Liny Chan
  • PR

    ក្រោយរយាលការងារសិល្បៈអស់ជាច្រើនឆ្នាំ តារាសម្តែងឆ្នើម សឿ សុធារ៉ា បានវិលមកសាងរូបភាព លើកញ្ចក់ទូរទស្សន៍ជាថ្មីក្នុងរឿងភាគរបស់ទូរទស្សន៍ ហង្សមាស ដែលអ្នកនាងបានចាប់ដៃជាមួយ អតីតដៃគូចាស់ដ៏ស័ក្តសមគឺគ្មានអ្នកណាឡើយក្រៅពីលោក ញ៉ែម សុគន្ធ។ រឿង ឫស្យា គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាសដែលកំពុងចាប់ផ្តើមចាក់ផ្សាយជូនទស្សនានៅ ថ្ងៃចន្ទ សប្តាហ៍ក្រោយនេះហើយ គឺចាប់ពីថ្ងៃទី 23 មករា 2022 នេះតទៅតែម្តង។ តែថាលើកនេះ អ្នកនាង សឿសុធារ៉ា ត្រូវសម្តែងជាតួអង្គកូនភ្លោះដែលមានអត្តចរឹកខុសគ្នាដាច់ស្រលះ ម្នាក់កាចសែនកាច ម្នាក់ទៀតក៏ស្លូតសែនស្លូត ដែលទាំងបងទាំងប្អូនភ្លោះមួយគូនេះ ត្រូវជាប្រពន្ធរបស់ លោក ញ៉ែម សុគន្ធ ទាំងពីរតែម្តង។

    January 23, 2022
  • PR

    កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានឈានចូលមកដល់ដំណាក់កាលចុងក្រោយហើយ គឺវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់។ នៅសល់តែបេក្ខជនជើងខ្លាំងចំនួន 14រូប ប៉ុណ្ណោះដែលអាចក្តាប់ឱកាសមាសចូលមកដល់វគ្គដ៏អស្ចារ្យនេះបាន ហើយពួកគេម្នាក់ៗក៏កំពុងតែមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ត្រៀមចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គ Beat The Live សប្តាហ៍ទី1 នេះ ថ្ងៃទី 23 មករា 2022 នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4។

    January 22, 2022
  • Nissan Auto Tech

    កាលពីខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Nissan Motor Co., Ltd. បានបង្ហាញរូបគំរូដើមនៃយានរុករកលើឋានព្រះច័ន្ទដែលជាកម្មវិធីអភិវឌ្ឍន៍រួមគ្នាជាមួយ ទីភ្នាក់ងារស្រាវជ្រាវទីអវកាសរបស់ប្រទេសជប៉ុន (JAXA) ក្នុងព្រឹត្តិការណ៍នីសាន់ក្នុងថ្ងៃអនាគត (Nissan Futures) នៅប្រទេសជប៉ុន។ មជ្ឈមណ្ឌលបច្ចេកវិទ្យាស្រាវជ្រាវទីអវកាសរបស់ JAXA (JAXA Space Exploration Innovation Hub Center) កំពុងធ្វើការស្រាវជ្រាវលើយានរុករកលើឋានព្រះច័ន្ទ — ជាបច្ចេកវិទ្យាសំខាន់មួយសម្រាប់ស្រាវជ្រាវទីអវកាស ។ នីសាន់ កំពុងសហការណ៍ជាមួយ JAXA លើការគ្រប់គ្រងការបើកបររបស់ យានរុករកនេះចាប់តាំងពីខែមករា ឆ្នាំ ២០២០។

    January 21, 2022
  • PR

    សែលកាត ចាប់ដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បើកការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដែលនឹងកើតមានឡើងចាប់ពីទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ជាជំហានមួយសម្រាប់ការប្រកួតស៊ីហ្គេមលើកទី ៣១ សម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុក។ កម្មវិធីសន្និសីទសារព័ត៌នេះប្រព្រឹត្តឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffle Le Royal ដើម្បីសម្ពោធការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដែលក្នុងនោះមានការចូលរួមពីលោក លន់ សាម៉ីឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, ឯកឧត្តម ជា

    January 21, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ តារាកូនកាត់ខ្មែរ-កូរ៉េវ័យ១៨ឆ្នាំ ស្រីស្អាត EE បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រលានយន្តហោះ កាលពីយប់មិញនេះ ចំពោះការមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន បន្ទាប់ពីបានចេញទៅបំពេញការងារសិល្បៈ នៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។ តារាវ័យក្មេង ស្រីស្រស់សាច់សរម៉ដ្ឋខៃ កញ្ញា EE បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុងខិតខំហ្វឹកហាត់ ដើម្បីចូលទៅក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ ហើយនាងហាក់មានអារម្មណ៍រំភើបខ្លាំង ចំពោះអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវវ័យ នៅពេលដឹងថា នាងត្រៀមចូលទៅក្នុងវិស័យចម្រៀងរបស់កូរ៉េ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្រីស្រស់វ័យក្មេង EE បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា «បច្ចុប្បន្នវិស័យចម្រៀង K-POP គឺជាវិស័យដែលធំជាងគេផ្នែកកម្សាន្តរបស់ពិភពលោក ដែលកំពុងល្បីល្បាញខ្លាំង ដោយវិស័យមួយនេះ

    January 21, 2022
  • PR

    សហគ្រិនដែលបានបញ្ចប់វគ្គសិក្សាក្នុងកម្មវិធី សហគ្រិនខ្មែរ លោក ឡាយ វីឡា នាយកប្រតិបត្តិក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប។ ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង ឌីឡៃថ៏ថេក ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសហគ្រិនខ្មែរ ក្នុងឱកាសអបអរសាទរការចុះហត្ថលេខាលើភាពជាដៃគូរវាង អាយជីគ្រុប និង ឌីឡៃថ៏ថេក។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានភ្ញៀវកិត្តិយសតំណាងវិស័យសាធារណៈ និង ឯកជនដែលក្នុងនោះមានតំណាងពី DQD ផងដែរ។ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ “សហគ្រិនខ្មែរ មានសេចក្តីសោមនស្សរីករាយដែលមានសហគ្រិនបញ្ចប់វគ្គសិក្សាពីកម្មវិធី ដែលបានរៀបចំដោយ សហគ្រិនខ្មែរទទួលបានការវិនិយោគ

    January 21, 2022
  • PR

    ចំណុច​សំខាន់ • អេក្រង់ OLED HDR 16:10៖ អាក្រង់ touchscreen NanoEdge រហូតដល់កម្រិត 4K OLED HDR 16:10, PANTONE® Validated, 100% DCI-P3 gamut, ការថែទាំភ្នែកដែលមានការបញ្ជាក់ TÜV • ដំណើរការពិសេស៖ CPUs Intel® Core™ ជំនាន់ទី 11, ថ្ម 63 Wh; WiFi 6; តួរាងស្តើង

    January 21, 2022
  • PR

    ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។ អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុងនៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។ ជឿជាក់ថាតាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មីជាមួយនឹងតូលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger

    January 20, 2022
  • PR

    ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។ នេះគឺជាប៉មចម្រោះទឹកស្អាត Aqua Towers ទី១ ដែលត្រូវបានដំឡើងក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគម្រោង AquaTower បន្ថែមពីលើប៉មចម្រោះទឹកចំនួន ៣១ផ្សេងទៀតដែលត្រូវបានដាក់អោយដំណើរការរួចហើយនៅទូទាំងប្រទេសកម្ពុជាគិតចាប់ពីឆ្នាំ២០១៦មក។

    January 20, 2022
  • បច្ចេកវិទ្យា

    ជារៀងរាល់ឆ្នាំខិតជិតដល់ថ្ងៃចូលឆ្នាំចិន ភាគច្រើនប្រជាជនខ្មែរជាប់សែចិននៅកម្ពុជាបានរៀបចំតុបតែងផ្ទះ ត្រៀមគ្រឿងសំណែន និងរៀបចំពិធីសែនកុងម៉ាដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ហើយនៅចំថ្ងៃចូលឆ្នាំចិនអ្នកដែលជាប់សែចិននាំគ្នាជួបជុំបងប្អូន ញាតិមិត្តជិតឆ្ងាយបង្កើតបរិយាកាសសប្បាយរីករាយ និងចែកអាំងប៉ាវដល់កូនចៅ ក្មួយៗដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល មានសុខភាពល្អ ជម្នះបានរាល់ឧបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ សំណាងល្អគ្រប់ពេលវេលា និងមាសប្រាក់ហូរចូលច្រើនៗហេងចូលពេញមួយឆ្នាំ។ ដូចនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ហើយ….បងប្អូនខ្មែរកាត់ចិនបានត្រៀមសម្លៀកបំពាក់ថ្មីៗ ក៏ដូចជារបស់ប្រើប្រាស់ថ្មីៗរួចនៅ? ដើម្បីនាំលាភចូលផ្ទះ និងនាំលាភសំណាងចូលក្រុមគ្រួសារពេញមួយឆ្នាំ។ ក្នុងនោះ OPPO ក៏មានប្រូម៉ូសិនយ៉ាងពិសេសក្នុងអំឡុងពេលចូលឆ្នាំចិនផងដែរ ដោយផ្តល់ជូនកាដូនាំលាភសំណាងភ្លាមៗដល់អតិថិជននូវលើស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ2022 ដោយទិញ

    January 20, 2022