- Liny Chan
- PR
នៅពេលអ្នកបញ្ជាទិញរថយន្តថ្មី ជាធម្មតាអ្នករំពឹងថាវានឹងទិញបានភ្លាមៗ ឬចំណាយពេលបន្តិច ឬរង់ចាំប្រហែល ៦ទៅ ៨សប្តាហ៍ទើបរថយន្តមកដល់ហាងរថយន្ត។ ឥឡូវនេះការរង់ចាំបានកើនឡើងយ៉ាងខ្លាំងចំពោះម៉ាក និងម៉ូដែលរថយន្តមួយចំនួនដោយសារតែកង្វះខាតបន្ទះឈីបនៃប្រព័ន្ធបញ្ផារថយន្ត (Chip Shortage) និងបញ្ហាផលិតកម្ម ដែលបង្កឡើងដោយ Covid-19 ។ ជាទូទៅរថយន្តថ្មីអាចត្រូវការបន្ទះឈីបនៃប្រព័ន្ធបញ្ផារថយន្តរហូតដល់ ១៤០០ ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សេងៗជាច្រើនដូចជា: អូតូកញ្ចក់ក្តោប, អេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។ ចាប់តាំងពីដើមឆ្នាំ២០២០ជំងឺរាតត្បាតទូទាំងសកលលោកបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត, អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយរថយន្តមួយចំនួនត្រូវបិទទ្វារ។ សេដ្ឋកិច្ចបានធ្លាក់ចុះហើយវាមានហេតុផលជាច្រើនដែលធ្វើឱ្យរថយន្តមានការយឺតយ៉ាវក្នុងការចែកចាយមកភ្នាក់ងារលក់នៅតាមបណ្តាប្រទេសជាច្រើន ហើយវាក៏រួមបញ្ចូលទាំងការចែកចាយមកកម្ពុជាផងដែរ។ ហេតុផលមួយចំនួននោះមានដូចជា៖ ១. កង្វះបន្ទះឈីបនៃប្រព័ន្ធបញ្ផារថយន្ត: នេះគឺជាលទ្ធផលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលបង្កើនតម្រូវការគ្រឿងអេឡិចត្រូនិកផ្ទាល់ខ្លួនដូចជា ទូរស័ព្ទ កុំព្យូទ័រ និងយានយន្ត ដែលបន្ទះឈីបត្រូវបានប្រើរហូតដល់ការផលិតមិនអាចឆ្លើយតបទាន់ពេលទៅនឹងតម្រូវការបាន។ បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកទេសសហរដ្ឋអាមេរិកកំពុងឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីបថ្មី
October 8, 2021 - កូវីដ-១៩
ក្រុងព្រះសីហនុ៖ នាពេលថ្មីៗនេះ កុ្រមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសឧបត្ដម្ថភេសជ្ជៈរបស់ខ្លួនចំនួន ២០ ០០០ កេស បន្ថែមទៀត រួមមាន ទឹកពិសាអង្គរពូរ៉ូចំនួន ១០ ០០០ កេស និងភេសជ្ជៈចំនួន ១០ ០០០ កេស ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្ដព្រះសីហនុ។ លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្ដីទីរបស់ ខេមប្រ៊ូវ បានមានប្រសាសន៍ថា «ក្នុងគ្រាដ៏លំបាកនេះ ទាមទារឲ្យមានការចូលរួមទទួលខុសត្រូវពីប្រជាជនគ្រប់រូប និងដើរតួនាទីក្នុងការទប់ស្កាត់វីរុសនេះ។ ខេមប៊្រូវ បន្តប្តេជ្ញាចូលរួមជាមួយសហគមន៍តាមដែលអាចធ្វើទៅបាន។ អាទិភាពដ៏ចម្បងរបស់យើងក្នុងកាលៈទេសៈមិនពិតប្រាកដនេះ គឺសុខសុវត្ថិភាព
October 8, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១៖ កាលពី Galaxy Z Fold និង Galaxy Z Flip ជំនាន់មុនដំបូងចេញមកអតិថិជនជាច្រើនថាចង់បានបែបនេះបន្ថែម…ចង់បានមុខងារនេះ…មុខងារនោះបន្ថែម…បើមានបច្ចេកវិទ្យាបែបនេះថែមទៀតមិនដឹងអស្ចារ្យយ៉ាងណាទេហ្ន៎…! ឥឡូវនេះក្រុមហ៊ុន សាមសុង ក៏បានស្តាប់ និងយកមតិយោបល់របស់អតិថិជនទាំងអស់មកសិក្សា និងធ្វើការកែខៃ…អភិវឌ្ឍបច្ចេកវិទ្យាថ្មីបន្ថែមដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណាផលិតចេញបាននូវស្មាតហ្វូនដ៏ល្អឯកសម្រាប់អតិថិជនរបស់ខ្លួន…! មកដល់ពេលនេះសម្រាប់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G គឺបានបំពេញសេចក្តីត្រូវការ និងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកដែលលក់ដាច់បំផុត និងមានការគាំទ្រយ៉ាងច្រើនមហិមាបានហើយ…! អតិថិជនទូទាំងពិភពលោក
October 8, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ត្រីតុកកែអប់ក្រូចឆ្មាពិសេសមកចែកជូនធានារសជាតិឆ្ងាញ់មិនចាញ់ហាងល្បីឡើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ត្រីតុកកែ ១ក្បាល គល់ស្លឹកគ្រៃ ៤កំណាត់ ខ្ទឹមសចិញ្ច្រាំ ៣ស្លាបព្រាបាយ ម្ទេសខ្មាំងចិញ្ច្រាំ ៣ស្លាបព្រាបាយ ឬសជីវ៉ាន់ស៊ុយចិញ្ច្រាំ ១ស្លាបព្រាបាយ ទឹកស៊ុប រឺទឹកធម្មតា 1/4ចានចង្កឹះ ទឹកត្រី២ស្លាបព្រាបាយ ស្ករស ២ស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ ខ្ទឹមសហាន់បន្ទះសម្រាប់លំអរ ក្រូចឆ្មាហាន់បន្ទះ សម្រាប់លំអរ ម្ទេសស្រស់ ក្រហមសម្រាប់លំអរ ជីវ៉ាន់ស៊ុយ សម្រាប់លំអរ *វិធីធ្វើ យកត្រីតុកកែមកធ្វើអោយស្អាត
October 5, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ទឹកដោះគោខ្លាឃ្មុំក្រឡុកមកចែកជូន ថែមទាំងមានថប់ផីងពិសេសផងដែរ ធានាថា ក្មេងៗច្បាស់ជាចូលចិត្តជាមិនខាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា *គ្រឿងផ្សំ 1. ទឹកដោះគោខ្លាឃ្មុំ ១កំប៉ុង (ទឹកដោះគោឆៅ) 2. ទឹកកកអនាម័យគ្រាប់តូច ៣កែវ(៥៤០មីលីលីត្រ) 3. ទឹកដោះគោខាប់ ៦០មីលីលីត្រ 4. ទឹកដោះគោស្រស់ ៣០មីលីលីត្រ *វិធីធ្វើ ចាក់គ្រប់យ៉ាងចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកអោយម៉ត់ចូលគ្នានិងខាប់ល្អ រួចចាក់ដាក់កែវ រោយពីលើដោយមីឡូ អូវ៉ា់ន់ទីន រឺទឹកដោះគោខាប់ តាមចំណូលចិត្ត
October 5, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តត្រីកាម៉ុងចំហុយ ឬនៅប្រទេសថៃគេហៅថា ត្រីប្លាធូ មកចែកជូនរសជាតិឆ្ងាញ់មិនប្រៃខ្លាំង បងប្អូនអាចសាកធ្វើបានដោយងាយ ថែមទាំងឆ្ងាញ់មានអនាម័យទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ត្រីប្លាធូ ៤ក្បាល អំបិល ៥ស្លាបព្រាបាយ ទឹកស្អាត ២៥០មីលីលីត្រ រឺដាក់អោយលិចត្រីល្មម *វិធីធ្វើ យកត្រីប្លាធួរឺត្រីកាម៉ុង មកខ្វេសយកពោះវៀនចេញ លាងទឹកអោយស្អាត រួចលាយអំបិលហើយនិងទឹកលាយចូលគ្នា កូរអោយអំបិលរលាយ រួចយកត្រីប្លាធូរឺត្រីកាម៉ុងទៅត្រាំក្នុងទឹកនឹង រយះពេល ៣០នាទី ក្រោយមកស្រង់ត្រីឡើងអោយស្រស់ទឹករួចយកប្រដាប់ដាក់ត្រីសម្រាប់ចំហុយមករៀបត្រីដាក់ចូលទៅ រួចយកត្រីទៅដាក់ចំហុយក្នុងឡាំងសឹងដែលទឹកកំពុងពុះខ្លាំង ទើបដាក់ត្រីចូលទៅចំហុយរយះពេល ១០នាទី ក្រោយមកយកត្រីចេញពីឡាំងសឹងទុកអោយស្រស់ទឹកនិងត្រជាក់ល្អ បងប្អូនអាចយកទៅចៀនបន្តដើម្បីទទួលទានជាមួយកាពិបុកក៏បាន ចំណែកត្រីដែលនៅសល់បងប្អូនអាចយកទៅផ្លាសេក្នុងកន្លែងកកដើម្បីអោយទុកបានយូរ ។
October 5, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះយើងមានរូបមន្តឡាបមីសួរប៉ាត់តេពិសេសមកផ្ញើ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ មីសួរត្រាំទឹក ១កញ្ចប់ ប៉ាត់តេហាន់បន្ទះល្មម ១ដុំ រឺ តាមចំណូលចិត្ត ទឹកស្ករ ១វែក សាច់ជ្រូកចិញ្ច្រាំស្រុះឆ្អិន ៤០០ក្រាម ក្រូចឆ្មា ៩ចំនិត ខ្ទឹមក្រហមហាន់ល្អិត ៥គ្រាប់ ម្ទេសខ្មាំងហាន់ល្អិត តាមចំណូលចិត្ត ជីបារាំងហាន់ល្អិត ៣ដើម ជីវ៉ាន់សុយហាន់់ល្អិត ៣ដើម ទឹកត្រី ២វែក ម្ទេសហុយ ១វែក អង្ករលីង ១វែក *វិធីធ្វើ ជាដំបូងយើងមកលាយទឹកញាំទាំងអស់គ្នា ដោយដាក់ ទឹកស្ករ
October 5, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តអាហារកូរ៉េដ៏ពេញនិយមខ្លាំងបំផុតមកផ្ញើនោះគឺ ចាចាំងម៉ាក់យ៉ន រឺ មីឧត្តុងឆាបែបកូរ៉េ និងប្រជាជនខ្មែរនិយមហៅថា មីខ្មៅ ដែលគ្រឿងផ្សំផ្សេងៗយើងអាចយកទិញនៅតាមបណ្តាផ្សារទំនើបបានដោយងាយផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់ជ្រូកបីជាន់ ហាន់ល្អិតល្មម ១ចានចង្កឹះ ដំឡូងបារាំងហាន់ជាកូនដុំតូចល្មម 1/2 ចានចង្កឹះ ការ៉ុតហាន់ល្អិតល្មម 1/2 ចានចង្កឹះ ខ្ទឹមបារាំងហាន់កូនដុំល្មម 1/2 ចានចង្កឹះ ស្ពៃក្តោប ហាន់ខ្លីល្មម ១ចានចង្កឹះ មីឧត្តុង ១កញ្ចប់ ប្រេងល្ង ២ស្លាបព្រាបាយ ម្ស៉ៅពោត ២កញ្ចប់ ស្ករស ២ស្លាបព្រាបាយ សុសចាចាំង
October 5, 2021 - PR
ភ្នំពេញ ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១៖ សិស្សនិស្សិតរបស់កម្មវិធី Full Stack Developer ដំបូងគេ ក្រោមការសហការរវាងសែលកាតនិងSabaiCode បានបញ្ចប់ដោយជោគជ័យសំរាប់វគ្គ Module1 នៃកម្មវិធីសិក្សារយៈពេល ១២ ខែ ដោយផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏គេហទំព័រ HTML CSS និង Javascript ។ ចាប់ពី Module 2 និស្សិតត្រូវបានបែងចែកជា ៤ ក្រុម ដោយក្រុមនីមួយៗមានភារកិច្ចបង្កើតគម្រោងដែលពួកគេជ្រើសរើស។ បន្ទាប់មកក្រុមទាំងនោះនឹងធ្វើការលើគម្រោងដែលពួកគេពេញចិត្តរហូតដល់ចប់កម្មវិធីដោយមានបំណងអភិវឌ្ឍន៏គម្រោងរបស់ពួកគេទៅជាកម្មវិធីដែលអាចធ្វើពាណិជ្ជកម្មបាន។ គម្រោងទាំង៤ ដែលបានស្នើ និងទទួលយកមានដូចខាងក្រោម៖ គម្រោងទី
October 4, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត វិធីធ្វើស្តេកសាច់ទ្រូងមាន់មកផ្ញើសម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានស្តេកប៉ុន្តែខ្លាចធាត់បងប្អូនអាចសាកយករូបមន្តនេះមកធ្វើបាន ទាំងឆ្ងាញ់ហើយថែមទាំងមិនធាត់ទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា *គ្រឿងផ្សំ សាច់ទ្រូងមាន់ ២៦០ក្រាម អំបិល 1/2 ស្លាបព្រាកាហ្វេ ម្រេច 1/2 ស្លាបព្រាកាហ្វេ ប្រេងអូលីវ 1/2 ស្លាបព្រាកាហ្វេ *គ្រឿងផ្សំសាល់សាសាឡាត់ ស្វាយទុំ ១ផ្លែ ប៉េងប៉ោះហាន់តូចៗល្មម ១ស្លាបព្រាបាយ ខ្ទឹមក្រហមចិញ្រ្ចាំល្អិត ១ស្លាបព្រាបាយ ជីវ៉ាន់សុយហាន់ល្អិត ១ស្លាបព្រាបាយ ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ល្អិត ១ស្លាបព្រាបាយ ប្រេងល្ង 1/2 ស្លាបព្រាកាហ្វេ ទឹកម្ទេស 1/2 ស្លាបព្រាកាហ្វេ *វិធីធ្វើ ជាដំបូងយើងលាងទ្រូងមាន់អោយស្អាត
October 3, 2021









