Nissan Auto Tech

រថយន្តនីសាន់ ALMERA ស៊េរីថ្មីត្រូវបានដាក់លក់ជាផ្លូវការក្នុងប្រទេសម៉ាឡេស៊ី

BY
Liny Chan
September 22, 2021

ក្នុងខែវិច្ឆិកា ឆ្នាំ 2019 ប្រទេសថៃ ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី និង ទ្វីបអូសេអានី ដែលបានដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Almera ជាមួយម៉ាស៊ីន Turbo កម្លាំង1.0L ។ លោក Yutaka Sanada បានថ្លែងថា “ការដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Almera នៅក្នុងប្រទេសថៃនេះគឺជានិមិត្តរូបដ៏សំខាន់សម្រាប់រថយន្តនីសាន់ក្នុងតំបន់អាស៊ី និង ទ្វីបអូសេអានី។

បន្ថែមពីនេះ វាក៏បានធ្វើឲ្យពិភពលោកទទួលស្គាល់នូវគុណភាពជាសកលនៃប្រតិបត្តិការ និង បុគ្គលិកផលិតរថយន្តក្នុងតំបន់របស់យើង” ។ អនុប្រធានជាន់ខ្ពស់របស់នីសាន់ប្រចាំតំបន់អាស៊ី និង ទ្វីបអូសេអានី បាននិយាយថា “រថយន្តនេះបង្កើតឡើងដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់លោកអ្នកអំពីរថយន្តប្រភេទsedans និងជាជំហានក្នុងការផ្ដល់នូវបច្ចេកវិទ្យាថ្មីៗដល់អតិថិជន។”


`
ក្នុងរយៈពេលមួយឆ្នាំក្រោយមក ក្រុមហ៊ុន Tan Chong Motor ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ បាននាំយករថយន្តរបស់ខ្លួនចូលទៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី ។ រថយន្តនីសាន់ Almera បង្កើតឡើងក្រោមរចនាបថថ្មីទាំងស្រុង ដែលត្រូវបានកំណត់ទិសដៅក្នុងការផ្ដល់ឲ្យអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននូវប្រណិតភាព និងប្រព័ន្ធការពារសុវត្ថិភាពថ្មីកម្រិតខ្ពស់ ។ ប្រព័ន្ធ HRA0 ម៉ាស៊ីន Turbo កម្លាំង1.0L ថ្មីរបស់ Almera បានផ្ដល់ថាមពលកាន់តែខ្លាំង និង ថាមពលនៃអាគុយកាន់តែមានប្រសិទ្ធភាពខ្លាំងជាមួយនិងកម្លាំងថាមពល 100 PS ជាអប្បបរមា កម្លាំងរថយន្ត 152 Nm និងការប្រើប្រាស់ប្រេងឥន្ធនៈបានប្រមាណ 23.3 គីឡូមែត្រក្នុងមួយលីត្រ ។ ចំណុចទាំងនេះបានធ្វើឲ្យការបង្កើនល្បឿនមានភាពកាន់តែប្រសើរ ជាមួយថាមពលនៃរថយន្តកាន់តែខ្លាំងជាងជំនាន់មុនរបស់ Almera។

រថយន្តនីសាន់ Almera ស៊េរីថ្មីមានរូបរាងស្អាត និងពណ៌រំលើបរលោង រំលេចជាមួយរចនាបថធំទូលាយ និង ប្រកបដោយផាសុកភាព ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកបើករថយន្តឲ្យមានមោទនភាព រួមជាមួយនិងបច្ចេកវិទ្យាវៃឆ្លាតដែលបំពេញតាមតម្រូវការអតិថិជនដ៏មានតម្លៃរបស់ នីសាន់ ជាពិសេសនោះក្រុមគ្រួសារវ័យក្មេង និង យុវវ័យប្រចាំទសវត្ស ២១នេះ។

រចនាបថថ្មីរបស់រថយន្តរំលេចឲ្យឃើញពីប្រវែងនៃរថយន្តកាន់តែវែង ទទឹងកាន់តែធំ និង កម្ពស់ទាប ដោយកំណត់តាមភាសារចនាបថ Emotional Geometry របស់នីសាន់ ដោយរក្សាបានទំហំនៃផ្ទៃខាងក្នុងធំទូលាយសម្រាប់រថយន្ត Almera ។ ទាំងនេះគឺជារចនាបថ Emotional Geometry ក្នុងរថយន្ត Almera ស៊េរីថ្មីរួមមានដែកតួរថយន្តរាង V ភ្លើងហ្វាមុខ និង ក្រោយរាងកោងទ្រវែង ផ្នែកខាងក្រោយរថយន្តកាន់តែរឹងម៉ាំ និង ឧបករណ៍វាស់កម្រិតប្រេងនៃរថយន្ត។

ក្នុងពេលនេះ សំណួរបន្ទាប់នោះគឺ តើក្រុមហ៊ុននឹងដាក់ឲ្យដំណើរការរថយន្តនេះក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះដែរឬយ៉ាងណា បន្ទាប់ពី បើកដំណើរការក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុន?
អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: