Nissan Auto Tech

ចាប់ផ្ដើមឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិតជាមួយនីសាន់ (Nissan)

BY
Liny Chan
January 14, 2022

ដោយសារតែអាកាសធាតុកាន់តែចុះត្រជាក់ ហើយមេឃកាន់តែឆាប់យប់ យើងខ្ញុំសង្ឃឹមថា លោកអ្នកទាំងអស់គ្នានឹងមានភាពកក់ក្ដៅ និង មានសុខភាពល្អ ។ ដើម្បីចាប់ផ្ដើមឆ្នាំថ្មីឆ្នាំ ២០២២ យើងខ្ញុំសូមណែនាំ ការកម្សាន្តដ៏ពិសេសមួយ: គឺការបង្កើតរថយន្តនីសាន់ ពីក្រដាស ។ លោកអ្នកអាចបង្កើត រថយន្តនីសាន់ម៉ាកល្បីៗពីក្រដាសក្នុងទំហំក្រដាសណាមួយក៏បាន។ នេះជាការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និង ការអំណត់ខ្ពស់ ដើម្បីចំណាយពេលនៅផ្ទះ ក្នុងរដូវរងារនេះ!

ការធ្វើរថយន្តនីសាន់ ពីក្រដាសនេះ មើលទៅវាងាយស្រួល ប៉ុន្តែដំណើរការកាត់តម្រឹមក្រដាស និង ផ្គុំចូលគ្នាជារូបរាងរថយន្ត ពិតជាបានបង្កើតនូវភាពសប្បាយរីករាយ។ ក្នុងការធ្វើរថយន្តក្រដាសនេះ លោកអ្នកគួរប្រើក្រដាសរាងក្រាស់បន្តិច និង កាវដែលឆាប់ស្ងួត (ដូចជាកាវបិតឈើ) ដើម្បីទទួលបានលទ្ធផលល្អ និង ទាក់ទាញចំណាប់អារម្មណ៍បំផុត ។ សាកល្បងធ្វើដោយខ្លួនឯង ឬ សាកល្បងធ្វើជាមួយនិងកូនៗរបស់អ្នក ។ យើងខ្ញុំសូមធានាថា នៅពេលដែលលោកអ្នកបានចាប់ផ្ដើមធ្វើហើយ លោកអ្នកពិតជាមិនចង់ឈប់នោះទេ!

ពីក្រុមហ៊ុននីសាន់ Nissan យើងខ្ញុំសូមជូនពរឲ្យ លោកអ្នកជួបប្រទះតែសេចក្ដីសុខ និង សំណាងល្អ ក្នុងឆ្នាំថ្មីនេះ ។ សូមបើកបរប្រកបដោយសុវត្ថិភាព។

ជ្រើសរើសម៉ាករថយន្តខាងក្រោម ដើម្បីទាញយកធ្វើជារថយន្តពីក្រដាស។
Ariya
LEAF
Kicks
Roox
Note
Elgrand
GT-R
អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: