- Liny Chan
- PR
ASUS បានប្រកាសពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមឈ្មោះថា ASUS-National Taiwan University (NTU) នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដោយសហការជាមួយ NTU ដើម្បីពង្រឹងសមត្ថភាពអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម-សិក្សានិងជំរុញបច្ចេកវិទ្យាឆ្លាតវៃសម្រាប់អនាគត។ ត្រូវបានប្រកាសនៅក្នុងពិធីដាក់បង្ហាញដោយប្រធាន ASUS លោក Jonney Shih និងប្រធាន NTU លោក Chung-Ming Kuan មជ្ឈមណ្ឌលនេះរួមបញ្ចូលគ្នានូវទេពកោសល្យពិសេសពីវិស័យធុរកិច្ច និងការសិក្សា ហើយមានបំណងបណ្តុះអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យបច្ចេកវិទ្យាឆ្លាតវៃ។ ជាមួយគ្នានេះដែរបង្កើតឡើងជាមួយនឹងការវិនិយោគ R&D សរុបជាង 3.5 លានដុល្លារអាមេរិក មជ្ឈមណ្ឌលនឹងផ្តោតលើផ្នែកដូចជា អេឡិចត្រូម៉ាញ៉េទិចទំនើប កុំព្យូទ័រជំនាន់ក្រោយ ,IoT ,និងបញ្ញាសិប្បនិម្មិត
January 14, 2022 - Nissan Auto Tech
ដោយសារតែអាកាសធាតុកាន់តែចុះត្រជាក់ ហើយមេឃកាន់តែឆាប់យប់ យើងខ្ញុំសង្ឃឹមថា លោកអ្នកទាំងអស់គ្នានឹងមានភាពកក់ក្ដៅ និង មានសុខភាពល្អ ។ ដើម្បីចាប់ផ្ដើមឆ្នាំថ្មីឆ្នាំ ២០២២ យើងខ្ញុំសូមណែនាំ ការកម្សាន្តដ៏ពិសេសមួយ: គឺការបង្កើតរថយន្តនីសាន់ ពីក្រដាស ។ លោកអ្នកអាចបង្កើត រថយន្តនីសាន់ម៉ាកល្បីៗពីក្រដាសក្នុងទំហំក្រដាសណាមួយក៏បាន។ នេះជាការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និង ការអំណត់ខ្ពស់ ដើម្បីចំណាយពេលនៅផ្ទះ ក្នុងរដូវរងារនេះ! ការធ្វើរថយន្តនីសាន់ ពីក្រដាសនេះ មើលទៅវាងាយស្រួល ប៉ុន្តែដំណើរការកាត់តម្រឹមក្រដាស និង ផ្គុំចូលគ្នាជារូបរាងរថយន្ត ពិតជាបានបង្កើតនូវភាពសប្បាយរីករាយ។ ក្នុងការធ្វើរថយន្តក្រដាសនេះ លោកអ្នកគួរប្រើក្រដាសរាងក្រាស់បន្តិច និង កាវដែលឆាប់ស្ងួត (ដូចជាកាវបិតឈើ) ដើម្បីទទួលបានលទ្ធផលល្អ
January 14, 2022 - PR
• សាខាធនាគារ ហុង លីអុង កម្ពុជា ដែលបម្រើសេវាកម្មធនាគារពេញលេញ នេះ នឹងក្លាយជាទីតាំងដ៏សំខាន់មួយទៀតដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ធនាគារហុង លីអុង។ • ក្នុងការអបអរចំពោះការសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ នេះ និងគម្រប់ខួប ៨ឆ្នាំរបស់ធនាគារ ហុង លីអុង កម្ពុជា ធនាគារ ហុង លីអុងនឹងជូនរង្វាន់ដល់អតិថិជនចំនួន ១៦៨ រូបដំបូង នូវទឹកប្រាក់ ៨៨ដុល្លារអាមេរិកនៅពេលដែលដាក់ប្រាក់បញ្ញើនៅក្នុងធនាគារ។ ភ្នំពេញ ថ្ងៃទី១១
January 13, 2022 - PR
បើកឆាកឆ្នាំថ្មីភ្លាម Royal Enfield Cambodia បានបង្ហាញពីសញ្ញាដ៏ល្អនៃការបញ្ចេញម៉ូតូចំនួន ១០ គ្រឿង ជាមួយនឹងដើមខែដំបូងមករា ឆ្នាំ២០២២។ ជាមួយនឹងភាពជោគជ័យនៃការគាំទ្រពីសំណាក់អតិថិជន ដែលទទួលបានកាន់តែច្រើនជារៀងរាល់ថ្ងៃ បានធ្វើឱ្យក្រុមហ៊ុន Royal Enfield មានសន្ទុះនៃការលក់ចេញក៏ដូចជាបង្អួតមុខមាត់នៃម៉ូតូរបស់ខ្លួនជារឿយៗនៅលើដងផ្លូវ។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះនោះគឺការរង់ចាំស្តុកមកដល់របស់ម៉ូឌែលនីមួយៗនៃ Royal Enfield ព្រោះអតិថិជនភាគច្រើននៅតែមានការរង់ចាំដើម្បីជាម្ចាស់នៃម៉ាកយីហ៊ោមួយនេះ។ តួរយ៉ាងដូចជាម៉ូឌែល Meteor 350 នេះចឹង សន្ទុះនៃការកក់ទិញរបស់វាមានមិនដែលដាច់នោះទេសម្រាប់ខែនីមួយៗ។ អរគុណចំពោះប្រណិតភាព រចនាប័ទ្ម និងពណ៌ដ៏អស្ចារ្យរបស់វាដូចជា Super Nova, Stella និង Fireball។ អ្វីដែលជាចំនុចចាប់អារម្មណ៍មួយទៀតនោះគឺអ្នកដែលជាម្ចាស់របស់ម៉ូតូ Royal
January 13, 2022 - PR
ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២៖ Tiger Beer ដែលជាម៉ាកសញ្ញាផលិតផលល្បីលំដាប់លេខមួយនៅអាស៊ីមានប្រភពមកពីប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោកចាប់តាំងពីឆ្នាំ1932មក បានផ្ដួចផ្ដើមយុទ្ធនាការអបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 សម្រាប់ប្រជាជនកម្ពុជា ស្របពេលដែលឆ្នាំថ្មី ឆ្នាំសាកល 2022 ទើបនឹងឈានមកដល់ថ្មីៗនេះ ដោយមានការចូលរួមគាំទ្រពីសំណាក់តារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូប។ បន្ទាប់ពីព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ Year of The Tiger 2022 New Year’s Eve អមដោយទស្សនីយភាពដ៏ជក់ចិត្តដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ឆ្នាំនៃភាពជឿជាក់ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីរាត្រីថ្ងៃទី31 ខែធ្នូ
January 12, 2022 - PR
បវេសនកាលថ្មី ក្រុមហ៊ុនហ្វ្រេសស៊ីបានពង្រឹងយុទ្ធនាការ ៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាលដើម្បីបង្ការកូវីដ១៩ ដល់ក្មេងៗសិស្សសាលានានា ក្រុមហ៊ុនហ្វ្រេសស៊ីបានឧបត្ថម្ភម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុល ទៅដល់សាលាបឋមសិក្សាក្មេងៗជាច្រើន ដើម្បីដាក់អោយសិស្សានុសិស្សបានប្រើប្រាស់ អោយបានត្រឹមត្រូវទៅតាមគោលការណ៍ នែនាំរបស់ក្រសួងសុខាភិបាល ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី១១ ខែមករា ថ្ងៃ២០២២នេះតទៅ។ ក្រុមហ៊ុនហ្វ្រេសស៊ីមានក្តីព្រួយបារម្មណ៍និង បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការបង្ការការពារកូវីដ១៩ ចំពោះសិស្សានុសិស្សក្នុងឱកាលបវេសនកាលថ្មីនេះ។ ដូចនេះហើយទើបក្រុមហ៊ុនហ្វ្រេសស៊ីបានផលិតម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលដើម្បីឧបត្ថម្ភនិងជួយដល់សាលាបឋមសិក្សាក្មេងៗជាច្រើនសាលា គោលបំណងគឺចង់ឃើញក្មួយៗតូចៗអាចចូលរៀនវិញប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ។ ការផ្ដល់ជូននេះដែរក៏មានការអបអរសាទរជាខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូនិងនាយកសាលា ព្រមជាមួយលោកប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលខ័ណ្ឌ។ ក្រុមហ៊ុនហ្វ្រេសស៊ីក៏សូមអំពាវនាវដល់សាលាបឋមសិក្សានានាដែលមានបំណងចង់បានម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុល អាចទំនាក់ទំនងមកកាន់ផេក Freshy Juice ដើម្បីទទួលបានម៉ាស៊ីននេះយកទៅប្រើប្រាស់នៅតាមសាលាបឋមសិក្សាបាន។ សូមចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ទាំងអស់គ្នា សូមរក្សាឲ្យបាននូវយន្ដការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទឹកផ្លែឈើហ្វ្រេសស៊ី ពីផ្លែឈើពិត១០០%! ទឹកដោះគោ
January 12, 2022 - PR
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២, ភ្នំពេញ – ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ ជូនដល់វិទ្យាល័យ សាមគ្គី ជាសាលារៀនជនបទមួយស្ថិតក្នុងភូមិអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប ស្របតាមឆន្ទៈនៃម៉ាកយីហោរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសតម្រូវការអនាម័យជាមូលដ្ឋានរបស់យុវសិស្សនារី។ កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទីពីររបស់ក្រុមហ៊ុនលីប្រេស្ស ដែលមានគោលបំណងផ្ដល់លទ្ធភាពដល់ការទទួលបានអនាម័យកាន់តែប្រសើរនៅតាមសាលារដ្ឋមួយចំនួននៅក្នុងប្រទេស។ គម្រោងទីមួយ ត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ឆ្នាំ២០២១។ ខណៈដែលកម្ពុជាស្ថិតក្នុងដំណើរក្លាយទៅជាប្រទេសអភិវឌ្ឍមួយនៅអាស៊ីអាគ្នេយ៍ អត្រាប្រជានជន ៧៧%
January 11, 2022 - បច្ចេកវិទ្យា
អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យានៅចាំបានអត់ កាលពីថ្ងៃទី14-15 ធ្នូ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍អ្វី? ហើយ OPPO បានបង្អួតបច្ចេកវិទ្យាថ្មីចុងក្រោយអ្វីខ្លះលើពិភពលោក? ពិតណាស់ នៅប៉ុន្មានឆ្នាំជាប់គ្នានេះ OPPO បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយដែលមានឈ្មោះថា «OPPO INNO Day» ជាកម្មវិធីលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគតជាច្រើន ក្នុងគោលបំណងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់។ ដោយឡែកសម្រាប់ INNO Day 2021 OPPO បានលាតត្រដាងនូវបច្ចេកវិទ្យាថ្មីចំនួន 3 រួមមាន កំពូលស្មាតហ្វូន OPPO Find N, វ៉ែនតាវៃឆ្លាត
January 10, 2022 - PR
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ – ក្រុមហ៊ុន Grab កំពុងធ្វើឲ្យប្រសើរឡើងនូវមុខងារ សុវត្ថិភាពលើកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែមសម្រាប់អ្នកដំណើរនិងដៃគូ បើកបរទាំងអស់នៅកម្ពុជា។ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab ទាំងអស់នឹង ត្រូវបានស្នើឲ្យផ្ទៀងផ្ទាត់ អត្តសញ្ញាណតាមរយៈការថតរូបសែលហ្វី ‘Selfie’ ដោយប្រើប្រាស់កម្មវិធី Grab នៅលើទូរស័ព្ទដៃ ឬ ការបញ្ចូលលេខគណនីប័ណ្ណឥណទាន ឬ ឥណពន្ធរបស់ពួកគេ (Credit ឬ Debit Card) ជាការស្រេច។ គួរបញ្ជាក់ផងដែលថា
January 10, 2022 - PR
ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយទៀត ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្ត នាដើមឆ្នាំ២០២២ នេះគឺ ជាសាច់រឿងដែលឆ្លុះបញ្ចាំងពីចំណងស្នេហាប្តីប្រពន្ធ និងតថភាពពិតៗដែលកើតឡើងនាពេលបច្ចុប្បន្នក្នងសង្គមជាក់ស្តែងតែម្តង នោះគឺរឿង លោកប្តី ៣៦៥ ថ្ងៃ ។ ជាមួយនឹងការបង្ហាញសាច់រឿងភាគខ្មែរមួយនេះ ទស្សនិកជនមិនត្រឹមតែអាចទស្សនាពីការសម្តែងបែបមនោសញ្ចេតនាស្នេហានោះទេ ក្នុងនោះ ទស្សនិកជននឹងទទួលបាននូវសំណើចសើចសប្បាយ ពីកាយវិការកំប្លុកកំប្លែងរបស់តួអង្គ ដែលនឹងបង្កើតបានជាឈុតឆាកល្អសើច ពីមួយឈុតទៅមួយឈុត។ លោកប្តី ៣៦៥ ថ្ងៃ គឺជាខ្សែភាពយន្តភាពខ្មែរថ្មី ទាំងសាច់រឿង ថ្មីទាំងការផលិត និងការប្តូរដៃគូសម្តែង ដែលនឹងមិនធ្វើឲ្យទស្សនិកជនទស្សនាធុញទ្រាន់នោះឡើយ។ តារាសម្តែងជាច្រើនដួង ដែលមានវត្តមានសម្តែងនៅក្នុងរឿងនេះ រួមមានដូចជា កញ្ញា មុន្នី វិជ្ជរ៉ា( តួអង្គ ដាលីន)
January 10, 2022









