- Liny Chan
- រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ធ្លាប់តែទទួលទាន មាន់ដុតកូកាមែនទេ ថ្ងៃនេះដែរយើងមានរូបមន្ត និងមុខម្ហូបថ្មីចែស មកចែកជូនតែម្តងនោះគឺ ឆ្អឹងជំនីជ្រូកខ្ចីអាំងកូកា រសជាតិពិសេសមែនបងប្អូន តោះកុំអោយខាតពេលយូរយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ឆ្អឺងជំនីជ្រូកខ្ចី ៥០០ក្រាម ទឹកស៊ីអ៉ីវសៀងថៃ ១ចានតូច ម្រេចស ១ស្លាបព្រាកាហ្វេ គ្រាប់ជីវ៉ាន់ស៊ុយថៃ ១ស្លាបព្រាកាហ្វេ កូកា ១ដបតូច *វិធីធ្វើ យកឆ្អឹងជំនីជ្រូកខ្ចីមលាយជាមួយនិង ម្រេចស ទឹកស៊ីអ៊ីវសៀង គ្រាប់ជីវ៉ាន់សុយថៃ លាយអោយចូលគ្នាល្អ រួចចាក់ទឹកកូការចូលទៅ លាយអោយចូលគ្នា ផ្អាប់ទុកក្នុងទូទឹកកករយះពេល ៤៥ទៅ៦០នាទី រួចយកឆ្អឹងជំនីជ្រូកខ្ចីទៅអុាំងអោយឆ្អិនល្អ រឺចង់យកទៅចៀនក៏បាន ប្រសិនបើបងប្អូនចង់ចៀនជាមួយនិងម៉ាស៊ីនចៀនសំងួតដោយប្រើភ្លើង ១៧០អង្សារសេ
October 2, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បន្លែខ្ចប់ត្រីអាំងមកចែកជូន ធានាថាឆ្ងាញ់ប្លែកមាត់ជាមិនខាន ហើយថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង រឺបងប្អូនអាចសាកធ្វើលក់ក៏បាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ត្រីឡាបយ៉ា ២ក្បាល អំបិលគ្រួស ២៥០ក្រាម គល់ស្លឹកគ្រៃ ៤ដើម ស្លឹកតើយ ៦សន្លឹក *គ្រឿងផ្សំទឹកជ្រលក់ប្រហុកពិសេស ខ្ទឹមក្រហម ១០០ក្រាម ខ្ទឹមស ៥០ក្រាម ម្ទេសស្រស់ ៣០ក្រាម ប៉េងប៉ោះ ៣ផ្លែ ជីវ៉ាន់សុយហាន់ល្អិត ១ដើម ស្លឹកខ្ទឹមហាន់ខ្ទឹមហាន់ល្អិត ១ដើម ជីបារាំងហាន់ល្អិត ១ដើម ក្រូចឆ្មា ១ផ្លែ ទឹកប្រហុកថៃ
October 2, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលចូលចិត្តទទួលទានសាច់គោប្រឡាក់ ថ្ងៃនេះដែរយើងមានរូបមន្តសាច់គោប្រឡាក់ទឹកត្រីម្រេចមកផ្ញើ វិធីធ្វើងាយៗសាច់នៅទន់ឈ្ងុយទឹកត្រីម្រេចខ្លាំង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់គោហាន់បន្ទះល្មម ១គីឡូ ទឹកត្រី ២ស្លាបព្រាបាយ ម្រេចម៉ត់ ៣ស្លាបព្រាកាហ្វេ ប្រេងសម្រាប់ចៀន *វិធីធ្វើ យកបន្ទះសាច់គោមកដាក់ចូលក្នុងចាន រួចដាក់ម្រេចនិងទឹកត្រីចូលទៅលាយចូលគ្នាអោយសប់ល្អ រួចផ្អាប់ទុករយះពេល៥នាទី ក្រោយមកចាក់ប្រេងឆាចូលកក្នុងខ្ទះរងចាំអោយប្រេងក្តៅ រួចយកបន្ទះសាច់គោចូលទៅចៀន អោយលឿងក្រហមល្អ ទាំងសងខាង រួចស្រង់ឡើង មកហាន់ជាចំនិតល្មមតាមចំណូលចិត្ត។
October 2, 2021 - PR
TikTok ជាបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ ជាមួយបេសកកម្មជំរុញឱ្យមានការច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ នឹងចូលរួមយុទ្ធនាការរបស់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្ដពលរដ្ឋកម្ពុជាបន្ដការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩តាមរយៈក្រុមអ្នកបង្កើតTikTok បើទោះបីជាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនៅទូទាំងប្រទេសមានអត្រាខ្ពស់យ៉ាងណាក៏ដោយ។ យុទ្ធនាការនេះក៏មានបំណងដោះស្រាយរាល់ការយល់ច្រឡំជុំវិញបញ្ហាវីរុសរាតត្បាតសកល។ ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ដែលកំពុងចូលរួមចំណែកក្នុងយុទ្ធនាការនេះ រួមមាន We-Pharm វេជ្ជបណ្ឌិត មនោរ័ត្ន វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា និងវេជ្ជបណ្ឌិត ស៊ីម ផល្លី។ TikTok ក៏ទទួលបាននូវអ្នកគាំទ្រចម្រុះកាន់តែច្រើននៅកម្ពុជា។ ទាំងនេះគឺជាហេតុផលដែលក្រសួងទាំងពីរមានផែនការបង្កើតយុទ្ធនាការអប់រំដោយប្រើប្រាស់តំណរភ្ជាប់សញ្ញា #KhmerVacc។ យុទ្ធនាការនេះក៏មានបំណងក្រើនរំឭកដល់ពលរដ្ឋកម្ពុជាឱ្យនៅតែមានការប្រុងប្រយ័ត្ន និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។ យុទ្ធនាការទប់ស្កាត់ជំងឺឆ្លងសកលនេះ ក៏មានការបញ្ចូលបដាផ្សព្វផ្សាយ
October 1, 2021 - PR
បងប្អូនដែលចូលចិត្តទស្សនាកម្មវិធី លេងហ្គេមប្រកូតប្រជែងគ្នា ចូលចិត្តកម្មវិធីល្បងប្រាជ្ញា កំប្លែងស្ងួត សើចសប្បាយរឹងថ្គាម ហើយជាពិសេសអផ្សុកថ្ងៃភ្ជុំបិណ្ឌមិនដឹងទៅណា កុំភ្លេចទស្សនាកម្មវិធី Freshy Winner ភ្ជុំបិណ្ឌ 2021។ កម្មវិធីសប្បាយៗកំប្លែងស្ងួតសើចស្ទើរជ្រុះធ្មេញ ដែលបានសម្រិតសម្រាងយ៉ាងល្អឯងសម្រាប់ថ្ងៃភ្ជុំបិណ្ឌ ទី 6 តុលា 2021 មានតែមួយគត់គឺកម្មវិធី Freshy Winner ភ្ជុំបិណ្ឌ 2021 នឹងចាក់ផ្សាយពីរម៉ោងពេញនៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧:00 យប់ដល់ម៉ោង 9:00យប់។ ដូចដែលប្រិយមិត្តបានដឹងរួចហើយថាកម្មវិធី Freshy Winner តែងតែផ្ដល់នូវភាពសប្បាយរីករាយ ប្រកួតប្រជែងសមត្ថភាពរបស់តារាល្បីៗ បុគ្គលល្បីៗ
October 1, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មីឆាបែបជប៉ុន ដែលមានឈ្មោះថា យាកិសូបាក់ តោះចង់ដឹងថាខុសពីមីឆាយើងបែបណា យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បេខនហាន់ល្មម ២ខ្សែ សាច់ក្រកហតដកមាន់ហាន់ចំនិត ៣ដុំ ខ្ទឹមបារាំងហាន់សម្រាប់ឆា ១ផ្លែ ការ៉ុតហាន់បន្ទះស្តើងៗ ៦បន្ទះ ស្ពៃតឿ ៣ដើម ស្លឹកខ្ទឹមហាន់ ៣ដើម សរសៃមីជប៉ុន ៥០ក្រាម ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ ទឹកស៊ីអ៊ីវជប៉ុន ឈរយុ ២ស្លាបព្រាបាយ ទឹកស៊ុបជប៊ុនដប រសជាតិប្រៃផ្អែម ២ស្លាបព្រាបាយ មិរិន ២ស្លាបព្រាបាយ ស្ករស 1/2
October 1, 2021 - បច្ចេកវិទ្យា
នៅសល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យភ្ជុំបិណ្ឌបានមកដល់ តើអ្នកទាំងអស់គ្នាបានគិតគូរនិងត្រៀមកាដូសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ លោកយាយ លោកតា រួចហើយឬនៅ? បើមិនទាន់នឹកឃើញទេ យើងសូមណែនាំកាដូម្យ៉ាង ជឿជាក់ថាមនុស្សគ្រប់រូបប្រាកដជាសប្បាយចិត្ត ពិសេសគឺអាចបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាបានគ្រប់ពេលវេលានោះគឺ OPPO Reno6 Z 5G និង OPPO A94 ដែលស្មាតហ្វូនដ៏កំពុងពេញនិយម និងផ្ទុះការគាំទ្រលើទីផ្សារកម្ពុជាយ៉ាងខ្លាំងមិនធម្មតានាពេលបច្ចុប្បន្ននេះ។ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងតបស្នងអំណរអរគុណដល់អតិថិជនដែលគាំទ្រផលិតផល OPPO ក្រុមហ៊ុនបានប្រកាសផ្តល់ជូននូវកាដូពិសេសសរុបជាទឹកប្រាក់ $181 និង $74 រាល់ការជាវនូវស្មាតហ្វូនទាំងពីរម៉ូដែលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី06 ខែតុលា ឆ្នាំ2021។ • OPPO Reno6 Z
October 1, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តនិងវិធីធ្វើនំត្នោត មកចែកជូន ពិបាករកទិញណាស់មែនទេ ទិញញាំហើយរសជាតិអត់ឆ្ងាញ់ទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ម្ស៉ៅខ្សាយ ៥០០ក្រាម មេនំត្នោត ១៥០ក្រាម អំបិល ១ស្លាបព្រាកាហ្វេ ស្ករត្នោត ៤៥០ក្រាម ម្ស៉ៅឡើង ១ស្លាបព្រាបាយ ក្បាលខ្ទិះ ១ប្រអប់ធំ សាច់ដូងកោសជាសរសៃសម្រាប់រោយពីលើនំ *វិធីធ្វើ ចាក់ម្ស៉ៅខ្សាយ អំបិល លាយអោយចូលគ្នា រួចចាក់ក្បាលខ្ទិះម្តងបន្តិចៗ បន្តការលាយច្របាច់ម្ស៉ៅ រឿយៗរហូតទាល់តែក្លាយជាសាច់តែមួយ កុំអោយជ្រាយ រួចដាក់មេត្នោតចូលទៅលាយអោយចូលគ្នាក្លាយជាសាច់តែមួយ នៅពេលដែលម្ស៉ៅស្ងួតអាចថែមក្បាលខ្ទីះម្តងបន្តិចចូលទៅអោយក្លាយជាសាច់តែមួយ រួចដាក់ស្ករត្នោតចូលទៅលាយចូលគ្នារហូតទាល់តែស្កររលាយល្អ បន្តការដាក់ក្បាលខ្ទិះរឿយៗ រួចផ្អាប់ទុករយះពេល១ម៉ោង រួចដួសដាក់ពុម្ព
October 1, 2021 - PR
បច្ចុប្បន្នវិស័យស្មាតហ្វូនគឺថាមានការប្រកួតប្រជែងគ្នាខ្លាំង ដូចច្នេះសម្រាប់ជម្រើសក៏មានច្រើនសម្រាប់អ្នកប្រើប្រាស់។ តើទូរស័ព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កំសាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំផងដែរ។ មួយរយៈចុងក្រោយ ទូរស័ព្ទដៃស្មាតហ្វូនបានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពនានាផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុនទូរស័ព្ទដៃ vivo បានបង្កើតនូវបច្ចេកវិទ្យាជឿនលឿន តម្លៃសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។ នាឱកាសនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ Y33s ម៉ូដែលស្មាតហ្វូននេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួនទូទាំងពិភពលោក
October 1, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះយើងមានរូបមន្តឡាបប្រហិតមកចែកជូន ដោយថ្ងៃនេះយើងនិងប្រើប្រហិតចំរុះតែម្តង តោះចង់ដឹងថាមានរសជាតិនិងវិធីធ្វើបែបណានោះយើងមកមើលទាំងអស់គ្នា៖ *គ្រឿងផ្សំ ប្រហិតមាន់ ១២៥ក្រាម ប្រហិតត្រី១០០ក្រាម ប្រហិតសាច់ជ្រូក ១០០ក្រាម ទឹកស្ករ ៤០មីលីលីត្រ ទឹកត្រី ៣ស្លាបព្រាបាយ ម្ទេសហុយ ២ស្លាបព្រាបាយ ទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ ខ្ទឹមក្រហម ហាន់ល្អិត 1/4ចានចង្កឹះ អង្ករលីង ៤ស្លាបព្រាបាយ ស្លឹកខ្ទឹមហាន់ល្អិត 1/4ចានចង្កឹះ ជីអង្កាម 1/2ចានចង្កឹះ ប្រេងឆា ៣ស្លាបព្រាបាយ ម្ទេសក្រៀម 1/4ចានចង្កឹះ *វិធីធ្វើ យកប្រហិតទាំងអស់លាងទឹកអោយស្អាត និងដាក់ចូលទៅកម្តៅក្នុងម៉ាស៊ីនកម្តៅដោយប្រើភ្លើង៨០០វ៉ាត់ រយះពេល២នាទី ក្រោយមកទៀតចាក់ម្ទេសក្រៀមមកលាយជាមួយនិងប្រេងឆា
October 1, 2021









