សង្គម

ឯកឧត្តម ម៉ៅ ធនិន រកយុត្តិធម៌ជូនម្ចាស់ផ្នូរទាំង ១៣ ដែលត្រូវគេឈូសឆាយ ហើយព្រលះធ្ងន់ៗទៅលើអ្នកលក់ និងអ្នកឈូសឆាយ

BY
Liny Chan
December 28, 2021

កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើកវវេទិការដោះស្រាយវិវាទនានាជូនប្រជាពលរដ្ឋមកពីតាមបណ្តាក្រុងស្រុក ក្នុងខេត្តកំពត។ ឯកឧត្តមបានចំណាយពេលពេញមួយថ្ងៃ ដើម្បីដោះស្រាយវិវាទដ៏ស្មុគស្មាញដល់ទៅចំនួន ១៨ ករណី។

ក្នុងនោះដែរមានករណីវិវាទមួយបានធ្វើឱ្យឯកឧត្តមរំជួលចិត្ត និងសោកសៅខ្លាំងមែនទែន ហើយឯកឧត្តមមិនអាចទទួលយកបាន គឺករណីឈូសដីផ្នូររហូតដល់ទៅ១៣ ចោល ស្ថិតនៅភូមិឃុំ សំរោងក្រោម ស្រុកបន្ទាយមាស ដែលមានទំហំ ៧១៤៩ ម៉ែត្រការ៉េ ។ ផ្នូរទាំង ១៣នេះ ត្រូវបានឈូសដោយបុគ្គលឈ្មោះ ឡន ឌឿន ដែលអះអាងថា ខ្លួនបានទិញពីបុគ្គល ២រូបទៀតមានឈ្មោះថា ទ្រី ឡាន និង ញ៉ែម ស្រី ហើយបានថា ផ្នូរទាំង ១៣នេះ ជាផ្នូរអាណាធិបតេយ្យរបស់ជនជាតិវៀតណាម។

បើតាមការលើកឡើងរបស់ភាគីខាងផ្នូរទាំង ១៣ បានឱ្យដឹងថា ផ្នូររបស់គ្រួសារគាត់ត្រូវបានឈូសខូចខាត ផ្នូរខ្លះឈូសពីលើតែម្ដង ខណៈភាគីខាងឈូស បានប្រកែកថាមិនទាន់បានឈូសឆាយនៅឡើយទេ គ្រាន់តែសម្អាតព្រៃក្បែរហ្នឹងតែប៉ុណ្ណោះ។ ក្នុងករណីនេះ ឯកឧត្តម បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង និងព្រលះធ្ងន់ៗទៅកាន់អ្នកឈូសផ្នូរថា ជាមនុស្សគ្មានគុណធម៌ ជនបំផ្លាញ ដើម្បីតែអាហារ ៣ពេល ហ៊ានឈូសឆាយផ្នូរអ្នកដទៃ។

ជាលទ្ធផលឯកឧត្តម បានឱ្យក្រុមជំនាញជីកយកដីទទួលសក្ការត្រលប់មកវិញ មិនឱ្យចេញប្លង់ទៅអ្នកណាទាំងអស់ ចាត់ទុកជាទីទួលសក្ការ ដើម្បីរកភាពយុត្តិធម៌ជូនស..ព ហើយលិខិតស្នាមដែលមានកន្លងមកត្រូវចាត់ទុកជាមោឃភាពទាំងអស់។ អ្នកណាដែលយកលុយគេថ្លៃលក់ផ្នូរត្រូវឱ្យលុយទៅអ្នកទិញវិញ ចំពោះអ្នកឈូសឆាយត្រូវទៅអុជធូប សុំខមាលទោស ដែលបានបំពានគេ៕ សូមទស្សនាវិដេអូឡាយពេញខាងក្រោម៖

Share This Post: