Nissan Auto Tech

បទដ្ឋានសុវត្ថិភាព NCAP នៅសហភាពអឺរ៉ុបផ្ដល់ចំណាត់ថ្នាក់កំពូលដល់រថយន្តនីសាន់ Qashqai ស៊េរីថ្មីប្រចាំឆ្នាំ ២០២១

BY
Liny Chan
January 19, 2022

នៅពាក់កណ្ដាលខែធ្នូ រថយន្តនីសាន់ Qashqai ស៊េរីថ្មីទទួលបានពានរង្វាន់ផ្នែកការពារសុវត្ថិភាពកំពូលលំដាប់ផ្កាយប្រាំ ដែលធ្វើឡើងដោយគណៈកម្មាធិការឯករាជ្យនៃកម្មវិធី វាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប (Euro NCAP) ជាពានរង្វាន់ផ្ដល់នូវកិត្តិយសពិសេសមួយ ដែលបញ្ជាក់ថា រថយន្តត្រូវបានវាយតម្លៃក្រោមគោលការណ៍ច្បាប់ដ៏តឹងរឹងថ្មីឆ្នាំ ២០២០ – ២០២២ ។ កម្មវិធី Euro NCAP បានផ្ដល់ពិន្ទុ ៩១% ដល់រថយន្តនីសាន់ Qashqai ស៊េរីថ្មីទៅលើប្រព័ន្ធការពារទាំងមនុស្សពេញវ័យ និង កូនក្មេង ដោយវាបានបញ្ចូលទៅក្នុងក្រុមរថយន្តគុណភាពល្អបំផុត សម្រាប់ធ្វើការប្រកួតប្រជែងក្នុងកម្មវិធីរបស់ខ្លួន។

កម្មវិធី Euro NCAP បានធ្វើតេស្តទៅលើរថយន្តដោយឈរលើគោលការណ៍ឯករាជ្យ ចាប់តាំងពីឆ្នាំ ១៩៩៧ ដោយបានវាយតម្លៃទៅលើរថយន្តម៉ាកថ្មីៗភាគច្រើន ដែលបានដាក់លក់ ធៀបទៅនិងលក្ខណៈ វិនិច្ឆ័យដែលកម្មវិធីនេះបានបង្កើតឡើង ។ បន្ថែមទៅនិងការធ្វើតេស្តលើកម្លាំងជាក់ស្ដែងរបស់រថយន្តនៅក្នុងការបុក និង ប៉ះទង្គិចគ្នាផ្សេងៗ គណៈកម្មាធិការនេះក៏បានធ្វើតេស្ត និង ផ្ដល់ពិន្ទុដល់ បច្ចេកវិទ្យាការពារគ្រោះថ្នាក់ផ្សេងៗផងដែរ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: