Nissan Auto Tech

រថយន្តនីសាន់ Almera ស៊េរីថ្មីលំដាប់ល្អលើសគេក្នុងប្រទេសវៀតណាម – ក្លាហានជំនះនូវឧបសគ្គ

BY
Liny Chan
October 1, 2021

កាលពីដើមខែសីហា ឆ្នាំ 2021 ក្រុមហ៊ុន Vietnam Automotive Industry Development Co., Ltd (VAD) – ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខផ្លូវការនូវរថយន្តជប៉ុនម៉ាកនីសាន់ បានដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Almera ស៊េរីថ្មីនៅក្នុងទីផ្សារប្រទេសវៀតណាម។

ដោយរចនាឡើងពោរពេញដោយថាមពល ទាក់ទាញ និងគួរជាទីចំណាប់អារម្មណ៍ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះត្រូវបានដាក់តាំងបង្ហាញជាមួយពាក្យស្លោក “ក្លាហ៊ានជំនះនូវឧបសគ្គ” – ដោយឆ្លុះបញ្ចាំងឲ្យឃើញថារថយន្តនីសាន់ Almera ស៊េរីថ្មីនេះហ៊ានផ្លាស់ប្តូរនូវផ្នត់គំនិតអតិថិជនមកលើរថយន្តប្រភេទ Sedan ដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសវៀតណាមនូវប្រណិតភាពថ្មី ដែលលាយបញ្ចូលគ្នារវាងរចនាបថដ៏ទាក់ទាញ បច្ចេកវិទ្យាថ្មី – កម្លាំងខ្លាំង និងសន្សំសំចៃប្រេង។

ម៉ាស៊ីន 1.0L Turbo របស់ Almera មានទម្ងន់សា្រលជាមុនប្រភេទ HRA0 ផ្ដល់នូវកម្លាំងកាន់តែខ្លាំង និង សន្សំសំចៃប្រេងជាមួយ និងកម្លាំងថាមពលអតិបរមា 100 PS ក្នុងល្បឿន 5,000RPM កម្លាំងរង្វិលជុំ 152 Nm ក្នុងល្បឿនចាប់ពី 2400 ដល់ 4000 RPM ។ ម៉ាស៊ីនថ្មីនេះធ្វើឲ្យរថយន្ត Nissan Almera ក្លាយជារថយន្តលំដាប់ B ដោយសារបច្ចេកវិទ្យា Turbo បង្កើនល្បឿនកាន់តែរលូន កាត់បន្ថយសារជាតិជាកាកសំណល់ក្នុងម៉ាស៊ីនធ្វើឲ្យការបញ្ចេញផ្សែងកាន់តែតិច ទន្ទឹមនឹងការធានាបាននូវដំណើរការរបស់ម៉ាស៊ីនកាន់តែប្រសើរ។

កម្លាំងម៉ាស៊ីន Turbo 1.0L និងចង្កឺះលេខ X-TRONIC CVT (ប្រព័ន្ធផ្លាស់ប្ដូរលេខស្វ័យប្រវត្តិ) បង្កើនថាមពលកាន់តែងាយស្រួលប្រកបដោយប្រសិទ្ធភាពបានល្អជាងប្រព័ន្ធលេខស្វ័យប្រវត្តិជំនាន់មុនៗ ។ ដោយបំពាក់នូវបច្ចេកវិទ្យា D-Step Logic បានផ្ដល់នូវបទពិសោធន៍ដ៏ឥតខ្ចោះនៅលើដងផ្លូវបើប្រៀបធៀបនិង ប្រព័ន្ធ CVT ជំនាន់មុនៗ។

រថយន្តប្រភេទនេះបំពាក់ដោយអំពូល Full LED រាងស្រួចដូចកាំជ្រួចជាមួយ និងភ្លើង LED បំភ្លឺពេលថ្ងៃមានរាងជាអក្សរ V និងចង្កៀងក្រោយរបស់រថយន្តមានរាងដូចព្រួញ ។ ជាមួយរចនាបថថ្មីបានជួយបង្កើននូវប្រព័ន្ធអ៊ីសូឡង់ការពារសំឡេងរំខានបានកាន់តែប្រសើរ ។ កញ្ចក់ចំហៀងរថយន្តទាំងសងខាងអាចបត់បានដោយស្វ័យប្រវត្តិ កាមេរ៉ា និងភ្លើងស៊ីញ៉ូលើត្រឡោកកញ្ចក់។ បន្ថែមពីនេះ រចនាបថផ្នែកខាងក្រោយរថយន្តដែលហៅថា C-pillar និង គំរបក្រោយលើកខ្ពស់ជាងមុនគួបផ្សំជាមួយគ្រោងដែកដ៏រឹងម៉ាំនៅជុំវិញរថយន្តចាប់ពីកង់មុខដល់កង់ក្រោយធ្វើឲ្យរថយន្តមានភាពខ្លាំងក្លារប្រកបដោយថាមពល។

អត្ថបទចុះផ្សាយនេះ នាំជូនលោកអ្នកជាពិសេសដោយ Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: