ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ក្រុមហ៊ុននីសាន់ (Nissan) បង្ហាញរូបគំរូដើមនៃយានរុករកលើឋានព្រះច័ន្ទ ដែលជាកម្មវីធីអភិវឌ្ឍន៍រួមគ្នាជាមួយ ទីភ្នាក់ងារស្រាវជ្រាវទីអវកាសរបស់ប្រទេសជប៉ុន (Japan Aerospace Exploration Agency)

    BY Liny Chan January 21, 2022
    ក្រុមហ៊ុននីសាន់ (Nissan) បង្ហាញរូបគំរូដើមនៃយានរុករកលើឋានព្រះច័ន្ទ ដែលជាកម្មវីធីអភិវឌ្ឍន៍រួមគ្នាជាមួយ ទីភ្នាក់ងារស្រាវជ្រាវទីអវកាសរបស់ប្រទេសជប៉ុន (Japan Aerospace Exploration Agency)

    កាលពីខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Nissan Motor Co., Ltd. បានបង្ហាញរូបគំរូដើមនៃយានរុករកលើឋានព្រះច័ន្ទដែលជាកម្មវិធីអភិវឌ្ឍន៍រួមគ្នាជាមួយ ទីភ្នាក់ងារស្រាវជ្រាវទីអវកាសរបស់ប្រទេសជប៉ុន (JAXA) ក្នុងព្រឹត្តិការណ៍នីសាន់ក្នុងថ្ងៃអនាគត (Nissan Futures) នៅប្រទេសជប៉ុន។

    មជ្ឈមណ្ឌលបច្ចេកវិទ្យាស្រាវជ្រាវទីអវកាសរបស់ JAXA (JAXA Space Exploration Innovation Hub Center) កំពុងធ្វើការស្រាវជ្រាវលើយានរុករកលើឋានព្រះច័ន្ទ — ជាបច្ចេកវិទ្យាសំខាន់មួយសម្រាប់ស្រាវជ្រាវទីអវកាស ។ នីសាន់ កំពុងសហការណ៍ជាមួយ JAXA លើការគ្រប់គ្រងការបើកបររបស់ យានរុករកនេះចាប់តាំងពីខែមករា ឆ្នាំ ២០២០។

    យានរុករកនៅឋានព្រះច័ន្ទ ត្រូវតែមានសមត្ថភាព និងថាមពលគ្រប់គ្រាន់ក្នុងការបើកបរឆ្លងកាត់សណ្ឋានដីដែលមានរាងទឹករលក ផ្ទាំងថ្ម និង ជាដីហុយ ។ បន្ថែមពីនេះ ប្រភពថាមពលសម្រាប់ដំណើរការយាននៅទីអវកាស ស្ថិតក្នុងដែនកំណត់មួយ។

    ផ្នែកស្រាវជ្រៀវរបស់នីសាន់ បានអនុវត្តនូវបច្ចេកវិទ្យា គ្រប់គ្រងកម្លាំងម៉ូទ័រ ដែលបានបង្កើតឡើងតាមរយៈការផលិតរថយន្តអគ្គិសនីដែលបានចែកចាយនៅលើទីផ្សារដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា រថយន្តនីសាន់ LEAF រួមទាំងបច្ចេកវិទ្យាគ្រប់គ្រងកង់ទាំងអស់ដោយប្រើថាមពលអគ្គិសនី e-4ORCE ដែលបំពាក់នៅលើ រថយន្តអគ្គិសនី Ariya ស៊េរីថ្មី ។

    ក្រុមហ៊ុននីសាន់ (Nissan) តែងផ្ដោតលើការអភិវឌ្ឍន៍ដំណើរការបើកបរដ៏មានស្ថេរភាពមួយ ដែលធ្វើឲ្យអតិថិជនបើករថយន្តជាមួយនិងទំនុកចិត្តកាន់តែខ្ពស់ ។ បច្ចេកវិទ្យា e-4ORCE របស់នីសាន់ បានគ្រប់គ្រងលើកង់ទាំងអស់របស់រថយន្ត ដាច់ៗពីគ្នាបានល្អឥតខ្ចោះ ដែលចំណុចនេះវាធ្វើឲ្យអតិថិជនមានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។

    អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

    សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay