- Liny Chan
- រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានត្រពាំងថ្ងៃនេះដែរយើងមានរូបមន្ត ឆាត្រពាំងសាច់ទ្រូងមាន់បែបថៃមកផ្ញើ ទទួលទានជាមួយបាយសរក្តៅៗនិយាយពីថាឆ្ងាញ់ប្លែកមាត់តែម្តង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់ទ្រូងមាន់ ២២០ក្រាម ជ្រក់ត្រពាំង ១២០ក្រាម ម្ទេសស្រស់ ១២គ្រាប់ ខ្ទឹមស ១៥គ្រាប់ ស្ករត្នោត 1/4 ស្លាបព្រាបាយ ទឹកស៊ីអ៊ីវសៀង ២ស្លាបព្រាបាយ ស្លឹកក្រូចសើច ៤សន្លឹក ម្ទេសប្លោកវែងពណ៍ក្រហម ៣គ្រាប់ *វិធីធ្វើ យកខ្ទឹមស ម្ទេសស្រស់ បុកចូលគ្នាអោយម៉ត់ល្អ ក្រោយមក ចាក់ប្រេងឆាចូលខ្ទះរងចាំអោយខ្ទះក្តៅ រួចដាក់ខ្ទឹមសនិងម្ទេសបុកចូលទៅលីងអោយឈ្ងុយ ក្រោយមកទៀត ចាក់សាច់ទ្រូងមាន់ដែលយើងហាន់រួចចូលទៅឆា នៅពេលដែលសាច់មាន់ជិតឆ្អិនហើយ ដាក់ជ្រលក់ត្រពាំងចូលទៅឆាអោយចូលគ្នា
October 1, 2021 - PR
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ធីផត មានឈុតប្រូម៉ូសិនពិសេស សម្រាប់អ្នកគាំទ្រធីផត។ រាល់ការជាវឈុតប្រូម៉ូសិន តម្លៃត្រឹមតែ ៤.៥ ដុល្លារ តែទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន ឈុតប្រូម៉ូសិននេះមានពីរជំរើសដូចខាងក្រោម៖ – ប្រូម៉ូសិនសម្រាប់ហាងកាហ្វេ តម្លៃ ៤.៥ ដុល្លារ មានទឹកដោះគោខាប់ធីផត ២គ.កចំនួន១ និងទឹកដោះគោស្រស់ធីផតអ៉ិចស្ត្រាចំនួន២កំប៉ុង ថែមជូនដបច្របាច់ចំនួន២និងថង់យួរបរិស្ថានចំនួន១ដ៏ស្រស់ស្អាត។ – ប្រូម៉ូសិនសម្រាប់អ្នកចូលចិត្តញ៉ាំទឹកដោះគោ តម្លៃ ៤.៥ ដុល្លារ មានធីផតទីបច្របាច់ចំនួន១ និងគីងកុចំនួន២ដុំ ថែមដបទឹកដ៏ស្រស់ស្អាត១ និងថង់យួរបរិស្ថានចំនួន១។ បញ្ជាក់ប្រម៉ូសិននេះមាននៅតែ Nham24 ដើម្បីទទួលបានប្រូម៉ូសិននេះ សូមចូលទៅកាន់ Nham24 Fresh
October 1, 2021 - Nissan Auto Tech
កាលពីដើមខែសីហា ឆ្នាំ 2021 ក្រុមហ៊ុន Vietnam Automotive Industry Development Co., Ltd (VAD) – ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខផ្លូវការនូវរថយន្តជប៉ុនម៉ាកនីសាន់ បានដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Almera ស៊េរីថ្មីនៅក្នុងទីផ្សារប្រទេសវៀតណាម។ ដោយរចនាឡើងពោរពេញដោយថាមពល ទាក់ទាញ និងគួរជាទីចំណាប់អារម្មណ៍ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះត្រូវបានដាក់តាំងបង្ហាញជាមួយពាក្យស្លោក “ក្លាហ៊ានជំនះនូវឧបសគ្គ” – ដោយឆ្លុះបញ្ចាំងឲ្យឃើញថារថយន្តនីសាន់ Almera ស៊េរីថ្មីនេះហ៊ានផ្លាស់ប្តូរនូវផ្នត់គំនិតអតិថិជនមកលើរថយន្តប្រភេទ Sedan ដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសវៀតណាមនូវប្រណិតភាពថ្មី ដែលលាយបញ្ចូលគ្នារវាងរចនាបថដ៏ទាក់ទាញ បច្ចេកវិទ្យាថ្មី – កម្លាំងខ្លាំង និងសន្សំសំចៃប្រេង។
October 1, 2021 - PR
ភ្នំពេញ៖ ថ្មីៗនេះ ផលិតកម្មរាមដែលត្រូវបានមហាជនស្គាល់ថាជាផលិតកម្មថ្មីស្រឡាងមួយ បានធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះឡើយ ចំពោះការខិតខំប្រឹងប្រែងក្នុងការនាំយកអ្វីដែលថ្មី និង ប្លែកមកបម្រើអារម្មណ៍ទស្សនិកជនគ្រប់រូប។ ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រពេញចិត្តខ្លាំងបំផុតនោះគឺ ផលិតកម្មមួយនេះមានការពុះពារយ៉ាងខ្លាំង មិនថាសូម្បីតែត្រូវថត MV ទាំងភ្លៀងក៏ដោយ ក៏ពួកគាត់នៅតែព្យាយាមថតរហូតបានជោគជ័យដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់ខ្លួនផងដែរ។ គួរបញ្ចាក់ផងដែរថា បទចម្រៀងដែលផលិតកម្មរាមទើបតែថតបញ្ចប់ទាំងភ្លៀងនោះមានរហូតដល់ទៅ 5 បទតែម្តង ដោយក្នុងនោះរួមមានដូចជា បទចានស្រាក់ បទក្រម៉ានិស្ស័យ បងភទ្របទនឹកស្រុក បទភ្ជុំខានជួបម៉ែ និងបទ Delivery អន្សម ដែលសុទ្ធតែជាបទតម្រូវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រីឯបទនីមួយៗវិញគឺសុទ្ធតែបង្កប់ទៅដោយអត្ថន័យយ៉ាងពិរោះរណ្តំ ដែលច្រៀងដោយតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ មាសសុខសោភា តារាចម្រៀងប្រុសសម្លេងទឹកដម ដួង វីរៈសិទ្ធ តារាចម្រៀងខ្ចីវ័យសំឡេងធ្ងន់ ពុធ
September 30, 2021 - PR
ធ្វើឱ្យការលេងហ្គេមរបស់អ្នកកាន់តែរលូនទៅមុខ! ដោយបំពាក់ជាមួយ Nvidia GeForce RTX 3050 អ្នកអាចរំពឹងថា នឹងទទួលបានដំណើរការរលូនគ្រប់វគ្គនៃហ្គេម។ អ្នកអាចដឹងពីលំហូរនៃហ្គេមក្នុងពេលជាក់ស្តែង ដើម្បីគិតយ៉ាងរហ័សនូវការផ្លាស់ប្ដូរដ៏ល្អបំផុតនៅវគ្គបន្ទាប់របស់អ្នក និងផ្លាស់ប្តូរជំនោរនៃហ្គេមដែលអ្នកមិនចូលចិត្ត។ មិនថាវាជាហ្គេមជំនាន់មុន ឬ ហ្គេមដែលនឹងមកដល់នាពេលថ្មីៗនេះទេ អ្នកពិតជាអាចមានអារម្មណ៍ជ្រាលជ្រៅ និងយ៉ាងពេញទំហឹង ហាក់ដូចជាអ្នកកំពុងរស់នៅក្នុងជីវិតជា avatar ពិតៗ ជាមួយនឹង ROG G713! ភ្ជាប់មកជាមួយ AMD Ryzen 5900HX អ្នកអាចកំចាត់សត្រូវបានយ៉ាងងាយស្រួលនៅពេលអ្នកបន្តឆ្ពោះទៅរកជ័យជំនះ។ ហើយប្រសិនបើ Ram ទំហំ 16GB មិនគ្រប់គ្រាន់សម្រាប់អ្នក អ្នកអាចនឹងទទួលបានកម្រិតខ្ពស់ជាងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអាវុធរបស់អ្នកជាមួយ
September 30, 2021 - PR
ភ្នំពេញ – ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១៖ ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ PMPL SEA Championship S4 គឺជាការប្រកួតជើងឯកថ្នាក់តំបន់របស់ PUBG ដែលនឹងមានក្រុមខ្លាំងៗនៅអាស៊ីអាគ្នេយ៍។ នៅក្នុងការប្រកួតបន្ទាប់
September 30, 2021 - PR
ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត Hyundai នៅតែបន្តនាំចូលរថយន្តម៉ូឌែលថ្មីមកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ខណះការបញ្ជាទិញ បានហក់ឡើងខ្ពស់ ក្នុងពេលដែលក្រុមហ៊ុនបានប្រកាសទទួលការកក់ទុកជាមុន បើទោះបីជា ស្ថានភាពកូវីដ នៅកម្ពុជា នៅតែបន្តអូស បន្លាយក៏ដោយ។ ក្រុមហ៊ុនរថយន្ត Hyundai អាចនិយាយបានថា គឺជាក្រុមហ៊ុននាំចូលរថយន្តស៊េរីថ្មីមួយ ដែលមានចំណែកទីផ្សារខ្ពស់ជាងគេមួយនៅក្នុងទីផ្សារ ជាមួយនឹងការគាំទ្រ កម្រិត គុណភាព តម្លៃ និងផាកសុខភាព បានយ៉ាងច្រើនពីអតិថិជនក្នុងទីផ្សារកម្ពុជា។ ស្ថិតក្នុងបរិបទកូវីដ ១៩ក្តី ប៉ុន្តែក្រុមហ៊ុនរថយន្តកូរ៉េមួយនេះ មិនបានបង្អាក់នូវការនាំ ចូលរថយន្តម៉ូឌែលថ្មីៗ មកបំពេញតម្រូវការពលរដ្ឋកម្ពុជានោះទេ ព្រោះតម្រូវការនៅតែ បន្តមាន ជាក់ស្តែងនៅព្រឹកថ្ងៃទីទី២៩
September 30, 2021 - Nissan Auto Tech
នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ បានបញ្ចេញរថយន្តស៊េរីថ្មីប្រភេទ Compact SUV ដ៏ល្អប្រណិតនៅក្នុងប្រទេសជប៉ុន គឺរថយន្ត Note Aura ជាមួយនិងគម្រោងដាក់លក់ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ រថយន្តនីសាន់ Note Aura ស៊េរីថ្មីបំពាក់ជាពិសេសដោយ អាគុយប្រើថាមពលអគ្គិសនី e-POWER របស់នីសាន់ និងភ្ជាប់មកដោយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ជាមួយទំនុកចិត្តពីប្រព័ន្ធ Note e-POWER ដែលបានដាក់ដំណើរការកាលពីឆ្នាំមុន ដោយបន្ថែមឧបករណ៍កាន់តែល្អ និង ប្រព័ន្ធត្រូវបានកែលម្អកាន់តែល្អប្រសើរ។ រូបរាងខាងក្រៅរថយន្ត ផ្នែកខាងមុខបានរចនាឡើងយ៉ាងទាក់ទាញ ដំបូលរថយន្តមានរាងកោង និងទ្រវែងទៅក្រោយ ។ របាំងភក់នៃកង់រថយន្តខាងក្រោយ និង
September 29, 2021 - សង្គម
និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យដោយជោគជ័យ។ នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកចិត្តពីឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការរវាងលោក ឡុញ
September 29, 2021 - PR
ភ្នំពេញ៖ ពិតជាមិនសរសើរមិនបានមែន ដូនចាស់ម្នាក់ដែលមានព្រះជន្ម ៨០វស្សា បានស្ម័គ្រចិត្តចាក់អាវដោយដៃលោកយាយផ្ទាល់អស់រយៈពេលប្រមាណជាង ៥ខែឯណោះ ទម្រាំបានចាក់ហើយ ដើម្បីឲ្យទុកជាអនុស្សារីយ៍សម្រាប់ កញ្ញា មាសសុខសោភា យកទៅថតក្នុង MV បទចម្រៀងរបស់ផលិតកម្មរាម សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែជម្រុញទឹកចិត្តលោកយាយឲ្យខិតខំចាក់អាវមួយនេះទាំងភ្នែកមើលមិនសូវច្បាស់នោះ គឺ ដោយសារតែលោកយាយមានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងចំពោះកញ្ញា មាស សុខសោភា ហើយម្យ៉ាងទៀតលោកយាយផ្ទាល់ក៏មានបំណងចង់ផ្សព្វផ្សាយ និង រក្សាតម្លៃអាវចាក់របស់ខ្មែរដែលប្រជាជនកម្ពុជានិយមប្រើ ក្នុងទសវត្ស ៨០ និង ៩០ តាមរយៈការថតMVបទចម្រៀងរបស់ផលិតកម្មរាមផងដែរ។ បើក្រឡេកទៅមើលចំណាប់អារម្មណ៍របស់កញ្ញា មាស សុខសោភាវិញ គឺកញ្ញាមានចិត្តរំភើប និង សប្បាយចិត្តជាខ្លាំង
September 28, 2021









