Nissan Auto Tech

ក្រុមហ៊ុននីសាន់ (Nissan) បញ្ចេញរថយន្តស៊េរីថ្មីកាន់តែវៃឆ្លាត កាន់តែទំនើបគឺ នីសាន់ Patrol ក្នុងប្រទេស ហ្វីលីពីន

BY
Liny Chan
January 15, 2022

នាដើមខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុននីសាន់ (Nissan) ប្រទេសហ្វីលីពីន បានប្រកាសការមកដល់នូវរថយន្តនីសាន់ ស៊េរីថ្មីក្នុងប្រទេសហ្វីលីពីន គឺរថយន្តនីសាន់ Nissan Patrol ចំពេលគំរប់ខួបលើកទី ៧០ នៃរថយន្ត SUV ដ៏ល្បីល្បាញមួយនេះ។

ដោយទទួលងារជាសកលថា អធិរាជលើដងផ្លូវ រថយន្តនីសាន់ Nissan Patrol គឺជារថយន្តដែលល្អជាងគេបំផុត ជាមួយនិងមុខងារពិសេសៗដូចជា កម្លាំងខ្លាំង សមត្ថភាពពិសេស បច្ចេកវិទ្យា និង ភាពទំនើបទាន់សម័យជាដើម ។ វាបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៥១ ជាមួយនិងការបង្កើនមុខងារឲ្យកាន់ល្អឡើងពីមួយជំនាន់ទៅមួយជំនាន់ មានរូបរាងកាន់តែស្អាត កាន់តែទំនើប និង បំពាក់បច្ចេកវិទ្យាកាន់តែវៃឆ្លាតដើម្បីបង្កើតអនុភាពលើសគេបំផុត ។ វាបានក្លាយជារថយន្តជម្រើសទីមួយរបស់ អ្នកដែលចូលចិត្តសាកល្បងអ្វីដែលថ្មី អ្នកបង្កើតចក្ខុវិស័យ និង អ្នកដែលចូលចិត្តរថយន្តធំៗ ដោយសារតែដំណើរការ និង មុខងាររបស់រថយន្ត ដែលសបញ្ជាក់ឲ្យឃើញនូវកិត្យានុភាព និង លំដាប់ដ៏វិសេសរបស់រថយន្ត។

នីសាន់ Nissan Patrol ត្រូវបានទទួលស្គាល់ដោយសារសមត្ថភាពបើកបរ ៤x៤ ដ៏ល្បីល្បាញ និង កម្លាំងខ្លាំងនាំមុខគូរប្រជែង ជាមួយនិងទំហំម៉ាស៊ីន V8 ចំណុះ 5.6L ប្រព័ន្ធលេខដៃ ៧ លេខ និង ប្រព័ន្ធគ្រប់គ្រងចលនានៃតួរថយន្តដ៏ល្អឥតខ្ជោះ។ ដោយផ្ដល់កម្លាំងខ្លាំងនាំមុខគូប្រជែងជាអតិបរមាចំនួន 405 PS និង កម្លាំងរមួល 560 Nm នីសាន់ Patrol ផ្ដល់ថាមពលខ្លាំងក្លារដល់អ្នកបើកបរទៅគ្រប់ទីកន្លែង និង យកឈ្នះគ្រប់ស្ថានភាពផ្លូវដែលពិបាកៗបំផុត ជាមួយនិងទំនុកចិត្តកាន់តែខ្ពស់។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: