សង្គម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំថវិកា ១៥០០០ដុល្លារ លើកទឹកចិត្តដល់និស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សបានដោយជោគជ័យ

BY
Liny Chan
September 29, 2021

និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យដោយជោគជ័យ។ នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកចិត្តពីឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។

និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូបកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សានិងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។

ឯកឧត្ដមហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរនិងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិតដែលបានផលិតDrone អាចដឹកមនុស្សបាននោះជាខ្លាំងដោយក្នុងនោះដែរឯកឧត្ដម បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ ការផលិតDroneនេះ ដើម្បីឲ្យកាន់តែមានគុណភាព។

ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ ឯកឧត្ដម ហេង សួរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់៥០០០ដុល្លារ ដែលសរុបថវិកាទាំងអស់មានចំនួន១៥០០០ ដុល្លារ ជូនដល់ក្រុមនិស្សិតដែលបានផលិត Drone នោះផងដែរ។ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្តីពីវឌ្ឍន:ភាពរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ ក្នុងការទទួលនិស្សិតដែលអ្នកឧកញ៉ា គ្រោងនឹងបញ្ជូនមកនោះដោយក្ដីរីករាយ។

ក្រៅពីការលើកទឹកចិត្តទាំងការផ្ដល់ជាគំនិតក៏ដូចជាប្រាក់កាស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ ឲ្យសិស្សនិស្សិតដែល អ្នកឧកញ៉ា គ្រោងផ្ដល់អាហារូបករណ៍១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សានៅវិទ្យាស្ថានខាងនេះផងដែរ។

គូរបញ្ជាក់ផងដែរថា Drone ដឹកមនុស្សដែលក្រុមនិស្សិតនៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះមានទម្ងន់សរុប ១២៥ គីឡូក្រាម មានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផងដែរ៕

Share This Post: