- Liny Chan
- បច្ចេកវិទ្យា
បុណ្យណូអែល និងឆ្នាំថ្មី ឆ្នាំ2022 ខិតជិតចូលមកហើយ! បានត្រៀមកាដូសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់ហើយនៅ? មិនដឹងថាគួរទិញអ្វីមែនទេ? អំឡុងពេលនេះប្រូម៉ូសិនចុងឆ្នាំពី OPPO ដ៏អស្ចារ្យក៏បានមកដល់ផងដែរ ដែលជាឱកាសដ៏ពិសេស និងភ្ញាក់ផ្អើលបំផុតមិនធ្លាប់មានពីមុនមក។ លើកនេះចំណេញជាងសម្រាប់កម្មវិធីប្រូម៉ូសិនចុងឆ្នាំធ្វើឡើងចាប់ផ្តើមនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2021 រហូតដល់ថ្ងៃទី02 ខែមករា ឆ្នាំ2022 ដោយអតិថិជននឹងទទួលបានកាដូ ព្រមទាំងការបញ្ចុះតម្លៃពិសេសតាមលក្ខខណ្ឌខាងក្រោម ៖ • ទិញ OPPO A95 តម្លៃ $299 ថែមកាដូតម្លៃ $183 រួមមាន ៖ – កាតាបស្ពាយ តម្លៃ
December 8, 2021 - PR
រាជធានីភ្នំពេញ៖ ឡូយពិតៗរបស់គេណា៎! ធីផត មិនត្រឹមតែលក់ដាច់លេខ១ មានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្តនោះទេ ធីផត ក៏ផ្តល់នូវភាពចំណេញខ្លាំងទាំងចំណុះ គុណភាព និងតម្លៃ គឺចំណេញច្រើនសម្រាប់អតិថិជនទាំងអស់ សម្រាប់អ្នកទិញយកទៅប្រើប្រាស់ក្នុងអាជីវកម្មដូចជាម្ចាស់ហាងកាហ្វេ ហាងទឹកកាឡុក បង្អែម ឬភេសជ្ជះផ្សេងៗ ព្រមទាំងអ្នកទិញប្រើប្រាស់នៅផ្ទះ ផងដែរ។ រឹតតែពិសេសទ្វេគុណនោះគឺកម្មវិធីប្រចាំឆ្នាំ «ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!» បានត្រលប់ម្តងទៀតហើយ ដោយការប្តូរសម្បកធីផតគឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែសីហា ២០២២ ធីផត បានរៀបចំកម្មវិធីសន្សំសម្បកដែលប្រើរួចឱ្យបានគ្រប់ចំនួន 24សន្លឹក (សម្បកលាយគ្នាក៏អូខេ) ដើម្បីប្តូរយកទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា 1កំប៉ុងភ្លាមៗ
December 8, 2021 - PR
កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះគឺជាការបើកឆាកវគ្គដំបូងរបស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកថ្មីមួយទៀតរបស់ទូរទស្សន៍ហង្សមាស។ អ្វីដែលនាំឲ្យមានការជជែកវែកញែកខ្លាំងបំផុតនៅក្នុងសប្តាហ៍ដំបូងនេះ គឺការមានមតិបញ្រ្ចាស់គ្នារវាង គណៈកម្មការពីររូបគឺ លោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា ។ បេក្ខជនម្នាក់ដែលមានឈ្មោះថា ឈាន ជាលឿយ បានបកស្រាយបទចម្រៀងនៅមុខគណៈកម្មការដែលកម្មវិធីតម្រូវ តែបន្ទាប់ពីបកស្រាយចប់ សង្រ្គាមពាក្យសម្តីរបស់គណៈកម្មការក៏ផ្ទុះឡើងដោយប្រកាន់គោលជំហររៀងខ្លួន ។ យ៉ាងណាមិញ គណៈកម្មការ លោក នីកូ ក៏បានចូលសម្របសម្រួលកុំឲ្យកម្តៅកាន់តែកើនឡើង ឯគណៈកម្មការ លោក ឆន សុវណ្ណារាជ ក៏បន្ទន់ឥរិយាបទមកវិញផងដែរ ។
December 7, 2021 - PR
វត្តមានខ្សែភាពយន្តភាគចិនដែលនឹងចូលខ្លួនមកបន្តនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនទៀតនោះគឺ រឿង និស្ស័យស្នេហ៍ទេព្តាចាំជាតិ ដែលជាចំណងដៃចុងឆ្នាំ ២០២១ ហើយក៏ជាខ្សែភាពយន្តភាពដ៏ថ្មីសន្លាងនៅក្នុងឆ្នាំនេះផងដែរ។ ដើម្បីផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន ពីការទស្សនាកម្សាន្តសាច់រឿងបែបមនោសញ្ចេតនា មកជាការបង្ហាញពីខ្សែរឿងយុទ្ធសិល្បិ៍ វេទមន្ត ឆ្លងភពរវាងទេវតា និងមនុស្សលោក។ ដំណាលពីរឿងនិទាន ដែលបានលើកឡើងពីទេពធីតាមួយអង្គ មានតួអង្គ កម្ចាត់ពួកអារក្ស ដើម្បីស្វែងរកសេចក្តីសុខជូនមនុស្ស។ ព្រះនាងទេពធីតា តែងតែឈឺឆ្អាល និងយកចិត្តទុកដាក់ខ្វាយខ្វល់ពីភាពអយុត្តិធម៌ និងការកាប់សម្លាប់នៅឋានមនុស្សលោក។ ជាច្រើនរយឆ្នាំបានកន្លងផុតទៅ ទេពធីតាបានមកចាប់កំណើត ជាវីរៈនារីដ៏ស្រស់ស្អាតម្នាក់ នោះគឺ ទ័នមូ ។ ក្នុងជីវិតជាមនុស្សលោក ទ័នមូ នៅតែមានចិត្តដដែល ដូចនឹងអ្វីដែលខ្លួនធ្លាប់ជាទេវតា ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺនាងអាចចងចាំរឿងរ៉ាវរបស់នាងកាលពីជាង រាប់រយឆ្នាំមុន។
December 7, 2021 - PR
ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា លោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ រៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតា បិតា ចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឪឡារឹកអបអសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។ ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គលការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញជាច្រើនរូបបានចូលរួម។
December 6, 2021 - PR
ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង វីងម៉លបានពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដោយអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ពីទូរស័ព្ទរបស់ពួកគេ។ អតិថិជនទាំងអស់ដែលស្ថិតនៅខេត្តទាំងនេះ ឥឡូវនេះអាចធ្វើការកុម្ម៉ងទិញពីហាងជាច្រើន ជាមួយការដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវា។ (ឥឡូវនេះ អតិថិជនរស់នៅខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ អាចធ្វើការបញ្ជាទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីងព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។) លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ការបើកដំណើរការនៅក្នុងខេត្តថ្មីទាំងបីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ភាពងាយស្រួលក្នុងការទទួលបានទំនិញ និងផលិតផលជាច្រើនប្រភេទជារៀងរាល់ថ្ងៃទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ អ្វីដែលពួកគេត្រូវការ គឺមាននៅក្នុងកម្មវិធីស្មាតហ្វូន ក្នុងទូរស័ព្ទរបស់ពួកគេប៉ុណ្ណោះ។” ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង រួចចុចពាក្យ “វីងម៉ល” បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងបញ្ជាទិញពីហាងរាប់ពាន់។ បន្ទាប់ពីធ្វើការបញ្ជាទិញរួច
December 6, 2021 - PR
កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ2021 កន្លងទៅថ្មីៗនេះ ប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើនបានចាប់ផ្ដើមបើកទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញជាបណ្ដើរៗ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនីមួយៗ បានធូរស្បើយ និងស្ថិតក្រោមការគ្រប់គ្រង។ ការបើកប្រទេសឡើងវិញនេះ គឺជាសញ្ញាល្អមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដែលបានជាប់គាំងអស់រយៈពេលជាង ១ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុននាំមុខគេក្នុងតម្លៃទាប បានបើកដំណើរការជើងហោះត្រង់ ភ្នំពេញ ឆ្ពោះទៅទីក្រុងបាងកក ឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជាមួយការហោះហើរតម្លៃទាបបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត។ ប្រទេសថៃ ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021 ថ្មីៗនេះ។ ប្រទេសនេះ សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន មិនថានៅតាមបណ្ដាខេត្ត ឬ នៅក្នុងទីក្រុង
December 6, 2021 - Nissan Auto Tech
នៅដើមឆ្នាំនេះ ក្រុមហ៊ុននីសាន់ បានប្រកាសចេញលក់រថយន្តអគ្គិសនីនីសាន់ NOTE ក្នុងទីក្រុងហុងកុង ។ បន្ទាប់ពីរថយន្តអគ្គិសនី MPV Serena ទទួលបានជោគជ័យដោយលក់ដាច់បំផុតនោះ រថយន្តអគ្គិសនីទីពីរត្រូវបានដាក់ឲ្យដំណើរការនៅក្នុងទីក្រុងមួយនេះ។ ភាពជោគជ័យនៃរថយន្តអគ្គិសនីអុីផៅវើរ (e-Power) Serena សបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធអគ្គិស-នីអុីផៅវើរ (e-Power) គឺជាប្រព័ន្ធអាគុយប្រើថាមពលអគ្គិសនីជំនាន់ថ្មីដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និង ទទួលបានទំនុកចិត្តខ្លាំងពីអតិថិជន ។ ជាមួយនិងប្រព័ន្ធអគ្គិសនីអុីផៅវើរ នៃរថយន្តនីសាន់ NOTE ស៊េរីថ្មី ក្រុមហ៊ុនយើងខ្ញុំនឹងនាំមកនូវការបើកបរប្រកបដោយភាពរំភើបរីករាយទ្វេដង ជូនដល់អតិថិជន និងពង្រឹងតួនាទីក្នុងការនាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីនៅក្នុងទីក្រុងហុងកុង។ ហុងកុង គឺជាទីផ្សារដ៏សកម្មក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា ។ រថយន្តអគ្គិសនីនីសាន់ NOTE បំពាក់ដោយបច្ចេកវិទ្យាបើកបរដ៏វៃឆ្លាតថ្មីជាច្រើន
December 5, 2021 - បច្ចេកវិទ្យា
អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី5 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2021 ខាងមុខនេះ។ ក្នុងនោះផងដែរអ្វីដែលភ្ញាក់ផ្អើល ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានបោះជំហានបង្ហាញខ្លួនក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូង លើសង្វៀនប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2020 នេះផងដែរ ដើម្បីផ្សព្វផ្សាយម៉ាកផលិតផលលើវេទិកាប្រកួត ឬឆាកអន្តរជាតិ ព្រមទាំងដាក់ឈ្មោះកីឡាល្អប្រចាំការប្រកួតថា « OPPO Man of the Match» ដែលអាចនិយាយបានថានេះគឺជាយុទ្ធសាស្រ្តរបស់
December 5, 2021 - PR
ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងស្រុក។ ស្រាបៀរ Angkor Lager ដែលត្រូវបានផលិតឡើង និង ចែកចាយដោយក្រុមហ៊ុន Cambrew Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group កំពុងផ្តល់ការឧបត្ថម្ភដល់កម្មវិធីអ្នកនិពន្ធ-អ្នកអាន (Writers-Readers Festival) កម្មវិធីគូរគំនូរសិល្បៈតាមដងផ្លូវដោយផ្ទាល់នៅលើផ្ទាំងក្រណាត់ (Live Street Art Painting on Canvas) និង កម្មវិធីការបិទកម្មវិធីនៅតាមដងផ្លូវ (Closing Street Fest) ដែលនឹងរៀបចំធ្វើឡើងនៅក្នុង
December 3, 2021









