- Liny Chan
- PR
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍លេខ DC109 របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានសម្រេចឲ្យ “បើកប្រទេសឡើងវិញ” ហើយក៏បានអនុញ្ញាតឲ្យប្រជាជនកម្ពុជា ប្រារព្ធធ្វើកម្មវិធីដូចជា កិច្ចប្រជុំ សន្និសីទ ពិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ និងកម្មពីធីផ្សេងៗ ដោយអនុវត្តតាមវិធានការសុវត្ថិភាព ៣ការពារ ៣កុំ ដែលបង្កើតដោយអាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ដើម្បីអបអរឱកាសដ៏វិសេសវិសាលជាមួយគូស្វាមីភរិយាថ្មី និងកម្មវិធីផ្សេងៗ ខេមប្រ៊ូវ ជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូង និងធំជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើប្រតិបត្តិការអាជីវកម្មតាំងពីឆ្នាំ ១៩៦០ មក បានផ្តល់ជូនកញ្ចប់ប្រូម៉ូសិនដ៏អស្ចារ្យ។ “ការផ្តល់ជូនដ៏ល្អឥតខ្ចោះ” ត្រូវបានរៀបចំសម្រាប់អាពាហ៍ពិពាហ៍
December 30, 2021 - PR
ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២១ បុណ្យភូមិសៀមរាបចាប់ផ្ដើមហើយ ក្រៅពីការរាំលេងសប្បាយជាមួយ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបូរាណជាច្រើនមុខ ព្រមទាំងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។ បច្ចុប្បន្នក្រុមការងារកំពុងតែសម្រុករៀបចំឆាករៀបចំ ទម្រង់សិល្បៈបុរាណជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនាពិធី”បុណ្យភូមិសៀមរាប”។ តាមការបញ្ជាក់ពីលោក អាចារ្យធំអ្នកទទួលបន្ទុកផ្នែករៀបចំ ទម្រង់សិល្បៈបូរាណខ្មែរនៃពិធីបុណ្យនោះ បានឲ្យដឹងថា លោកបានរៀបចំជា៨ទម្រង់ ក្នុងនោះមាន ១/ស្លៀកពាក់បុរាណ សម័យលង្វែក សម័យអង្គរ។ ២/ការបង្ហាញ សត្រាវុធបុរាណខ្មែរ។៣/ការបង្ហាញ ចម្លាក់ស្បែកធំ។៤/សាក់យ័ន្ត្របុរាណខ្មែរ។ ៥/ការបង្ហាញ ធ្នូរ ខ្មែរ។៦/ឆៃយ៉ាំ។៧/ស្គរដៃ។
December 29, 2021 - PR
ក្រុមហ៊ុន ភូមិ ឌីជីថល បានប្រារព្ធពិធីប្រកាសដាក់អោយប្រើប្រាស់សាកល្បង នូវកម្មវិធី App Phum Aircon នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន ជីហ្គៀ គ្រុប ។ APP Phum Aircon ជាកម្មវិធីក្នុងទូរស័ព្ទដៃដែលផ្តល់សេវាកម្មថែទាំម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់នៅកម្ពុជា ។ តើកម្មវិធីនេះមានអ្វីពិសេស ? App Phum Aircon គឺជាទម្រង់បែបឌីជីថលដំបូងគេបង្អស់នៅកម្ពុជាក្នុងការផ្តល់ សេវាកម្មផ្គូរផ្គងរវាងជាងជួលជុលម៉ាស៊ីនត្រជាក់ និង អ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយផ្តោតលើគោលការណ៍ចំនួនបីសំខាន់ៗ គឺ៖
December 29, 2021 - PR
ខ្សែភាពយន្ត ដែលនឹងចូលខ្លួនមកបម្រើចំណីចក្ខុអារម្មណ៍បន្តទៀតនោះគឺ ជាសាច់រឿង ដែលឆ្លុះបញ្ចាំងពីខ្សែជីវិតបងប្អូនភ្លោះពីរនាក់ ដែលមានចរិតនិស្ស័យខុសគ្នាដាច់ស្រលះ។ ក្នុងនោះដែរ តារាសម្តែងដែលនឹងត្រូវគ្រងតំណែងជាតួឯកធំនោះគឺ Kimberley Anne Woltemas ជាតួអង្គកូនភ្លោះ ដែលមានមុខមាត់ដូចគ្នា ប៉ុន្តែនិស្ស័យចរិតខុសគ្នា ដាច់ស្រឡះ ។ ពីតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃរូបនេះ នឹងធ្វើឲ្យសាច់រឿងនៃជីវិតកូនភ្លោះទាំងពីរ កាន់តែចង់តាមដានពីឈុតឆាកមួយទៅឈុតឆាកមួយទៀត ដោយក្នុងនោះ កញ្ញាដើរតួសម្តែងជាតួអង្គពីររួមគ្នាតែមួយ ដោយត្រូវបែកចែកចរិតនៃតួអង្គសម្តែងក៏ខុសគ្នាផងដែរ។ ឌឿន និងភីត គឺជាបងប្អូនភ្លោះស្រីនឹងគ្នា ហើយពួកគេមានមុខមាត់ដូចគ្នាសឹងតែទាំងស្រុង។ ជារឿងមួយដែលពិបាកបំផុតសម្រាប់បងប្អូនភ្លោះទាំងពីរ ក៏ដោយសារតែពួកគេមានចរិតខុសគ្នា ដូចមេឃ និងដី និងមានចិត្តគំនិតមិនដូចគ្នា។ ឌឿន និងភីត ថ្បិតតែមានមុខមាត់ដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែឌឿនជាមនុស្សស្រីមានល្បិចកលច្រើន
December 28, 2021 - សង្គម
កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើកវវេទិការដោះស្រាយវិវាទនានាជូនប្រជាពលរដ្ឋមកពីតាមបណ្តាក្រុងស្រុក ក្នុងខេត្តកំពត។ ឯកឧត្តមបានចំណាយពេលពេញមួយថ្ងៃ ដើម្បីដោះស្រាយវិវាទដ៏ស្មុគស្មាញដល់ទៅចំនួន ១៨ ករណី។ ក្នុងនោះដែរមានករណីវិវាទមួយបានធ្វើឱ្យឯកឧត្តមរំជួលចិត្ត និងសោកសៅខ្លាំងមែនទែន ហើយឯកឧត្តមមិនអាចទទួលយកបាន គឺករណីឈូសដីផ្នូររហូតដល់ទៅ១៣ ចោល ស្ថិតនៅភូមិឃុំ សំរោងក្រោម ស្រុកបន្ទាយមាស ដែលមានទំហំ ៧១៤៩ ម៉ែត្រការ៉េ ។ ផ្នូរទាំង ១៣នេះ ត្រូវបានឈូសដោយបុគ្គលឈ្មោះ ឡន ឌឿន ដែលអះអាងថា ខ្លួនបានទិញពីបុគ្គល ២រូបទៀតមានឈ្មោះថា ទ្រី
December 28, 2021 - PR
តារាចម្រៀងយុវវ័យកំពុងពេញនិយម លោក សំ សុវណ្ណារ៉ាក់ ស្រាប់តែឃើញបើកបង្ហាញជាផ្លូវការភ្លាមៗថា ត្រូវចាប់ដៃគូ ជាមួយតារាសម្តែងវ័យក្មេងរូបស្រស់ អាង សុជាតា ហៅ ឈូឈូ នៅក្នុងភាពយន្តភាគថ្មីរបស់ ទូរទស្សន៍ ហង្សមាស។ ពីមុនមកក៏ធ្លាប់មានលេចឮមកហើយថា អ្នកទាំងពីរទំនងជាមួយទំនាក់ទំនងស្នេហាជាមួយគ្នាបន្ទាប់ពីត្រូវ បានឃើញពីភាពស្និទ្ធស្នាលទាំងក្នុងបណ្តាញសង្គម ទាំងក្នុងការងារ។ តែយ៉ាងណា អ្នកទាំងពីរក៏មិនបានចេញមុខបកស្រាយអ្វីទេនាពេលនោះ ហើយក៏លែងសូវបង្ហាញពីភាព ស្និទ្ធស្នាល ទើបធ្វើឲ្យពាក្យខ្សឹបខ្សាវក៏រយាលទៅតាមនោះដែរ។ ក៏ប៉ុន្តែភាពភ្ញាក់ផ្អើលក៏បានត្រលប់មកវិញ បន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយមជាងគេបានបញ្ចេញ Official Trailer រឿងភាគថ្មី ដែលក្នុងនោះគឺឃើញមានវត្តមានរបស់ លោក សំ សុវណ្ណារ៉ាក់ និង កញ្ញា
December 28, 2021 - PR
នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុង តែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់ សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Judges ដែលត្រៀមបន្តទៅកាន់វគ្គបន្ទាប់ ទៀតគឺ វគ្គ Beat The Team ។ សម្រាប់សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Judges នេះ នៅតែមានបេក្ខជនសំឡេងល្អៗ ប្លែកៗ ជាច្រើន ចូលមកបង្ហាញសមត្ថភាព ក្នុងនោះបេក្ខជនម្នាក់ដែលមានឈ្មោះ អ៊ី ម៉ារីណែត បានលើកយកបទចម្រៀង ដែលជាព្រះរាជនិពន្ធ មកបកស្រាយមុខគណៈកម្មការ។ ជាមួយនឹងសំឡេងល្អប្លែកដ៏គ្រលួចបានធ្វើឲ្យគ្រប់
December 28, 2021 - PR
គម្រោងខុនដូ Urban Village និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh បានរៀបចំព្រឹត្តិការណ៍បុណ្យណូអែលដ៏ធំមួយក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។ សកម្មភាពកម្សាន្ត និងកម្មវិធីប្លែកៗជាច្រើនត្រូវបានរៀបចំ និងសម្តែងដោយអ្នកសម្តែងចំរុះជាតិសាសន៍។ ក្នុងនោះផងដែរ ការសម្តែងដែលទាក់ទាញបំផុតគឺការបង្ហាញឡាស៊ែរដែលរចនាចេញជារូបរាងតាណូអែល អមជាមួយតន្ត្រីដ៏រស់រវើក។ កម្មវិធីដ៏រំភើបជាច្រើនទៀតរួមមាន ការច្រៀងចំរៀង Christmas Carole ដែលចូលរួមដោយអ្នកចំរៀងចំរុះជាតិសាសន៍ ការរាំបែប Flash Mob ដែលសម្តែងដោយយុវជនពោរពេញដោយទេពកោសល្យនៃការរាំ ការសម្តែង Latin Dance ដ៏ល្វតល្វន់ និង ការរាំបែប Hip Hop ដ៏កន្ត្រាក់អារម្មណ៍។ លើសពីនេះទៅទៀតអ្នកចូលទស្សនាបានរីករាយជាមួយនឹងការដាក់តាំងលក់ស្នាដៃសិល្បះផ្សេងៗដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក និង
December 27, 2021 - PR
ភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការអក្ខរកម្មឌីជីថល ដែលមានកម្មវិធីពិភាក្សាលើប្រព័ន្ធអ៉ីនធឺណិត និងសៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល ក្នុងបំណងជួយឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិតប្រកបដោយសុវត្ថិភាព ក៏ដូចជាជួយសិស្សានុសិស្សឱ្យចេះប្រើប្រាស់មុខងារឌីជីថលកាន់តែប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្ររបស់ពួកគេ។ កម្មវិធី «សុវត្ថិភាពលើប្រព័ន្ធអ៉ីនធឺណិត និងការការពារក្មេងវ័យជំទង់ក្នុងយុគសម័យឌីជីថល» មានចាក់ផ្សាយភាគទីមួយ និងភាគទីពីរលើទំព័រហ្វេសប៊ុក Smart for Cambodia និង ទំព័រហ្វេសប៊ុក Kit Kou Kon ។ ភាគទី៣នឹងត្រូវចាក់ផ្សាយក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ កម្មវិធីកិច្ចពិភាក្សានេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន
December 27, 2021 - សិល្បៈ
នៅសល់តែប៉ុន្មានថ្ងៃទៀតពិធី “បុណ្យភូមិសៀមរាប” ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រីសៀមរាប នឹងមកដល់ហើយ។ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។ ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយឬនៅ សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្ត សៀមរាប ឈៀងទៅទទួលយកភាពសប្បាយរីករាយ “បុណ្យភូមិសៀមរាប” ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ ត្បិតក្រៅពីការប្រគំតន្ត្រីហើយនោះ ក៏មានកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតផងដែរ។ អន្សមទឹកគ្រឿង,នំបញ្ចុកប្រដាក់,នំកាឆាយស្រួយ នំកាឆាយរសជាតិការី, ក្រឡានដុត សាច់ក្រកឆាគ្រឿង, ភ្លាត្រីឆៅត្រយូងចេក,សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់, មាន់អាំង,
December 27, 2021









