Liny Chan
  • PR

    តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះគឺរថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លាតែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៍ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។ ជាពិសេសនោះគឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ

    September 22, 2021
  • Nissan Auto Tech

    ក្នុងខែវិច្ឆិកា ឆ្នាំ 2019 ប្រទេសថៃ ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី និង ទ្វីបអូសេអានី ដែលបានដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Almera ជាមួយម៉ាស៊ីន Turbo កម្លាំង1.0L ។ លោក Yutaka Sanada បានថ្លែងថា “ការដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Almera នៅក្នុងប្រទេសថៃនេះគឺជានិមិត្តរូបដ៏សំខាន់សម្រាប់រថយន្តនីសាន់ក្នុងតំបន់អាស៊ី និង ទ្វីបអូសេអានី។ បន្ថែមពីនេះ វាក៏បានធ្វើឲ្យពិភពលោកទទួលស្គាល់នូវគុណភាពជាសកលនៃប្រតិបត្តិការ និង បុគ្គលិកផលិតរថយន្តក្នុងតំបន់របស់យើង” ។ អនុប្រធានជាន់ខ្ពស់របស់នីសាន់ប្រចាំតំបន់អាស៊ី និង ទ្វីបអូសេអានី បាននិយាយថា “រថយន្តនេះបង្កើតឡើងដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់លោកអ្នកអំពីរថយន្តប្រភេទsedans និងជាជំហានក្នុងការផ្ដល់នូវបច្ចេកវិទ្យាថ្មីៗដល់អតិថិជន។” `

    September 22, 2021
  • PR

    ដោយសង្កេតឃើញថាប្រជាជនបច្ចុប្បន្នគឺមានភាពរវល់ខ្លាំងជាមួយការងារ របររកអាជីវកម្មជាប្រចាំថ្ងៃ ដែល ជាមូលហេតុមិនសូវគ្មានពេលទំនេរក្នុងការទៅផ្សារទិញម្ហូបអាហារ និងធ្វើចង្ហាន់ដោយខ្លួនសម្រាប់ប្រគេនព្រះសង្ឃក្នុងពេលដែលមានបុណ្យទានម្តងៗ ម្យ៉ាងវិញទៀតក៏មានលំបាកផង សម្រាប់អ្នកមិនជាជំនាញក្នុងធ្វើម្ហូបអាហារផងដែរ។ ស្របពេលរដូវកាលកាន់បិណ្ឌ និង ភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជាបានចូលមកដល់ភ្លាម ពីភោជនីយដ្ឋានផាកកាហ្វេ បាននាំនូវ ឈុតអាហារ BIG BOX ដែលផ្តល់ភាពងាយស្រួលខ្លាំងជូនអតិថិជនទាំងអស់។ គួរបញ្ជាក់ផងដែរថា សម្រាប់ ឈុតអាហារ BIG BOX គឺបានជួយសម្រួលខ្លាំង និងចំណាយតិច ចំណេញពេលវេលាច្រើនគួរសម បើធៀបជាមួយការចម្អិនម្ហូបនៅផ្ទះផ្ទាល់ ទទួលបានអាហារឆ្ងាញ់ និង សុខភាពមានអនាម័យ ជាមួយសោភ័ណភាព មិនហត់ក្នុងការធ្វើអាហារ មិនខ្លាចបាត់ស្រាក់ ដែលបងប្អូននារីភាពច្រើនគឺតែងតែជួបនៅបញ្ហានេះ មិនចំណាយពេលរង់ចាំអាហារយូរ កុម្ម៉ងភ្លាមចូលយកនៅផាកកាហ្វេភ្លាមនៅសាខាដែលនៅជិះផ្ទះរបស់លោកអ្នក

    September 22, 2021
  • PR

    លុយសុទ្ធ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់! កម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ផ្តល់ជូនរង្វាន់ដល់អតិថិជន 2 រូបបន្ថែមទៀតនៅក្នុងខែសីហា។ អតិថិជនមហាសំណាងទី1 មានឈ្មោះថា រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន $80,000 កាលពីថ្ងៃទី09 ខែសីហា ឆ្នាំ2021។ អតិថិជនទី2 មានឈ្មោះថា គុំ កុល ជាកសិករ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

    September 22, 2021
  • PR

    តារាសម្តែងថៃល្បីៗជាច្រើនរូប តែងតែមានវត្តមានជាតួអង្គសម្តែងនៅក្នុងរឿងភាគប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន។ ភាគច្រើន សុទ្ធសឹងតែជាដៃគូសម្តែងដែលបានឆ្លងកាត់ការសម្តែងមកជាថ្រើនរឿង ដែលក្នុងនោះ កំពូលតារាសម្តែងប្រុស លោក Nadech Kugimiya ហាក់កំពុងតែទទួលបានការគាំទ្រខ្លាំងពីហ្វេនៗមិនថាក្នុង ឬក្រៅស្រុក។ ជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃថ្មីជាបន្តទៀតនេះ Nadech នឹងផ្លាស់ប្តូរដៃគូសម្តែងស្រីវ័យក្មេងមួយរូបទៀត ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ទឹកមុខពោរពេញដោយមន្តស្នេហ៍ ។ នោះគឺ កញ្ញា Bow Malada Susri ដែលនឹងរួមគ្នាបង្កើតបានសាច់រឿងគូស្នេហ៍បែបកម្លោះក្រមុំនៅស្រុកស្រែជនបទ។ «ស្នេហ៍ក្រមុំឦសាន» គឺជាខ្សែភាពយន្តភាគថៃថ្មី ដែលភីអិនអិន នឹងធ្វើការចាក់ផ្សាយជូនទស្សនាបន្ទាប់ពីរឿង របាំងស្នេហ៍ វគ្គពីរ ត្រូវបានបញ្ចប់ទៅ។ ទស្សនិកជន នឹងទទួលយកនូវបទពិសោធន៍សាច់រឿងថ្មី ដែលឆ្លុះបញ្ចាំងពីការរស់នៅតាមបែបជីវភាពស្រុកស្រែ ប៉ែកភូមិភាគឥសាន្ត

    September 22, 2021
  • បច្ចេកវិទ្យា

    បើរាប់មកដល់ពេលនេះ OPPO បានបញ្ចេញ Reno Series សរុបចំនួន 6 ជំនាន់ហើយចូលទៅក្នុងទីផ្សារស្មាតហ្វូន មិនតែប៉ុណ្ណោះត្រកូល Reno ក៏អាចរាប់ចូលជាស្មាតហ្វូនដែលមានត្រកូលខ្ពស់ និងទទួលបានប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ ជាក់ការពិតណាស់ ថ្មីនេះ OPPO ទើបបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីកូនពៅ OPPO Reno6 Z 5G ដែលលក់លើទីផ្សារក្នុងតម្លៃ $419 ជាមួយនឹងជម្រើស 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Stellar Black ជាពណ៌ខ្មៅគ្រឺមៗស្រអាប់អមដោយពន្លឺប្រដេញប្លែកពីគេ និងពណ៌ Aurora ជាពណ៌បែបស្រទន់ស្រស់ថ្លា រំលេចចេញពណ៌រាប់លានលើខ្នងទូរស័ព្ទជាមួយនឹងស្ទីសរចនាបែប Reno Glow។

    September 22, 2021
  • សង្គម

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។ ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជាមួយលោកផងដែរ។ ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍ សូមកុំគិតបោះបង់ការសិក្សាឱ្យសោះ បើមានឱកាសត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ដែលសង្គមជាតិត្រូវការជាចាំបាច់។ ក្រៅពីបង្កប់នូវខ្លឹមសារអូសទាញយុវជនទូទាំងប្រទេសកុំឱ្យបោះបង់ការសិក្សា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងតែបង្កលក្ខខណ្ឌងាយស្រួល ដល់ក្រសួងអប់រំ យុវជន និងកីឡា អាចបើកសាលារៀនក្នុងកម្រិតទូទាំងប្រទេសវិញជាបណ្ដើរៗ អ្នកឧកញ៉ា

    September 22, 2021
  • PR

    ក្រុមហ៊ុន សែលកាត សូមអបអរសាទរចំពោះអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់លុយសុទ្ធមហាសាលដល់ទៅ $70,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពី សែលកាត។ អតិថិជនមហាសំណាងរូបនេះមានឈ្មោះថា ទូច សាន លោកមានមុខរបរជាអាជីវករ ដែលមានអាសយដ្ឋាននៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចះ។ លោកបានឈ្នះរង្វាន់កាលពីថ្ងៃទី27 ខែកក្កដា ឆ្នាំ2021 នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺ $70,000។ លោកអ្នកដ៏អាចមានសំណាងឈ្នះលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាបន់នេះដែរជាមួយ សែលកាត ដើម្បីទទួលបានសំណាងរង្វាន់លុយសុទ្ធទាំងនេះមកបំពេញក្តីស្រមៃក្នុងជីវិត។ អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ – លេខ 1

    September 21, 2021
  • PR

    ការពីរាត្រីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2021 ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសសម្ពោធជាផ្លូវការទៅលើស្មាតហ្វូនបន្ទាប់របស់ខ្លួនមួយម៉ូឌែលទៀតនៃត្រកូល Y ម៉ូឌែល vivo Y33s ដែលវាជាស្មាតហ្វូន មានរចនាបទយ៉ាងប្រណិត បំពាក់ប្រព័ន្ធកាមេរ៉ាធំ និងប្រតិបត្តិការខ្លាំង និងមានតម្លៃប្រមាណ $249 តែប៉ុណ្ណោះ។ ហើយនៅក្នុងព្រឹត្តិការនេះដែរឃើញថាមានការចូលរួមដោយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ / លោក រៀនថត / លោក ឈិន ឈឿន / លោក វី យ៉ារ៉ូ / និងកញ្ញា

    September 21, 2021
  • សង្គម

    ប៉ុន្មាននាទីមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនិងចូលរៀនចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។ ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនិងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី 300 ដុល្លារទៅ 4000 ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ

    September 21, 2021