Nissan Auto Tech

ហេតុផលបួនយ៉ាងបញ្ជាក់ថា រថយន្តនីសាន់ Almera ស៊េរីថ្មីសាកសមសម្រាប់អ្នក

BY
Liny Chan
December 22, 2021

1. កម្លាំងស្ទុះភ្លាមៗ
រថយន្តនីសាន់ Almera ស៊េរីថ្មីនេះនឹងផ្ដល់ជូននូវភាពសប្បាយរីករាយដូចគ្នាទៅនិង រថយន្តប្រណាំងនីសាន់ GT-R ដែរ ជាមួយនិងកម្លាំងបង្វិល និងសន្ទុះខ្លាំងដោយសារតែមានកម្លាំង ម៉ាស៊ីន Turbo ១.០ លីត្រស៊េរីថ្មីដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដែលជាប្រភេទម៉ាស៊ីនដែលសន្សំសំចៃប្រេងឥន្ធនៈបានច្រើនបំផុត និង មានដំណើរការខ្លាំងបំផុតផងដែរ ដោយមិនប៉ះពាល់ដល់ គុណភាព និង ភាពធន់របស់ម៉ាស៊ីន។

2. ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនាដ៏វៃឆ្លាតរបស់ នីសាន់
ប្រសិនបើអ្នកអាចរស់នៅ ដោយគ្មានបច្ចេកវិទ្យាក្នុងសម័យទំនើបនេះ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះមិនមែនជាជម្រើសសម្រាប់លោកអ្នកនោះទេដោយសារតែរថយន្តនេះភ្ជាប់មកដោយបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធត្រួតពិនិត្យជុំវិញរថយន្តដ៏វៃឆ្លាត (I-AVM) ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនា (MOD) ប្រព័ន្ធផ្ដល់សញ្ញាពេលបើករថយន្តថយក្រោយ (RCTA) និង ប្រព័ន្ធផ្ដល់សញ្ញាពេលមានវត្ថុមើលមិនឃើញនៅក្រោយរថយន្ត (BSW) ។ល។ បច្ចេកវិទ្យាទំនើបៗទាំងនេះនឹងផ្ដល់ភាពភ្ញាក់ផ្អើលបំផុតដល់លោកអ្នក។

3. ធំទូលាយខ្លាំងក្រៃលែងសឹងមិនគួរអោយជឿ
រថយន្តនីសាន់ Almera ស៊េរីថ្មីមានភាពទំនើបទាន់សម័យ ដោយសារតែកៅអីខាងក្រោយអាចបត់ចុះដើម្បីបង្កើនភាពធំទូលាយនៅភ្នែកខាងក្រោយងាយស្រួលក្នុងការដាក់អីវ៉ាន់ពេលត្រូវការ។

4. ‘លង់ស្នេហ៍ទាំងពីឃើញលើដំបូង’
សូមកុំ មើលភ្នែកទល់ភ្នែកជាមួយរថយន្តនីសាន់ Almera ស៊េរីថ្មី
សូមកុំ ចូលទៅអង្គុយលើកៅអីរបស់រថយន្តនីសាន់ Almera ស៊េរីថ្មីពេញលក្ខណៈ
សូមកុំ ព្យាយាមទៅអង្គុយក្រោយដៃចង្កូត ហើយ បើកបរសាកល្បង។
យើងសូមរំឮកជាថ្មី!! សូមកុំ! ដោយសារតែនៅពេលដែលអ្នកនឹកឃើញដល់ រថយន្តនីសាន់មួយនេះ អ្នកនឹងគេងមិនលក់ទេយប់នេះដូចជា ‘លង់សេ្នហ៍គ្រាដំបូង’ មួយដែរ ជាមួយនិងរូបរាងដ៏ស្រស់ស្អាត ឆើតឆាយ រូបរាងស្ព័រ និង រនាបថទំនើបស៊ីវិល័យ បំពាក់ដោយបច្ចេកវិទ្យាបើកបរវៃឆ្លាត ម៉ាស៊ីនទាក់បូមានដំណើរការដ៏ល្អអស្ចារ្យ និង កាន់តែសន្សំសំចៃប្រេងគ្មានគូប្រៀប គ្រប់ពេលបើកបរនៅលើដងផ្លូវ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: