមួយនៅអាស៊ីអាគ្នេយ៍។ ជាក់ស្ដែងផ្សារទំនើបល្បីៗដូចជា Icon Siam, Siam Paragon, Central World បានបើកដំណើរការឡើងវិញជាមួយនឹងការវិធានការថ្មី ធានាទាំងសុវត្ថិភាពដល់អតិថិជន និងការដើរទិញទំនិញប្រណីតៗ បែបថ្មីកាន់តែទំនើប និងទាក់ទាញជាមុន។ ទន្ទឹមនឹងនេះ ផ្សាររាត្រីនៅក្នុងក្រុងបាងកកដ៏ល្បីល្បាញ និងជាកន្លែងដែលពេញនិយមបំផុតនោះ រឹតតែប្លែកជាងមុនដែរ ដូចជា
December 21, 2021 - សិល្បៈ
ការទទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយបទ “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ហើយ ដោយប៉ុន្មាននាទីមុននេះ ផលិតកម្មបានបញ្ចេញ Trailer ខ្លីមួយ បង្ហាញចំណុចគួរឲ្យចាប់អារម្មណ៍ ដោយអ្នកដឹកនាំសម្ដែងបានយករថយន្តទំនើបៗដូចជា LAMBO mclaren Rolls-Royce មកដឹកចំបើងឲ្យគោស៊ី ចំណែកគោវិញត្រូវបានថែទាំងដោយស្រីស្អាតៗជាច្រើន ហើយផឹកស្រាក្រហម ក្លែមសុទ្ធតែត្រីសាម៉ុន។ បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបហាយសូរ ហាយក្លាស់ លំដាប់អភិជន ត្បិតអីខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យនិយមតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា
December 21, 2021 - PRកាន់តែរហ័សទាន់ចិត្តសម្រាប់អ្នកសៀមរាប! foodpanda ពង្រីកហាងទំនិញអនឡាញ pandamart ដល់ទឹកអង្គរ
កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកក្រុងសៀមរាប! ចាប់ពីពេលនេះ អ្នកខេត្តសៀមរាប កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ទឹកដីនៃប្រាសាទអង្គរវត្ត ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។ ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ក៏ដូចជាបន្ថែមទៅលើសេវាដឹកជញ្ជូនអាហារដែលកំពុងតែពេញនិយមរួចជាស្រេចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។ pandamart គឺជាសេវាស្របតាមតម្រូវការអតិជិនរបស់ foodpanda និងជាហាងលក់ទំនិញលើអនឡាញសម្រាប់តែការដឹកជញ្ជូនដល់គហដ្ឋាន លើទំនិញជាច្រើនប្រភេទរហូតដល់ជាង៣ពាន់មុខ ចាប់ពីគ្រឿងទេស ផលិតផលស្រស់ ភេសជ្ជៈ
December 21, 2021 - PR
ជាមួយនឹងការបញ្ចុះតម្លៃទំនិញរហូតដល់១៥០០០មុខ ផ្តល់ជូនកូដបញ្ចុះតម្លៃចំនួន៥០០០០ ជារៀងរាល់ខែ ព្រមទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃ វីងម៉លដែលមាននៅក្នុងកម្មវិធីស្មាតហ្វូនវីងកំពុងនាំមកនូវការសប្បាយរីករាយជូនប្រជាជនកម្ពុជាដើម្បីអបអរឆ្នាំថ្មីនេះ។ ឥឡូវនេះ អតិថិជនរបស់វីងម៉លចំណាយកាន់តែតិច ហើយអាចទិញអាហារ ព្រមទាំងភេសជ្ជៈដែលខ្លួនចូលចិត្តបានកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើទំនិញចំនួន១៥០០០មុខជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់កូដបញ្ចុះតម្លៃចំនួន៥០០០០ តាមរយៈកម្មវិធីស្មាតហ្វូនវីង ពីហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានី ភ្នំពេញនិង ខេត្តនានា។ លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង មានប្រសាសន៍ថា៖ “ពួកយើងផ្តល់ជូនការបញ្ចុះតម្លៃនេះ ដើម្បីឲ្យអ្នកគ្រប់គ្នាអាចរីករាយជាមួយអាហារ និងភេសជ្ជៈដែលខ្លួនចូលចិត្តកាន់តែច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដោយចំណាយកាន់តែតិច ខណៈពេលដែលឆ្នាំថ្មីនឹងឈានមកដល់ឆាប់ៗនេះ ។ យើងក៏បន្ថែមនូវហាងថ្មីៗ និងពេញនិយមជាច្រើនប្រភេទផងដែរ។ ឥឡូវនេះ វីងម៉លគឺជាហាងដែលមានការបញ្ចុះតម្លៃដ៏ល្អបំផុតរបស់លោកអ្នក។” អតិថិជនរបស់វីងម៉លនៅទីក្រុងភ្នំពេញ សៀមរាប
December 20, 2021









