Nissan Auto Tech

រថយន្តអគ្គិសនី នីសាន់ NOTE ស៊េរីថ្មីត្រូវបានតាំងបង្ហាញនៅទីក្រុងហុងកុង

BY
Liny Chan
December 5, 2021

នៅដើមឆ្នាំនេះ ក្រុមហ៊ុននីសាន់ បានប្រកាសចេញលក់រថយន្តអគ្គិសនីនីសាន់ NOTE ក្នុងទីក្រុងហុងកុង ។ បន្ទាប់ពីរថយន្តអគ្គិសនី MPV Serena ទទួលបានជោគជ័យដោយលក់ដាច់បំផុតនោះ រថយន្តអគ្គិសនីទីពីរត្រូវបានដាក់ឲ្យដំណើរការនៅក្នុងទីក្រុងមួយនេះ។

ភាពជោគជ័យនៃរថយន្តអគ្គិសនីអុីផៅវើរ (e-Power) Serena សបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធអគ្គិស-នីអុីផៅវើរ (e-Power) គឺជាប្រព័ន្ធអាគុយប្រើថាមពលអគ្គិសនីជំនាន់ថ្មីដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និង ទទួលបានទំនុកចិត្តខ្លាំងពីអតិថិជន ។ ជាមួយនិងប្រព័ន្ធអគ្គិសនីអុីផៅវើរ នៃរថយន្តនីសាន់ NOTE ស៊េរីថ្មី ក្រុមហ៊ុនយើងខ្ញុំនឹងនាំមកនូវការបើកបរប្រកបដោយភាពរំភើបរីករាយទ្វេដង ជូនដល់អតិថិជន និងពង្រឹងតួនាទីក្នុងការនាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីនៅក្នុងទីក្រុងហុងកុង។ ហុងកុង គឺជាទីផ្សារដ៏សកម្មក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា ។

រថយន្តអគ្គិសនីនីសាន់ NOTE បំពាក់ដោយបច្ចេកវិទ្យាបើកបរដ៏វៃឆ្លាតថ្មីជាច្រើន ដែលជួយបង្កើនទំនុកចិត្ត និង បទពិសោធន៍នៃការបើកបររបស់អ្នកបើករថយន្ត។
– បច្ចេកវិទ្យាវៃឆ្លាតផ្ដល់សញ្ញាអំពីគ្រោះថ្នាក់ (IFCW)
– បច្ចេកវិទ្យាវៃឆ្លាតចាប់ហ្វ្រាំងគ្រាអាសន្ន (IEB)
– បច្ចេកវិទ្យាផ្ដល់សញ្ញាពីការចាកគន្លងផ្លូវ (LDW)
– បច្ចេកវិទ្យាជំនួយដល់ការបើកបរលើដងផ្លូវ (LI)

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: