- Liny Chan
- PR
ភ្នំពេញថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២៖ ស្ដ្រីប្រឈមនឹងការរំលោភបំពាន និងបៀតបៀនក្នុងរូបភាពខុសៗគ្នានៅលើអនឡាញ ហើយក្រុមហ៊ុន Meta បានចាត់វិធានការជាច្រើន រួមទាំងការដាក់ឱ្យដំណើរការផលិតផល និងធនធានថ្មីៗ ដើម្បីបង្កើនសុវត្ថិភាពនៅលើ Facebook ទូទាំងពិភពលោក។ វិធានការទាំងនោះ ក៏ត្រូវបានអនុវត្ដនៅប្រទេសកម្ពុជាផងដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Meta បានចំណាយប្រាក់៥ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសុវត្ថិភាពលើប្លេតហ្វម របស់ខ្លួនដោយមានបុគ្គលិក ៤ម៉ឺននាក់ ធ្វើកិច្ចការតែទៅលើបញ្ហាសុវត្ថិភាព និងសន្ដិសុខ។ ដើម្បីពង្រឹងសុវត្ថិភាពសម្រាប់ស្ដ្រី ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពលើគោលការណ៍សុវត្ថិភាព ពង្រឹងភាពជាដៃគូ និងបង្កើត មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ស្ដ្រី ដែលជាមជ្ឈមណ្ឌលព័ត៌មានដែលរួមមានធនធានសំខាន់ៗ ទាំងអស់សម្រាប់ពង្រឹងសុវត្ថិភាពដល់ស្ត្រី រួមមានធនធានមួយចំនួន សម្រាប់អ្នកដឹកនាំជាស្ដ្រី
January 19, 2022 - Nissan Auto Tech
នៅពាក់កណ្ដាលខែធ្នូ រថយន្តនីសាន់ Qashqai ស៊េរីថ្មីទទួលបានពានរង្វាន់ផ្នែកការពារសុវត្ថិភាពកំពូលលំដាប់ផ្កាយប្រាំ ដែលធ្វើឡើងដោយគណៈកម្មាធិការឯករាជ្យនៃកម្មវិធី វាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប (Euro NCAP) ជាពានរង្វាន់ផ្ដល់នូវកិត្តិយសពិសេសមួយ ដែលបញ្ជាក់ថា រថយន្តត្រូវបានវាយតម្លៃក្រោមគោលការណ៍ច្បាប់ដ៏តឹងរឹងថ្មីឆ្នាំ ២០២០ – ២០២២ ។ កម្មវិធី Euro NCAP បានផ្ដល់ពិន្ទុ ៩១% ដល់រថយន្តនីសាន់ Qashqai ស៊េរីថ្មីទៅលើប្រព័ន្ធការពារទាំងមនុស្សពេញវ័យ និង កូនក្មេង ដោយវាបានបញ្ចូលទៅក្នុងក្រុមរថយន្តគុណភាពល្អបំផុត សម្រាប់ធ្វើការប្រកួតប្រជែងក្នុងកម្មវិធីរបស់ខ្លួន។ កម្មវិធី Euro NCAP បានធ្វើតេស្តទៅលើរថយន្តដោយឈរលើគោលការណ៍ឯករាជ្យ ចាប់តាំងពីឆ្នាំ ១៩៩៧ ដោយបានវាយតម្លៃទៅលើរថយន្តម៉ាកថ្មីៗភាគច្រើន
January 19, 2022 - PR
ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូក្នុងគម្រោងសហគមន៍មូលដ្ឋានដែលស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាផ្នែកមួយនៃគម្រោងនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើ និង អំពូលសូឡា និងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវសាធារណៈនៅក្នុងសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ចាមក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ឯកឧត្តម ផាន
January 18, 2022 - PR
ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែអន្ទះសារចង់ដឹងពីសាច់រឿងមួយទៅសាច់រឿងមួយទៀត និងបន្ទាប់ពីរឿងមួយត្រូវបានបញ្ចប់ទៅ តើរឿងណាដែលនឹងចូលខ្លួនមកបន្តទៀតនោះ។ បន្ទាប់ពីរឿង ស្រមោលស្នេហ៍អភ័ព្វត្រូវបានបញ្ចប់ទៅ ចំណងដៃរឿងភាគថៃថ្មី ដែលនឹបម្រើជូនចំណីចក្ខុទស្សនិកជនបន្តនោះគឺ រឿង ឧបទ្ទវហេតុស្នេហ៍។ ឧបទ្ទវេហតុស្នេហ៍ គឺជាសាច់រឿងដ៏ល្អជក់ចិត្ត ដែលមានទៅដោយតួអង្គសម្តែងវ័យក្មេងជាច្រើនរូប និងតួអង្គល្បីៗប្រចាំប្រទេសថៃ។ ក្នុងនោះ មានដូចជា៖ Masu Junyangdikul សម្តែងជាតួអង្គ ម៉ុង Masu Junyangdikul សម្តែងជាតួអង្គ ជីត Namcha Sheranut Yusananda សម្តែងជាតួអង្គ ម៉ុន Jackie Jacqueline Muench សម្តែងជាតួអង្គ
January 18, 2022 - PR
ភ្នំពេញ៖ ម្ចាស់យានយន្តតែងគិតថាការលាងសំអាតរថយន្តអាចលាងដោយខ្លួនឯង រឺនៅទីតាំងណាក៏បាន ប៉ុន្តែប្រសិនបើជ្រើសរើសទីតាំងលាងរថយន្តខុសអាចបណ្តាលអោយខាតបង់ក៏ដូចជាប៉ះពាល់ដល់រថយន្តរបស់លោកអ្នកការប្រើប្រាស់សាប៊ូធម្មតា និង កំលាំងទឹកមិនគ្រប់គ្រាន់អាចធ្វើអោយការលាងសម្អាតមិនជ្រះល្អពិសេសការប្រើប្រាស់ក្រណាត់ជូតដែលគ្មានគុណភាពអាចបណ្តាលអោយមានស្នាមឆូតលើថ្នាំរថយន្តផងដែរ។ ហ្គារ៉ាសលាងរថយន្ត Namas.K បានបើកដំណើរការក្នុងក្រុងភ្នំពេញអស់រយះពេល ៦ឆ្នាំកន្លងមកហើយដែលត្រូវបានទទួលស្គាល់ទាំងគុណភាព ក៏ដូចជាសេវាកម្ម និងការទទួលខុសត្រូវខ្ពស់ជូនដល់អតិថិជន។ ហ្គារ៉ាសលាងរថយន្តទំនើបមួយនេះបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការលាងសម្អាតរថយន្ត ប្រើប្រាស់សាប៊ូដែលមានគុណភាពខ្ពស់ ក្រណាត់ជូនល្អដែលមិនធ្វើអោយប៉ះពាល់ដល់ថ្នាំរថយន្ត ធ្វើអោយលោកអ្នកទទួលអារម្មណ៍ថារថយន្តនឹងស្អាតប្លែកបន្ទាប់លាងរួច។ សម្រាប់ដើមឆ្នាំ២០២២ នេះហ្គារ៉ាសលាងរថយន្ត Namas.K បានបើកសាខាទី ៤ របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ឈាងវិទ្យាល័យច្បារអំពៅ ១០០ម៉ែត្រ ដែលមានការតុបតែងស្រស់ស្អាត កន្លែងរង់ចាំម៉ាស៊ីនត្រជាក់មានផាសុខភាព។ អ្វីដែលក៏តែពិសេសនោះ ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣
January 17, 2022 - បច្ចេកវិទ្យា
បច្ចុប្បន្ននេះជាយុគសម័យជឿនលឿន ចំណែកបច្ចេកវិទ្យាក៏កាន់តែទំនើប និងរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យមនុស្សម្នាក់ៗមិនអាចខ្វះបាននូវឧបករណ៍បច្ចេកវិទ្យាក្នុងការរក្សាទំនាក់ទំនង ការកម្សាន្ត និងការបំពេញការងារប្រចាំថ្ងៃជាដើម។ មិនតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំសម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិសេសអ្នកចូលចិត្ត Review ផលិតផលបច្ចេកវិទ្យាថ្មីៗនៅលើពិភពលោកគឺតែងតែទន្ទឹងរង់ចាំពីការប្រកាសចេញនូវបច្ចេកវិទ្យាទំនើបៗ ពិសេសគឺរបកគំហើញថ្មីៗរបស់ក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ OPPO បានធ្វើព្រឹត្តិការណ៍ OPPO INNO Day ដ៏ធំប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកខ្លាំងក្នុងការវែកញែកពីរបកគំហើញថ្មីៗពីសំណាក់អ្នកនិយមចូលចិត្តនូវបច្ចេកវិទ្យា។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ OPPO INNO Day ក៏មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តដែរ ដោយបានលាតត្រដាងនូវរបកគំហើញថ្មីៗរបស់ខ្លួនចំនួន 3 រួមមាន OPPO Find N, បន្ទះឈីប Masilicorn
January 17, 2022 - Nissan Auto Tech
ក្រុមហ៊ុននីសាន់ (Nissan) ប្រទេសថៃ បានបង្កើតកម្មវិធីបើកបរសាកល្បងមួយក្នុងទីក្រុង ដើម្បីបង្ហាញពីរបៀបរស់នៅដ៏ល្អៗក្នុងទីក្រុង និង វិធីសាស្រ្តដែលអតិថិជនរបស់រថយន្តអគ្គិសនី នីសាន់ Kicks ទទួលបានអត្ថប្រយោជន៍ដូចជា កម្លាំងម៉ាស៊ីនខ្លាំងដ៏លេចធ្លោមួយ ជាមួយការសន្សំសំចៃប្រេងឥន្ធនៈ ដែលចំណុចទាំងនេះធ្វើឲ្យរថយន្តនីសាន់ Kicks ក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង។ ដើម្បីធ្វើតេស្តសមត្ថភាពបើកបរក្នុងទីក្រុង អ្នកបើកបរថយន្តបានចាប់ផ្ដើមបើករថយន្តជាក្បួនដោយបើកចេញពីទីក្រុង Sathorn ដោយប្រើបច្ចេកវិទ្យាពិសេសបញ្ជារលើឈ្នាន់តែមួយ e-POWER ។ ប្រព័ន្ធនេះផ្ដល់ជម្រើសដល់អ្នកបើករថយន្ត នូវការជាន់ល្បឿន និង ហ្វ្រាំងលើឈ្នាន់តែមួយដ៏ងាយស្រួលមួយ ប្រព័ន្ធនេះមានប្រសិទ្ធភាពឥតខ្ចោះសម្រាប់ការស្ទះចរាចរណ៍ ដោយវាអាចកាត់បន្ថយការធ្វើចលនាជើងបានរហូតដល់ ៧០% ។ ដើម្បីទទួលបានបទពិសោធន៍បើកបរពេញលេញទាំងក្នុងទីក្រុង និង ក្រៅក្រុង ការបើកបរបានធ្វើតេស្តកម្លាំងរបស់រថយន្តនីសាន់ Kick
January 16, 2022 - PR
ក្រុមហ៊ុន អាយជីគ្រុប បានសម្រេចវិនិយោគ ធុរកិច្ចថ្មី មីតដុកទ័រ ដែលបង្កើតឡើងដោយ លោកបណ្ឌិត ប៊ុនតុង យីនិត ដែលជានិស្សិតបញ្ចប់ការសិក្សា Angkor500 ពីកម្មវិធី incubation ដែល សហគ្រិនខ្មែរ បានផ្តួចផ្តើមឡើងក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ សហគ្រិនខ្មែរ ក្នុងឱកាសរំលឹកខួបនៃការចុះហត្ថលេខាលើភាពជាដៃគូរវាង IG Group និង Meet Doctor ។ តាមរយៈការផ្ដល់ទុនដំបូងបំផុតតាមការស្នើ ជាមួយនឹងការវាយតម្លៃខ្ទង់សែនដុល្លារអាមេរិកនេះ មានគោលបំណង គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា
January 15, 2022 - Nissan Auto Tech
នាដើមខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុននីសាន់ (Nissan) ប្រទេសហ្វីលីពីន បានប្រកាសការមកដល់នូវរថយន្តនីសាន់ ស៊េរីថ្មីក្នុងប្រទេសហ្វីលីពីន គឺរថយន្តនីសាន់ Nissan Patrol ចំពេលគំរប់ខួបលើកទី ៧០ នៃរថយន្ត SUV ដ៏ល្បីល្បាញមួយនេះ។ ដោយទទួលងារជាសកលថា អធិរាជលើដងផ្លូវ រថយន្តនីសាន់ Nissan Patrol គឺជារថយន្តដែលល្អជាងគេបំផុត ជាមួយនិងមុខងារពិសេសៗដូចជា កម្លាំងខ្លាំង សមត្ថភាពពិសេស បច្ចេកវិទ្យា និង ភាពទំនើបទាន់សម័យជាដើម ។ វាបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៥១ ជាមួយនិងការបង្កើនមុខងារឲ្យកាន់ល្អឡើងពីមួយជំនាន់ទៅមួយជំនាន់ មានរូបរាងកាន់តែស្អាត កាន់តែទំនើប
January 15, 2022 - PR
ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី បានធ្វើយុទ្ធនាការ ៣កុំ ៣ការពារ ចែកម៉ាស៊ីនវាស់កម្តៅនិងបាញ់អាល់កុល ជូនសាលាបឋមសិក្សាក្មេងៗប្រើប្រាស់ពេលបវេសមកាលថ្មី ដើម្បីរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវី–១៩ ។ យុទ្ធនាការឧបត្ថម្ភម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលហ្វ្រេសស៊ីនេះ បានប្រគល់ជូនដល់សាលាបឋមសិក្សាក្មេងៗជាងច្រើនសាលាក្នុងរយៈពេលជិតមួយសប្ដាហ៍មកហើយដើម្បីជួយសំរួលដល់សាលា លោកគ្រូអ្នកគ្រូ ជាពិសេសជួយការពារសិស្សនុសិស្សក្មេងៗតូចៗពីជំងឺកូវីដ១៩ ឲ្យអាចចូលរៀនបានដោយមានសុវត្ថិភាពក្នុងឆ្នាំសិក្សាថ្មីនេះ។ ក្នុងថ្ងៃប្រគល់និងដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលតាមសាលាបឋមសិក្សានានាគេឃើញមានវត្តមានលោកគ្រូអ្នកគ្រូ លោកនាយក អាណាព្យាបាលសិស្សមានសេចក្ដីរីករាយជាខ្លាំងដោយសាលាមានម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលគ្រប់គ្រាន់អាចជួយឲ្យសិស្សសាលាចូលរៀនបានដោយទំនុកចិត្ត។ ក្រៅអំពីអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ លោកនាយកសាលា ក៏មានវត្តមានតារាល្បីៗជាច្រើនរូបបានមកចូលរួមក្នុងការចែកម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលនេះផងដែរ ហើយពួកគាត់ក៏មានការសប្បាយជាខ្លាំងដែលបានឃើញសិស្សសាលាក្មេងៗអាចចូលរៀនបានដោយសុត្ថិភាពបែបនេះតាមរយះម៉ាសីនវាស់កំដៅនិងបាញ់អាល់កុលហ្វ្រេសស៊ីនេះ។ ចំណែកឯក្រុមហ៊ុនហ្វ្រេសស៊ីក៏សូមអំពាវនាវដល់សាលាបឋមសិក្សានានាដែលមានបំណងចង់បានម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុល អាចទំនាក់ទំនងមកកាន់ផេក Freshy Juice ដើម្បីទទួលបានម៉ាស៊ីននេះយកទៅប្រើប្រាស់នៅតាមសាលាបឋមសិក្សាបាន។ សូមចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ទាំងអស់គ្នា សូមរក្សាឲ្យបាននូវយន្ដការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទឹកផ្លែឈើហ្វ្រេសស៊ី ពីផ្លែឈើពិត១០០%! ទឹកដោះគោ Freshy
January 15, 2022









