- Liny Chan
- PR
ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោកតាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូលលើកដំបូងរបស់កម្ពុជា។ កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះនិងរៀបចំឡើងដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia បានធ្វើជាតំណាងរបស់ក្រុមហ៊ុន
September 28, 2021 - PR
ចង់កុម្មង់អាហារពីហាង ឬភោជនីយដ្ឋានដែលអ្នកចូលចិត្ត? ដឹងថាកុម្ម៉ងបែបណាបានចំណេញច្រើនទេ? ធនាគារ ABA មានប្រូម៉ូសិនជាមួយដៃគូមួយចំនួនដែលផ្តល់ជូនការចុះថ្លៃសម្រាប់ម្ចាស់វីសាកាតគ្រប់គ្នា! អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 3 ដុល្លារភ្លាមៗ សម្រាប់រាល់ការកុម្មង់អាហារអស់ចាប់ពី 9 ដុល្លារឡើងទៅ ដោយបង់ប្រាក់តាមកាត ABA Visa លើកម្មវិធីខាងក្រោម៖ 1. BLOC 2. Muuve 3. Nham24 4. WOWNOW កុម្មង់អាហារបានយ៉ាងងាយស្រួល ហើយឆ្លៀតឱកាសចំណេញបន្ថែមជាមួយកាត ABA Visa! មិនទាន់មានកាត Visa មែនទេ? សូមចូលទៅកាន់ទំព័រកាតទូទាត់ដើម្បីទទួលបានព័ត៌មានលំអិត ឬដឹងពីរបៀបបើកកាតនិម្មិត Visa
September 28, 2021 - Nissan Auto Tech
ហេតុអ្វីបានជាកៅអីគ្មានទំនាញរបស់រថយន្តនីសាន់ (Nissan) មានលក្ខណៈល្អ និងពិសេសជាងគេ? តើកៅអីគ្មានទំនាញនេះមានអត្ថប្រយោជន៍ដូចម្តេចខ្លះ? មានលក្ខណៈវិទ្យាសាស្រ្តជាច្រើននៅពីក្រោយការបង្កើតកៅអីពិសេសនេះ ។ តាមតថភាពជាក់ស្ដែង កៅអីនេះត្រូវបានសិក្សា និងបង្កើតឡើងតាមបរិយាយកាសគ្មានទំនាញនៅទីអវកាស ។ នៅក្នុងបរិយាកាសគ្មានទំនាញ តួខ្លួនមនុស្សត្រូវបានកំណត់ដោយទីតាំងនៃឆ្អឹងខ្នងដែលគ្មានកម្លាំងទំនាញ—ជាទីតាំងដែល ឆ្អឹង និង សន្លាក់ឆ្អឹង រងសម្ពាធតិចតួចបំផុត។ វិស្វករក្រុមហ៊ុនរថយន្តនីសាន់ បានប្រើប្រាស់របកគំហើញទាំងនេះ និងសិក្សាអស់ជាងមួយទសវត្សន៍ទៅលើការបង្កើតកៅអីគ្មានទំនាញដែលបានផ្លាស់ប្ដូរទៅលើរចនាបថកៅអីទាំងមូលដើម្បីផ្ដល់ផាសុកភាពសម្រាប់អ្នកបើកបរទោះក្នុងរយៈពេលយូរក៏ដោយ។ ដើម្បីកាត់បន្ថយការឈឺចាប់នៃសាច់ដុំ ការបាត់បង់ថាមពលនៃដងខ្លួន សម្ពាធលើឆ្អឹងខ្នង និងការអស់កម្លាំងកាន់តែខ្លាំង ដោយសារឆ្អឹងខ្នងត្រូវបត់បែនខ្លាំងនោះ។ យើងខ្ញុំបានបង្កើតនូវកៅអីគ្មានទំនាញដ៏ពិសេសជាមួយរូបរាងដ៏ស្រស់ស្អាត និងល្អផ្ដាច់គេបានទ្រតួខ្លួនរបស់លោកអ្នកចាប់ពីត្រគាក ដល់ ស្មាបានយ៉ាងល្អឥតខ្ចោះ។ រចនាបថគ្មានទំនាញ និង ប្រកបដោយលក្ខណៈប្រសើរនេះបានជួយបង្កើននូវលំហូរនៃចរន្តឈាម និងរក្សាថាមពលក្នុងរាង្គកាយលោកអ្នកក្នុងកម្រិតខ្ពស់។ មុនពេលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
September 26, 2021 - PR
ភ្នំពេញ៖ ម៉ាក់ៗភាគច្រើន ជាពិសេសស្ត្រីមេផ្ទះ តែងតែព្រួយបារម្ភអំពីការចម្អិនម្ហូបអាហាររបស់ពួកគាត់។ ពេលខ្លះ ត្រូវចំណាយពេលធ្វើយូររាប់ម៉ោង ហើយពេលខ្លះទៀត ធ្វើហើយខ្លាចអត់ឆ្ងាញ់ដូចការរំពឹងទុកផងដែរ។ ឥឡូវនេះ មិនចាំបាច់ព្រួយបារម្ភទៀតទេ ព្រោះអី ម្សៅស៊ុបគ្រប់គ្រឿងម៉េកគី ( Maggi All-In-One ) អាចជួយដោះស្រាយបញ្ហាទាំងអស់នេះបាន និងជួយដល់ស្រ្តីមេផ្ទះក៏ដូចជាអ្នកម៉ាក់ទាំងឡាយក្នុងការធ្វើឲ្យម្ហូបគ្រប់មុខកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ Maggi All-In-One ផ្សំឡើងពីគ្រឿងផ្សំធម្មជាតិពិតៗដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះពីខ្ទឹមបារាំង ខ្ទឹមស ខ្ញី និងទឹកត្រី ដែលមានគុណភាពខ្ពស់ ធ្វើឲ្យអាហារគ្រប់មុខទាំងឆា ស្ងោរ និងចៀន កាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ មិនត្រឹមតែផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ម្ហូបគ្រប់មុខប៉ុណ្ណោះទេ Maggi All-In-One ថែមទាំងមានភាពងាយស្រួលក្នុងការចម្អិនបានយ៉ាងលឿន ហើយផ្តល់នូវឱជារសឈ្ងុយឆ្ងាញ់គ្រប់ពេលដែលលោកអ្នកចម្អិនអាហារទៀតផង។
September 25, 2021 - សិល្បៈ
រថយន្តលំដាប់អភិជន Rolls-Royce ស៊េរីទំនើបចំនួនពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗ តម្លៃខ្ទង់លានដុល្លារអាមេរិក។ Rolls-Royce ២គ្រឿងដែលលោកឧកញ៉ាកុម្ម៉ង់បានមកដល់ភូមិគ្រឹះទាំងយប់នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូរស្នេហ៍អមតៈ។ តាមរយៈការបង្ហោះលើទំព័រហ្វេសបុុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។ សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីទំនើប នេះគឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។ សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា
September 25, 2021 - PR
រាជធានីភ្នំពេញ៖ ទី២៤ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូម៉ាក Honda – រថយន្ត Honda – និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM “F O R E V E R G L
September 24, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១៖ សុខភាពគឺជាទ្រព្យមហាសាលពិតប្រាកដដែលមានតម្លៃបំផុតពុំមានអ្វីកាត់ថ្លៃបានឡើយ…ទាំងសុខភាពរាងកាយក៏សំខាន់…សុខភាពផ្លូវចិត្តក៏រឹតតែសំខាន់…! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវលក្ខណៈពិសេសបំផុតរបស់ Galaxy Watch4 ដែលល្អលើស…អស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត…ខណៈដែល Galaxy Buds2 ឆ្លាតវៃ…ទាន់សម័យ និងនាំលោកអ្នកទៅកាន់ពិភពកម្សាន្តដ៏អស្ចារ្យរបស់អ្នក…! Galaxy Watch4 និង Galaxy Buds2 ផ្តល់នូវកំពូលបទពិសោធន៍ផ្នែកសុខភាព…រាងកាយ ក៏ដូចជាការកម្សាន្ត និងការងារប្រចាំថ្ងៃអស្ចារ្យបំផុតមិនធ្លាប់មាន (Experience Like No Others) …! Galaxy Watch4 និង
September 24, 2021 - Nissan Auto Tech
ក្នុងត្រីមាសទី 3 ឆ្នាំ 2020 ក្រុមហ៊ុននីសាន់ និង ក្រុមហ៊ុន Tan Chong Motor ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ ក្នុងប្រទេសសឹង្ហបូរីបានប្រកាសដាក់លក់ជាលើកទីមួយនូវរថយន្តអគ្គិសនីម៉ាក Nissan Kicks បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីកាលពីចន្លោះពីរខែមុននេះ។ រថយន្ត Nissan Kicks ជារថយន្តខ្នាតកណ្ដាលរបស់នីសាន់ ដែលផ្ដល់នូវភាពរីករាយក្នុងការបើកបរ ជាមួយរចនាបថថ្មីដ៏ពេញនិយម ។ រថយន្តនីសាន់ Kicks ស៊េរីថ្មីប្រើប្រាស់ដោយប្រើប្រព័ន្ធអគ្គិសនីបំពាក់ដោយបច្ចេកវិទ្យាថ្មី ជាមួយប្រព័ន្ធអេឡិចត្រូនិកដែលទទួលបានពានរង្វាន់ ជាបច្ចេកវិទ្យាប្រើឈ្នាន់តែម្ខាងដ៏ទំនើបបំផុតរួមបញ្ចូលគ្នាធ្វើឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរជាងមុន។ ប្រព័ន្ធអគ្គិសនី (e-POWER) រួមមានម៉ាស៊ីនសាំង ម៉ូទ័របង្កើតថាមពល ប្រព័ន្ធផ្លាស់ប្ដូរភ្លើង និង
September 24, 2021 - PR
អ្នកចូលចិត្តទៅលេងកំពតប្រហែលជាជ្រាបច្បាស់ហើយពីលក្ខណៈពិសេសនៃខេត្តទេសចរណ៌មួយនេះ មិនត្រឹមតែមានទីកន្លែងទាក់ទាញតែប៉ុណ្ណោះទេ ចំណែកម្ហូបក៏សំបូរបែបសម្រាប់បំរើជូនភ្ញៀវទេសចរណ៌ផងដែរ។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាប្រហែលជាពុំសូវចាប់អារម្មណ៏ពីតិចនិចក្នុងការសន្សំពេលដើម្បីជួបជុំ លំហែរ ដោយការកុម្ម៉ង់អាហារដែលលោកអ្នកចង់ញ៉ាំពីភោជនីយដ្ឋានជិតៗ បានយ៉ាងងាយស្រួល និងសុវត្ថិភាពតាម foodpanda។ គួរបញ្ជាក់ផងដែរថា foodpana មានវត្តមានក្នុងខេត្តកំពតរយៈពេលមួយឆ្នាំមកហើយ។ ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពតកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្មក៏ដូចជាអតិថិជនជាច្រើនក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។ ជាមួយ រយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារជាង480កន្លែងរួចមកហើយនៅក្នុងខេត្តកំពត។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែង នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19នេះ។ ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូននៅខេត្តកំពតជាច្រើននាក់ផងដែរ។ ក្រៅពីនេះក្រុមហ៊ុនក៏បានជួយ អាជីវកម្មជាច្រើនមានកំណើនក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតមួយកម្រិតទៀត។
September 23, 2021 - PR
អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។ វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ដោយរួមទាំងអ្នករស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។ លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ ១៩ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។” អ្នកដឹកជញ្ជូនរបស់វីងម៉លត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩
September 23, 2021









